អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក Christopher Leeអ្នក​និពន្ធ​សៀវភៅ Operacy ៖​«​​ចំណុច​៣​យ៉ាង​ដែល​អ្នក​ដឹក​នាំ​ជោគជ័យ​ដាច់ខាត​ត្រូវ​តែ​អនុវត្ត​»

លោក Christopher Leeអ្នក​និពន្ធ​សៀវភៅ Operacy ៖​«​​ចំណុច​៣​យ៉ាង​ដែល​អ្នក​ដឹក​នាំ​ជោគជ័យ​ដាច់ខាត​ត្រូវ​តែ​អនុវត្ត​»

ប្រ​ភព៖​​ Success Psychology Today

លោក​Christopher Lee ដែល​ជា​អ្នក​និពន្ធ​សៀវភៅ Operacy និង​ជា​អ្នក​ឯកទេស​ផ្នែក​អភិវឌ្ឍន៍​មនុស្ស​ផង​នោះ​​បាន​លើកឡើង​ថា​ ចំណុច​៣​យ៉ាង​ដែល​អ្នក​ដឹក​នាំ​ជោគជ័យ​ដាច់ខាត​ត្រូវ​តែ​អនុវត្ត​ ​ទី​១​គឺ​ការ​ផ្លាស់​ប្ដូរ ទី​២​គឺ​ការ​រួម​បញ្ចូល​គ្នា​និង​ចុង​ក្រោយ​គឺ​​ការ​រីក​រាល​ដាល។ ​

ទី​១​គឺ​ការ​ផ្លាស់​ប្ដូរ៖ មេ​ដឹក​នាំ​ត្រូវ​តែ​បន្ត​ការ​ផ្លាស់ប្ដូរ​ជា​និច្ច។ បើ​​សិន​បុគ្គលិក​មាន​ការ​អភិវឌ្ឍន៍ អ្នក​ដឹក​នាំ​ក៏​ត្រូវ​តែ​អភិវឌ្ឍន៍​ដូច​គ្នា។ ​បន្ថែម​ពី​នេះ​ទៀត ​អ្នក​ដឹក​នាំ​​ក៏​មិន​ត្រូវ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ដដែល​ផង​ដែរ មាន​ន័យ​ថា​មេ​ដឹក​នាំ​មិន​ត្រូវ​ធ្វើ​​អ្វី​​ដាក់​បុគ្គលិក​ថ្មី​ដូច​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ចំពោះ​បុគ្គលិក​ចាស់​នោះ​ទេ​​ព្រោះ​មនុស្ស​ខុស​គ្នា​​ត្រូវ​ការ​យុទ្ធសាស្ត្រ​ខុស​គ្នា​ផង​ដែរ។ ​​​

ទី​២​គឺ​​ការ​រួម​បញ្ចូល​គ្នា៖ ក្នុង​​ក្រុមហ៊ុន​​ ពិត​ប្រាកដ​ណាស់​មាន​​នាយកដ្ឋាន​​ជា​ច្រើន​និង​ផ្សេង​ៗ​ពី​គ្នា។ ​​ហើយ​បុគ្គលិក​​ជា​ច្រើន​មិន​ងាយ​ធ្វើ​ការ​ឆ្លង​​នាយកដ្ឋាន​នោះ​ទេ​ព្រោះ​បុគ្គលិក​ខ្លាច​មាន​ជម្លោះ​ជា​មួយ​នឹង​បុគ្គល​ដែល​មក​ពី​នាយកដ្ឋាន​ផ្សេង​ទៀត។ ​ដូច្នេះ​ហើយ​ វា​​ជា​តួនាទី​របស់​អ្នក​ដឹក​នាំ​ដែល​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​បុគ្គលិក​អាច​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​​ព្រោះ​ការងារ​ក្នុង​ក្រុមហ៊ុន​​មាន​ការ​​​ជាប់​ទាក់​ទង​រវាង​គ្នា​និង​គ្នា។ ប្រសិន​បុគ្គលិក​​មិន​ធ្វើ​ការ​រួម​គ្នា​នោះ​ទេ នោះ​វា​នឹង​បណ្ដាល​ឲ្យ​ការងារ​មាន​ភាព​យឺតយ៉ាវ​​និង​លទ្ធផល​មិន​សូវ​មាន​ផ្លែ​​ផ្កា​។

​ទី​៣​គឺ​ការ​រីក​រាល​ដាល៖ ​​​ពិភពលោក​​នឹង​មិន​មាន​នោះ​ទេ​ប្រសិន​ជា​មនុស្ស​​និង​សត្វ​មិន​បន្ត​ពូជ​។ ដូច​គ្នា​ទៅ​នឹង​ស្ថាប័ន​ផង​ដែរ មេ​ដឹក​នាំ​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​​អ្នក​ដឹក​នាំ​បន្ថែម​ទៀត​ទើប​ក្រុមហ៊ុន​អាច​បន្ត​ដំណើរ​ទៅ​មុខ​​ហើយ​បាន​វែង​ឆ្ងាយ​បាន។ មេ​ដឹក​នាំ​​ដែល​ល្អ​មិន​មែន​ពូកែ​តែ​ម្នាក់​ឯង​នោះ​ទេ។ តួនាទី​​ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​មេ​ដឹក​នាំ​ល្អ​គឺ​ត្រូវ​បណ្ដុះ​អ្នក​ដឹក​នាំ​ឲ្យ​បាន​កាន់​តែ​ច្រើន​ដោយ​រយៈ​​ការ​ផ្ទេរ​នូវ​ចំណេះ​ដឹង​ឬ​ជំនាញ​។

សូម​បញ្ជាក់​ថា​ប្រសាសន៍​របស់​​លោក Christopher Lee ​គឺ​ធ្វើ​​ឡើង​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល«​ភាព​ជា​អ្នក​ដឹក​នាំ​របស់​អ្នក​គ្រប់​គ្រង»​​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ CKCC៕

ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031