អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​​​សម្រង់​គតិ​មាស​​ទាំង​៧​ឃ្លា ​​ជំរុញ​ទឹកចិត្ត​​​​ឲ្យ​អ្នក​​​ចង់​បញ្ចេញ​ស្នាម​ញញឹម​​​​​ មិន​ថា​​​មាន​រឿង​អ្វី​​ក្នុង​ជីវិត​

​​​​សម្រង់​គតិ​មាស​​ទាំង​៧​ឃ្លា ​​ជំរុញ​ទឹកចិត្ត​​​​ឲ្យ​អ្នក​​​ចង់​បញ្ចេញ​ស្នាម​ញញឹម​​​​​ មិន​ថា​​​មាន​រឿង​អ្វី​​ក្នុង​ជីវិត​

ប្រ​ភព៖​​ pixabay.com

​ការ​​​ស្នាម​ញញឹម​​ ​គឺ​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ​ ព្រោះ​​គ្មាន​នរណា​ម្នាក់​ចង់​​ធ្វើការ​ ឬ ​ជួប​មនុស្ស​មុខ​ស្អុយ​​នោះ​ឡើយ​។ ​ការ​​​ស្នាម​ញញឹម​​​​គឺ​ជា​ភាសា​សកល​មួយ ដែល​​មាន​សារសំខាន់​ក្នុង​ការ​ទំនាក់ទំនង​ ​បើ​ទោះបី​ជា​ មាន​ភាសា​ខុសគ្នា​ក៏​ដោយ​ ក៏​​​គេ​អាច​យល់​ពី​គ្នា​បាន​ដែរ​។ ​ថ្ងៃ​នេះ​Bizkhmer ​សូម​លើក​យក​​​​​​សម្រង់​គតិ​មាស​​ទាំង​៧​ឃ្លា ​​ជំរុញ​ទឹកចិត្ត​​​​ឲ្យ​អ្នក​​​ចង់​បញ្ចេញ​ស្នាម​ញញឹម​​​​​ មិន​ថា​​​មាន​រឿង​អ្វី​​ក្នុង​ជីវិត៖​​​​​​​​​​​

​១) ​​«​សូម​ចែក​រំលែក​ស្នាមញញឹម​របស់​អ្នក​ជា​មួយ​នឹង​ពិភពលោក​នេះ​។ ​វា​ជា​និមិត្តសញ្ញា​នៃ​​ ​​​មិត្តភាព​ និង ​​​សន្តិភាព​»។ ​​​​ ​ដោយ​​Christie Brinkley

២) ​«​ចាប់ផ្ដើម​ញញឹម​ដាក់​កញ្ចក់​​ ​ហើយ​ធ្វើ​វា​ជា​រៀងរាល់​ព្រឹក​​ ​​នោះ​អ្នក​នឹង​​ឃើញ​​រឿង​​​​​​ភាព​ខុសគ្នា​យ៉ាង​ធំធេង​ក្នុង​ជីវិត​»។ ​​ដោយ​ ​Yoko Ono

៣) ​​​«​​សម្រស់​គឺ​ជា​ថាមពល​​ ​ចំណែក​ស្នាម​ញញឹម​វិញ​​ គឺ​ជា​​​អាវុធ​មុខ​ស្រួច​»។ ​ដោយ​​John Ray

៤) ​​«​សន្តិភាព​ចាប់​ផ្តើម​ជាមួយ​នឹង​ ស្នាម​ញញឹម​»។ ​ដោយ​Mother Teresa

៥) ​​«​ការ​ញញឹម​​គឺ​ជា​​ សុភមង្គល​​ ដែល​អ្នក​អាច​ស្វែងរក​បាន​ដោយ​ងាយ​នៅ​ក្រោម​ច្រមុះ​​របស់​អ្នក​»។ ​​ដោយ​ Thomas F. Wilson

៦) «​ត្រូវ​ញញឹម​​​ឲ្យ​បាន​ច្រើន​​ ​​ព្រោះ​វា​ធ្វើ​​​ឲ្យ​អ្នក​រីករាយ ​​ហើយ​ក៏​ធ្វើ​​​ឲ្យ​អ្នកដទៃ​រីករាយ​ផង​ដែរ​»។ ​​ដោយ​ Roy T. Bennett

៧) ​​«​​អ្នក​នឹង​​​​រក​ឃើញ​ថា ​ជីវិត ​នឹង​នៅ​តែ​មាន​តម្លៃ​ ប្រសិន​បើ​អ្នក​​ញញឹម​​​»៕ ​ដោយ​​ Charlie Chaplin ​​​​​
​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031