អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ

គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ

ខុង ជឺ គឺជាអ្នកប្រាជ្ញទស្សនវិទូបុរាណចិនដ៏មានគតិបណ្ឌិតមួយរូប ដែលដំបូន្មានរបស់គាត់មានឥទ្ធិពលតាំងពីសម័យកាលរបស់គាត់រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងត្រួសត្រាយផ្លូវដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យមានជីវិតរស់នៅប្រកបដោយសេចក្ដីសុខរុងរឿង និងភាពស្ងប់សុខ។ គតិបណ្ឌិតរបស់គាត់មួយចំនួនខាងក្រោមនេះ អ្នកអាចយកវាមកគិតឲ្យបានសីុជម្រៅ និងសាងនូវដំណើរជីវិតមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃគំនិតទាំងនោះ ដើម្បីជាភាព​សុខសាន្ត​នៃជីវិត។

១) “អ្នកដែលចាំតែលើកដៃចង្អុលពីចំណុចខ្វះខាតរបស់អ្នក មិនមែនសុទ្ធតែជាសត្រូវរបស់អ្នកនោះទេ ហើយអ្នកដែលចាំតែលើកតម្កើងអ្នក ក៏មិនមែនសុទ្ធតែជាមិត្តដ៏ល្អរបស់អ្នកនោះដែរ”។

២) “បទពិសោធន៍នៃជីវិតប្រៀបប្រដូចបានទៅនឹងក្រាស់សិតសក់ដូច្នោះ ដែលធម្មជាតិបានផ្ដល់វាមកឲ្យពួកយើងតែក្រោយពេលមួយដែលពួកយើងបាន​រុះ​សក់អស់ពីក្បាលតែប៉ុណ្ណោះ”។

៣) “ផ្ទះខ្ទមស្បូវមួយដែលពោរពេញទៅដោយសំណើចសើចក្អាកក្អាយនៃសេចក្ដីសុខ មានតម្លៃលើសពីវិមានដ៏ស្ដុកស្ដម្ភមួយដែលពោរពេញទៅដោយទឹកភ្នែកនៃក្ដីទុក្ខសោកទៅទៀត”។

៤) “ត្រូវតែប្រកាន់យកនូវសេចក្ដីសុខសន្ដិភាព និងភាពស្ងប់សុខឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ នៅពេលមួយត្រឹមត្រូវមកដល់ ផ្ការបស់វានឹងរីកស្រស់បំព្រងមិនខាន”។

៥) “ខ្យល់បក់នឹងមិនជួយនរណាម្នាក់ដែលមិនព្រមពុះពារចែវទូកទៅមុខដោយខ្លួនឯងនោះឡើយ”។

៦) “ប្រសិនបើអ្នកពិតជាមានសមត្ថភាពពិតប្រាកដមែន អ្នកមិនត្រូវភ័យខ្លាចនូវគ្រោះអាក្រក់ដែលនឹងអាចកើតឡើងដោយចៃដន្យនោះទេ”។

៧) “អពមង្គលនឹងចូលទៅតាមតែច្រកទ្វារណាដែលបានបើករួចជាស្រេចសម្រាប់វាតែប៉ុណ្ណោះ”។

៨) “ទឹកស្ទឹងដ៏អស្ចារ្យហូរទៅមុខដោយស្ងៀមស្ងាត់ ចំណែកមនុស្សដែលមានគតិបណ្ឌិតនឹងមិន​ដំឡើង​សំឡេង​របស់ខ្លួននោះឡើយ”។

៩) “មនុស្សដែលអាចរំកិលភ្នំមួយបានដោយជោគជ័យ គឺជាអ្នកដែលចាប់ផ្ដើមវាដោយការតស៊ូពុះពារប្រឹងកាយដុំថ្មតូចៗចេញ”។

១០) “ស្ថានភាពដ៏គួរឲ្យអស់សង្ឃឹមមិនដែលកើតមានឡើងនោះឡើយ មានតែដំណោះស្រាយដែលមិនត្រឹមត្រូវប៉ុណ្ណោះ”៕

ប្រភព៖ brightside
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728