អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដីសំខាន់ៗទាំង១០ឃ្លាពីលោកស្រីOprah Winfrey ដែលផ្ដល់កម្លាំងចិត្តដល់អ្នកនៅក្នុងជីវិត

សម្រង់សម្ដីសំខាន់ៗទាំង១០ឃ្លាពីលោកស្រីOprah Winfrey ដែលផ្ដល់កម្លាំងចិត្តដល់អ្នកនៅក្នុងជីវិត

​លោក​ស្រី​​​ ​​Oprah Winfrey ​គឺ​ជា​​ពិធីការនី​ទូរទស្សន៍​​ ​និង ​​ជា​អ្នក​ផលិត​កម្មវិធី​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​នៅ​សហរដ្ឋអាមេរិក​។ ​បច្ចុប្បន្ន​​​​លោក​ស្រី​​ ​មាន​​ទ្រព្យ​​សម្បត្តិ​​​ប្រមាណ​៣​ពាន់​ដុល្លារ​​អាមេរិក​។ ​​​​ខាង​​ក្រោម​នេះ​ជា​កម្រង​គតិ​ដ៏​មាន​តម្លៃ​​ ​​ដែល​​លោក​អ្នក​គួរ​រៀន​សូត្រ​​៖

១) នៅពេលអ្នកមើលងាយអ្វីដែលអ្នកកំពុងធ្វើ ពិភពលោកនឹងមើលងាយអ្វីដែលជាធាតុពិតរបស់អ្នក។

២) ការតស៊ូព្យាយាមនៅខណៈពេលនេះនឹងនាំអ្នកទៅកាន់ទីកន្លែងដ៏អស្ចារ្យបំផុតនៅពេលក្រោយ។

៣) បើអ្នកឲ្យតម្លៃទៅលើអ្វីដែលអ្នកមាន ចុងក្រោយអ្នកនឹងទទួលបានអ្វីល្អៗផ្សេងទៀតជាច្រើន។ ប៉ុន្ដែបើអ្នកយកចិត្តទុក

ដាក់តែទៅលើអ្វីដែលអ្នកមិនមាន អ្នកនឹងមិនមានភាព​ឆ្អែតឆ្អន់​ស្កប់ស្កល់​នោះឡើយ។

៤) កែប្រែស្នាមរបួសពីភាពឈឺចាប់របស់អ្នកទៅជាមេរៀនដ៏មានតម្លៃក្នុងជីវិត។

៥) ភាពសុចរិត​​ពិតប្រាកដ គឺជាការប្រព្រឹត្តនូវរឿងដែលត្រឹមត្រូវ ទោះជាដឹងថាគ្មាននរណាម្នាក់នឹងដឹងថាអ្នកបានធ្វើវាឬអត់ក៏ដោយ។

៦) អ្វីដែលអ្នកខ្លាចបំផុត តាមពិតទៅគ្មានអ្វីគួរឲ្យអំណាចអស្ចារ្យនោះទេ។ ក្ដីភ័យខ្លាចដែលមានក្នុងគំនិតរបស់អ្នកទៅវិញទេទើបមានអំណាចពិតប្រាកដ។ បើអ្នកជ្រើសរើសប្រឈមមុខនឹងការពិតគ្រប់យ៉ាង នោះអ្នកនឹងមានសេរីភាពហើយ។

៧) ការ​អត់អោន​ទោសឲ្យនរណាម្នាក់ពិតប្រាកដ គឺជាពេលដែលអ្នកនិយាយថា “អរគុណអ្នកសម្រាប់បទពិសោធន៍មួយនេះ”។

៨) អ្នកមិនបានក្លាយជាអ្វីទៅតាមការចង់បានរបស់ខ្លួនឯងនោះទេ តែអ្នកនឹងក្លាយជាអ្វីទៅតាមជំនឿរបស់អ្នកមានមកលើខ្លួនឯង។

៩) អ្នកនឹងទទួលទានបាននូវអ្វីក៏ដោយនៅក្នុងជីវិតរបស់អ្នកនូវរាល់សេចក្ដីក្លាហានដែលអ្នកទទូចចង់បានវា។

១០) គន្លឹះដែលនាំអ្នកទៅកាន់ការស្វែងរកឃើញនូវក្ដីសុបិន្ដ គឺជាការដែលមិនមែនផ្ដោតចិត្តគំនិតរបស់អ្នកទៅលើភាពជោគជ័យ តែជាអ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ។ នៅពេលនោះ សូម្បីតែជំហានតូចៗ និងសមិទ្ធផលតូចតាចយ៉ាងណាក៏ដោយនៅលើផ្លូវដើររបស់អ្នក នឹងបន្ថែមនូវអត្ថន័យដ៏អស្ចារ្យទៅក្នុងជីវិតអ្នក៕

ប្រភព៖ goalcast
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930