អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អត្តចរិត៦ប្រភេទដែលតែងមាននៅក្នុងខ្លួនមនុស្សធម្មតា

អត្តចរិត៦ប្រភេទដែលតែងមាននៅក្នុងខ្លួនមនុស្សធម្មតា

ពិភពលោកនេះពោរពេញទៅដោយបុគ្គល២ប្រភេទគឺ បុគ្គលជោគជ័យនិងបុគ្គលធម្មតា។ តើ​បុគ្គល​ធម្មតា​ខុស​ពី​បុគ្គល​ជោគជ័យ​យ៉ាង​ដូចម្ដេច ? តើ​បុគ្គល​ធម្មតា​មាន​អត្តចរិត​បែប​ណា​ខ្លះ ?

១) មនុស្សធម្មតាតែងតែអួតអាងថាខ្លួនគេមាននូវគំនិតណាមួយមុនគេជានិច្ច៖ នៅពេលលេចឮពត៌មានថ្មីៗពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់បុគ្គលណាមួយ វាតែងតែមាននរណាម្នាក់អួតអាងថាខ្ញុំមានគំនិតបែបនេះតាំងពីមុនការច្នៃប្រឌិតនោះចេញមកម្ល៉េះ ឬក៏សម្ដីបែបឥតប្រយោជន៍ផ្សេងៗទៀតក្នុងទម្រង់ស្រដៀងគ្នាដូច្នេះដែរ។ អ្នកចង់និយាយបែបណាវាជាសិទ្ធិរបស់អ្នកនោះទេ​​ តែអ្វីដែលសំខាន់ជោគជ័យរបស់បុគ្គលទាំងនោះកកើតឡើងបានដោយសារមានការចាប់ផ្ដើមធ្វើនិងការខិតខំប្រឹងប្រែងយ៉ាងមានវិន័យបំផុត មិនមែនមានតែការវោហាឥតបានការនោះឡើយ។ មនុស្សធម្មតាតែងនិយាយច្រើនជាងធ្វើ ដែលភាពក្អេងក្អាងរបស់គេធ្វើឲ្យគេមិនបានប្រើប្រាស់ជីវិតរបស់ខ្លួនរស់នៅឲ្យអស់លទ្ធភាពនិងមានប្រយោជន៍ទាល់តែសោះ។

២) មនុស្សធម្មតាខ្ជះខ្ជាយពេលវេលារបស់ពួកគេ៖ បុគ្គលប្រភេទនេះមិនឲ្យ​អាទិភាព​លើជីវិតការងាររបស់ពួកគេដូចបុគ្គលជោគជ័យដទៃៗទៀតនោះទេ។ ពួកគេតែងរកច្រកចេញពីទំនួលខុសត្រូវលើការងារនិងជីវិតរបស់ខ្លួន។ បុគ្គលជោគជ័យយល់ច្បាស់ថាការខិតខំប្រឹងប្រែងបំពេញការងារគឺជាផ្លូវតែមួយគត់ដែលពួកគេត្រូវដើរដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត។ រីឯមនុស្សធម្មតាវិញប្រៀបដូចជាទូកឥតក្ដោងដែលរេចុះឡើងៗតាមទំនោរខ្យល់បក់ គ្មានទិសដៅច្បាស់លាស់ក្នុងជីវិត ម្ដងចាប់នេះម្ដងចាប់នោះ បន្សល់ទុកនូវការងារដែលមិនទាន់បញ្ចប់យ៉ាងច្រើន ហើយក៏ចូលចិត្តឲ្យតម្លៃទៅលើរឿងឥតប្រយោជន៍ជាច្រើនក្នុងជីវិត ដែលធ្វើឲ្យពួកគេខាតពេលវេលានិងប្រាក់កាសទៀតផង។

៣) មនុស្សធម្មតាតែងតែដាច់លុយជានិច្ច​៖ បើអ្នកចំណាយប្រាក់ទៅតាមចំណង់តណ្ហាមិនចេះចប់មិនចេះហើយរបស់អ្នក នោះអ្នកនឹងគ្មានសេសសល់ប្រាក់អ្វីជាដុំកំភួនសម្រាប់ប្រើការទៅលើរឿងចាំបាច់នៅក្នុងជីវិតនោះទេ។ អ្នកត្រូវចាប់ផ្ដើមមាន​គណនី​សន្សំប្រាក់ បញ្ឈប់ការចំណាយទៅលើរបស់ដែលអ្នកចង់បានជាជាងរបស់ដែលអ្នកត្រូវការ សងបំណុលដែលបានជំពាក់ឲ្យអស់ និងចាយយ៉ាងសន្សំសំចៃទៅលើប្រាក់ដែលនៅសេសសល់។

៤)​ មនុស្សធម្មតាអោបក្រសោបអតីតកាលរបស់ពួកគេ៖ ពួកយើងម្នាក់ៗសុទ្ធតែមានអតីតកាលជូរចត់ បទពិសោធន៍ឈឺចាប់រាប់មិនអស់នៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងដែលអាចទាញពេលវេលាត្រឡប់ថយក្រោយវិញបាននោះទេ។ ម្យ៉ាងទៀតអតីតកាលនិងអនាគតកាលគ្រាន់តែកើតឡើងនៅក្នុងការគិតរបស់អ្នកប៉ុណ្ណោះ។ នៅពេលអ្នកផ្ដោតទៅលើបច្ចុប្បន្នកាលរបស់អ្នកដោយយកចិត្តទុកដាក់បំផុត នោះ អ្នកនឹងរស់នៅជីវិតមួយដែលមិនមែនមានតែភាពធម្មតានោះឡើយ។

៥) មនុស្សធម្មតាជ្រើសរើសរស់នៅជីវិតដែលធម្មតា៖ ពួកគេប្រៀបដូចជាកង្កែបក្នុងអណ្ដូងដែលភ័យខ្លាចនូវការផ្លាស់ប្ដូរជោគវាសនារបស់ខ្លួន និងបានត្រឹមតែមានវិប្បដិសារីទៅលើអ្វីដែលខ្លួនមានត្រឹមតែក្ដីសុបិន្តតែមិនបានចាប់ផ្ដើមបោះជំហានជាសកម្មភាពធ្វើវាឲ្យចេញជារូបរាង។ ត្រូវចាំថាបញ្ហាមិនមែនចេះតែមានរូបភាពដូចអ្វីដែលអ្នកមើលឃើញនោះទេ មានតែការចាប់ផ្ដើមប៉ុណ្ណោះទើបអ្វីៗនឹងអាចសម្រេចដូចប្រាថ្នារបស់អ្នកបាន។

៦) មនុស្សធម្មតាមិនដែលមានការទទួលខុសត្រូវលើជីវិតពួកគេឡើយ៖ ស្របពេលដែលបុគ្គលជោគជ័យប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅលើការងាររបស់ពួកគេ បុគ្គលធម្មតាមើលទូរទស្សន៍ ខ្ជះខ្ជាយពេលវេលាជាច្រើនលើបណ្ដាញសង្គម ហើយនៅពេលពួកគេមើលមិនឃើញពីភាពផ្លាស់ប្ដូរនៅក្នុងជីវិតខ្លួន ពួកគេបន្ទោសទៅលើកត្តាខាងក្រៅ ប៉ុន្ដែពួកគេមិនងាកមកកែប្រែខ្លួនឯងនោះឡើយ។ អ្នកត្រូវចាំថាមានតែអ្នកប៉ុណ្ណោះ ដែលជាអ្នកមានសិទ្ធិជ្រើសរើសក្លាយទៅជាបែបណាទៅតាមការជ្រើសរើសរបស់អ្នកលើជីវិត៕

ប្រភព៖ lifehack
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930