អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្ដី​ដកស្រង់​ដែល​បង្កប់​នូវ​អត្ថន័យ​ដ៏​មាន​តម្លៃ​ទាំង​១០​ពី​លី សៀវឡុង

សម្ដី​ដកស្រង់​ដែល​បង្កប់​នូវ​អត្ថន័យ​ដ៏​មាន​តម្លៃ​ទាំង​១០​ពី​លី សៀវឡុង

Bruce Lee ​ឬ ​​ ​​​គ្រប់គ្នា​ស្គាល់​ថា ​លី ​សៀវឡុង ​ជា​តារា​​ក្បាច់គុន​​​​របស់​ហូលីវូត​ ​ដែល​មាន​​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​ ​តាមរយៈ​ការ​សម្ដែង​ក្បាច់គុន​​ដ៏​អស្ចារ្យ​​។ ​​ថ្វីត្បិត​​តែ​​លោក​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧៣​ក៏​ដោយ ​ប៉ុន្តែ​ពិភពលោក​​មិន​ដែល​ភ្លេច​ឈ្មោះ​​លោក​នោះ​ទេ​ ​​ព្រោះ​ក្រៅ​​ពី​ពូកែ​ខាង​​ក្បាច់គុន​​ ​លោក​ក៏​ជា​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​ទស្សន​ល្អៗ ​ដែល​ធ្វើ​​​ឲ្យ​​មនុស្ស​ជាច្រើន​ទទួល​បាន​ប្រយោជន៍​​។ ខាង​ក្រោម​នេះ​ជា​ ​សម្រង់​គតិ​​ល្អៗ​របស់​​លោក ​ដែល​អ្នក​​គួរ​រៀន​សូត្រ​តាម​៖

១) “មិន​ត្រូវ​បន់ស្រន់​សុំ​នូវ​ជីវិត​ដែល​មាន​ភាព​សុខ​ស្រួល​នោះ​ទេ តែ​គួរ​បន់ស្រន់​សុំ​នូវ​កម្លាំងចិត្ត​ដ៏​រឹងមាំ​សម្រាប់​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​វិញ”។

២) “បណ្ឌិត​ម្នាក់​អាច​រៀន​សូត្រ​ពី​សំណួរ​ឆ្កួត​ឡប់​បាន​ច្រើន​ជាង​មនុស្ស​ល្ងង់​ម្នាក់​អាច​រៀន​សូត្រ​ពី​ចម្លើយ​របស់​បណ្ឌិត​ទៅ​ទៀត”។

៣) “ខ្ញុំ​មិន​ខ្លាច​ញញើត​នឹង​អ្នក​ដែល​បាន​ហ្វឹកហាត់​១០០០០ក្បាច់​ក្នុង​ពេល​តែ​ម្ដង​នោះ​ទេ តែ​ខ្ញុំ​ខ្លាច​ញញើត​អ្នក​ដែល​បាន​ហ្វឹកហាត់​ក្បាច់​តែ​១​ចំនួន​១០០០០​ដង​ទៅ​វិញ​ទេ”។

៤) “អត្ថន័យ​នៃ​ការ​រស់​នៅ​ដែល​មាន​តម្លៃ​ពិត​ប្រាកដ គឺ​ជា​ការ​រស់នៅ​ដើម្បី​បំពេញ​ប្រយោជន៍​ដល់​អ្នក​ដទៃ”។

៥) “ដរាប​ណា​ពួក​យើង​ឲ្យ​តម្លៃ​របស់​ខាងក្រៅ​កាន់តែ​ខ្លាំង ពួក​យើង​នឹង​ឲ្យ​តម្លៃ​នៅ​ខាងក្នុង​របស់​ខ្លួនឯង​កាន់តែ​ទាប​ជាង​មុន”។

៦) “ការ​អួត​សម្ញែង​គឺ​ជា​គំនិត​របស់​មនុស្ស​ល្ងង់​ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​ខ្លួន​ប៉ុណ្ណោះ”។

៧) “នៅ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ជីវិត ជ័យ​ជម្នះ​មិន​សំខាន់​នៅលើ​ថា​តើ​នរណា​មាំមួន​ជាង ឬ​ទៅ​បាន​លឿន​ជាង​នោះ​ទេ ព្រោះ​មិន​យូរ​មិន​ឆាប់ ជ័យជម្នះ​នឹង​បាន​ទៅ​លើ​អ្នក​ដែល​គិត​ចំពោះ​ខ្លួនឯង​ថា​ពួកគេ​នឹង​អាច​ធ្វើ​បាន”។

៨) “អ្នក​ចម្បាំង​ដែល​ជោគជ័យ គឺ​ជា​បុគ្គល​ដ៏​សាមញ្ញ​មួយ​រូប ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្ដោត​ចិត្ត​គំនិត​ដ៏​ខ្លាំងក្លា​ទៅលើ​អ្វី​មួយ​តែ​ម្យ៉ាង”។

៩) “វា​ជា​រឿង​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ហា​មាត់​រិះគន់​នរណា​ម្នាក់ ហើយ​បំបាក់​ទឹកចិត្ត​ពួកគេ​នោះ ប៉ុន្តែ​ដើម្បី​ស្គាល់​ខ្លួនឯង​ថា​ជា​នរណា​ពិត​ប្រាកដ វា​ត្រូវការ​ពេល​ពេញ​មួយ​ជីវិត”។

១០) “ចូរ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​ដូច​ជា​ទឹក។ នៅ​ពេល​អ្នក​ចាក់​ទឹក​ចូល​ទៅ​ក្នុង​កែវ វា​នឹង​មាន​រូបរាង​ដូច​កែវ។ បើ​អ្នក​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ដប​វិញ នោះ​វា​ក៏​នឹង​មាន​រូបរាង​ដូច​ដប។ បើ​អ្នក​ចាក់​ទឹក​ចូល​ក្នុង​កំសៀវ នោះ​វា​ក៏​នឹង​មាន​រូបរាង​មិន​ខុស​ពី​កំសៀវ​ដែរ។ ចំពោះ​ទឹក វា​អាច​គ្រាន់​តែ​ជា​ដំណក់​ទឹក​ដែល​ស្រក់​មក​តក់ៗ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្វី​មួយ​លិចលង់​ដោយសារ​វា​បាន​ដែរ”៕

ប្រភព៖ goalcast​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930