អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀនដ៏មានតម្លៃទាំង១០ពីសម្ដេចសង្ឃដាឡៃ ឡាម៉ាសម្រាប់សេចក្ដីស្ងប់សុខផ្លូវចិត្ត

មេរៀនដ៏មានតម្លៃទាំង១០ពីសម្ដេចសង្ឃដាឡៃ ឡាម៉ាសម្រាប់សេចក្ដីស្ងប់សុខផ្លូវចិត្ត

​ដាឡៃ ឡាម៉ាគឺជាព្រះសង្ឃមួយអង្គដែលជាតំណាងនៃអ្នកដឹកនាំដ៏មានឥទ្ធិពលមួយរូបរបស់ប្រជាជនទីបេនៃប្រទេសចិន។ គាត់បានចែករំលែកនូវគតិបណ្ឌិតជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេសការតម្រង់ផ្លូវជីវិតរបស់ពួកគេឲ្យមាននូវក្ដីស្ងប់សុខ។ ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏មានតម្លៃទាំង១០របស់គាត់ដែលពួកយើងគួររៀនសូត្រតាមៈ

១)​ ចូរកត់បញ្ចូលទុកក្នុងកំណត់ត្រាជីវិតរបស់អ្នកថា ក្ដីស្រឡាញ់ដ៏អស្ចារ្យនិងសមិទ្ធផលដ៏អស្ចារ្យមួយ ចាំបាច់ត្រូវមានការប្រឈមមុខនឹងហានិភ័យដ៏អស្ចារ្យដូចគ្នា។

២​) នៅពេលបរាជ័យឬបាត់បង់អ្វីម្យ៉ាង អ្នកមិនត្រូវធ្វើឲ្យបាត់បង់មេរៀនដែលបានរៀនសូត្រនោះទេ។

៣) ចូរអ្នកប្រតិបត្តិនូវ៣ចំណុចនេះឲ្យបានខ្ជាប់ខ្ជួនៈ
_ ការគោរពចំពោះខ្លួនឯង
_ ការគោរពចំពោះអ្នកដទៃ
_ ភាពមានទំនួលខុសត្រូវលើរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត។

៤) ត្រូវចងចាំថាការណ៍ដែលអ្នកមិនទទួលបានអ្វីតាមដែលអ្នកចង់បាន ជួនកាលអាចជាលាភសំណាងដ៏អស្ចារ្យទៅវិញទេ។

៥) រៀនសូត្រពីច្បាប់វិន័យអ្វីមួយ លុះដល់ពេលណាមួយអ្នកនឹងអាចបំបែកច្បាប់នោះបានយ៉ាងងាយស្រួល។

៦) កុំធ្វើឲ្យការទាស់ទែងគ្នាបន្តិចបន្តួចបំផ្លាញដល់ទំនាក់ទំនងល្អៗក្នុងជីវិតរបស់អ្នកឲ្យសោះ។

៧) នៅពេលអ្នកដឹងថាខ្លួនបានប្រព្រឹត្តនូវកំហុសណាមួយ ចូរបោះជំហានឆ្ពោះទៅរកការកែតម្រូវវាជាបន្ទាន់។

៨) ចូរចំណាយពេលខ្លះជារៀងរាល់ថ្ងៃដើម្បីនៅម្នាក់ឯង។

៩) ចូរបើកចំហដៃរបស់អ្នកឲ្យធំទូលាយសម្រាប់ការផ្លាស់ប្ដូរទាំងឡាយ តែមិនត្រួវបោះបង់នូវគុណតម្លៃរបស់ខ្លួនអ្នកឡើយ។

១០) គួរចងចាំថាភាពស្ងៀមស្ងាត់នៅពេលខ្លះគឺជាចម្លើយដែលល្អបំផុត។

ប្រភព៖ expandedconsciousness

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930