អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វីមូលដ្ឋានគ្រឹះរបស់ចំណេះដឹងមានសារសំខាន់បំផុត ?

ហេតុអ្វីមូលដ្ឋានគ្រឹះរបស់ចំណេះដឹងមានសារសំខាន់បំផុត ?

ប្រ​ភព៖​​ pixabay.com

ចំណេះដឹង​ប្រៀប​បាន​នឹង​ផ្ទាំង​ទឹកកក​១​ផ្ទាំង​នៅ​កណ្ដាល​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ។ អ្នក​បើកបរ​កប៉ាល់​នឹង​មើល​ស្រាល​ពី​ជម្រៅ​ដែល​ផ្ទាំង​ទឹកកក​១​ផ្ទាំង​នេះ​បាន​បង្កប់​ជ្រៅ​នៅ​ក្នុង​ជម្រៅ​មហាសមុទ្រ ហើយ​ក៏​បើក​បុក​ទម្លុះ​ផ្ទាំង​ទឹកកក តែ​ជា​អកុសល​កប៉ាល់​របស់​គាត់​ត្រូវ​លិច ដោយសារ​តែ​ផ្ទាំង​ទឹកកក​ដែល​គាត់​បាន​បុក​នោះ គឺជា​ដុំ​ទឹកកក​ដ៏​ធំ​មួយ​ដែល​បាន​កប់​ចូល​ទៅ​យ៉ាង​ជ្រៅ​នៅ​ក្នុង​មហាសមុទ្រ។

ជម្រៅ​របស់​ផ្ទាំង​ទឹកកក​នេះ ប្រៀប​បាន​នឹង​បង្គោល​មូលដ្ឋាន​គ្រឹះ​សម្រាប់​ទ្រទ្រង់​ចំណេះដឹង​ទាំងឡាយ។ នៅ​ពេល​ដែល​អ្នក​យល់​ដឹង​ពី​ភាព​ស៊ីជម្រៅ​នៃ​បង្គោល​មូលដ្ឋាន​គ្រឹះ​នូវ​រាល់​អ្វីៗ​ដែល​អ្នក​បាន​រៀន​សូត្រ ហើយ​នៅ​ពេល​អ្នក​ងើប​ចេញ​ពី​ជម្រៅ​មហាសមុទ្រ ដើម្បី​ត្រឡប់​មក​មើល​រូបភាព​ធំ​វិញ នោះ​អ្នក​នឹង​សម្គាល់​ឃើញ​ថា​អ្វីៗ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្វីៗ​ដទៃ​ទៀត បើ​ទោះ​ជា​នៅ​សម្បក​ក្រៅ ឬ​នៅ​ស្រទាប់​សើៗ​ផ្ទៃ​ខាងលើ​របស់​ផ្ទាំង​ទឹកកក អ្វីៗ​ទាំងនោះ​ហាក់​ដូចជា​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​អ្វី​បន្តិច​សោះ​ក៏​ដោយ។ វា​ប្រៀប​ដូចជា​មែក​ធាង​របស់​ដើម​ឈើ​ជាច្រើន​ស្អេកស្កះ​ដែល​បែក​ចេញ​ពី​ឫសគល់​របស់​ដើម​តែ​មួយ​ជាមួយ​គ្នា​នេះ​ឯង។

សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា មាន​ពុទ្ធដីកា​ថា៖ “បើ​អ្នក​យល់​ដឹង​ពី​ក្បួន​ច្បាប់​របស់​អ្វី​មួយ​បាន​ច្បាស់លាស់ នោះ​អ្នក​នឹង​អាច​បំបែក​វា​បាន​ដោយ​ឈ្លាសវៃ​មិនខាន”។ ការ​អាន​សៀវភៅ​ច្រើន​គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ ដែល​អាច​ឲ្យ​អ្នក​បង្កើន​ចំណេះដឹង​របស់​អ្នក​បាន។ យ៉ាងណាមិញ អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​ថា​តើ​អ្នក​បាន​អាន​សៀវភៅ​ប៉ុន្មាន​ក្បាល​ក្នុង​១ថ្ងៃៗ​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ថា​តើ​របៀប​ដែល​អ្នក​អាន​សៀវភៅ​ទាំងនោះ មាន​របៀប​យ៉ាង​ដូចម្ដេច ? ពោល​គឺ​ថា​តើ​អ្នក​ប្រើប្រាស់​ខួរក្បាល​របស់​អ្នក​យ៉ាង​ដូចម្ដេច​នៅ​ពេល​ទទួល​យក​ចំណេះដឹង​ទាំងនោះ ? បើ​ខួរក្បាល​របស់​អ្នក​ខ្លាំងក្លា​អស្ចារ្យ​ដូច​ខួរក្បាល​របស់​ម៉ាស៊ីន ដែល​អាច​ឲ្យ​អ្នក​ទទួល​យក​ទិន្នន័យ​ច្រើន​ស្ទើរតែ​ឥត​មាន​ដែន​កំណត់ នោះ​អ្នក​នឹង​កា្លយ​ជាGoogle ដែល​ដឹង​សព្វ​បែប​យ៉ាង​ទាំងអស់​អំពី​រឿងរ៉ាវ​នៅ​ក្នុង​លោក​នេះ​ហើយ។

ថ្វីត្បិតតែ​ខួរក្បាល​របស់​ម៉ាស៊ីន អាច​ដឹង​អ្វីៗ​សព្វ​យ៉ាង​ទាំងអស់​ក៏​ពិត​មែន ប៉ុន្តែ​ទិន្នន័យ​ដែល​វា​បាន​បញ្ចូល​មក​ទាំង​ប៉ុន្មាន គ្រាន់តែ​ជា​ទិន្នន័យ​ជាច្រើន​ស្អេកស្កះ​ពាសពេញ​តែ​ខួរក្បាល​របស់​វា​តែ​ប៉ុណ្ណោះ។ វា​មិន​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​ស្វែងយល់​ស៊ីជម្រៅ​អំពី​បង្គោល​មូលដ្ឋាន​គ្រឹះ​ដែល​បង្កប់​នៅ​ក្នុង​រាល់​ចំណេះដឹង​ដែល​វា​បាន​ទទួល​បញ្ចូល​មក​នោះ​ឡើយ ហើយ​វា​ក៏​មិន​ដឹង​ថា​តើ​ត្រូវ​បំបែក​ក្បួន​ច្បាប់​ដែល​មាន​នៅ​ក្នុង​ចំណេះដឹង​អស់​ទាំងនោះ ដើម្បី​យក​វា​ទៅ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ស្ថានភាព​បត់បែន​ជាក់ស្ដែង​របស់​ជីវិត​តាម​របៀប​ណា និង​យ៉ាង​ដូចម្ដេច​នោះ​ដែរ។

ប្រៀប​ដូចជា​ការ​សង់​អាគារ​ដូចគ្នា​ដែរ បើ​សិន​អ្នក​ជា​អ្នក​សាងសង់​មិន​អត់ធ្មត់​ប្រឹងប្រែង​និង​ចំណាយ​ពេល​ច្រើន​ដើម្បី​បុក​គ្រឹះ​របស់​អាគារ​ឲ្យ​រឹងមាំ​ទេ នោះ​នៅ​ពេល​មាន​ព្យុះ​កំណាច​បោកបក់ ឬ​ជា​រញ្ជួយ​ដី​កើតឡើង​ជាយថាហេតុ នោះ​អាគារ​របស់​អ្នក​ប្រាកដ​ជា​ដួល​រលំ​ដោយ​ឥត​សង្ស័យ​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031