អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ដំបូន្មានពីសហគ្រិន៦រូបដែលនាំពួកគេឲ្យស្វែងរកឃើញភាពជោគជ័យ

ដំបូន្មានពីសហគ្រិន៦រូបដែលនាំពួកគេឲ្យស្វែងរកឃើញភាពជោគជ័យ

ការស្វែងរកភាគជោគជ័យដែលប្រកបដោយមោទនភាពមួយក្នុងជីវិត មិនមែនអ្នកណាសុទ្ធតែអាចទទួលបាននោះឡើយ។ វាទាមទារឲ្យបុគ្គលនោះមាន ឆន្ទៈដ៏រឹងមាំ ភាពជឿជាក់លើខ្លួនឯង មិនចុះញ៉មនឹងឧបសគ្គនានា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទើបទទួលបាននូវជ័យជម្នះនៅក្នុងជីវិត។ ចំណែកឯដំបូន្មានពីបទពិសោធន៍របស់សហគ្រិនទាំង៦រូបនេះ នឹងផ្ដល់ជាពន្លឺនាំផ្លូវមួយដ៏គាប់ប្រសើរសម្រាប់អ្នកយកមកពិចារណាជាដំបូន្មានដ៏ល្អសម្រាប់សម្រេចនូវគោលដៅជីវិត។

១) “ភាពជោគជ័យ គឺជាគ្រូដ៏គម្រក់មួយរូប ព្រោះវាគឺជាអន្ទាក់ដែលអូសទាញចិត្តមនុស្សឆ្លាតទាំងឡាយឲ្យមាន​អំនួត​គិតថាពួកគេនឹងគ្មានថ្ងៃបរាជ័យនោះឡើយ”។ លោក Bill Gate

២) “ខ្ញុំយល់ថា បញ្ហាដ៏ចម្បងនៃការប្រកួតប្រជែង នោះគឺវាធ្វើឲ្យយើងផ្ដោតទៅលើមនុស្សដែលនៅជុំវិញខ្លួនយើង ហើយនៅពេលយើងបានទទួលជ័យជម្នះទៅលើអ្វីដែលយើងប្រកួតប្រជែងនោះ ពួកយើងក៏ចាប់ផ្ដើមមើលរំលងពីអ្វីទៅដែលសំខាន់ ឬវិសេសវិសាលអស្ចារ្យ និងមានអត្ថន័យពិតប្រាកដសម្រាប់ជីវិតយើង”។ លោក Peter Thiel

៣) “ខ្ញុំតែងតែធ្វើនូវអ្វីដែលខ្ញុំមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់វានៅឡើយ។ ខ្ញុំគិតថា តាមរបៀបនេះហើយដែលអ្នកអាចរីកចម្រើនបាន។ នៅពេលមួយនោះដែលអ្នកនិយាយថា “អស្ចារ្យ ខ្ញុំមិនស្ទើរតែមិនជឿទេថាខ្ញុំអាចធ្វើវាបានបែបនេះ” បន្ទាប់មកអ្នកនឹងឆ្លងផុតវាបានសម្រេច នៅពេលនោះហើយដែលអ្នកមានការរីកចម្រើននោះ”។ អ្នកស្រី Marissa Mayer

៤) “បើអ្នកជាមនុស្សដែលផ្ដោតទៅលើគូរប្រកួតប្រជែងរបស់អ្នក អ្នកនឹងត្រូវរង់ចាំរហូតដល់ពេលគូរប្រកួតរបស់អ្នកបញ្ចេញសកម្មភាពអ្វីមួយ។ តែបើអ្នកជាមនុស្សដែលផ្ដោតទៅលើអតិថិជនរបស់អ្នកវិញ នោះអ្នកនឹងមានគំនិតច្នៃប្រឌិតកាន់តែច្រើនសម្រាប់អភិវឌ្ឍអាជីវកម្មរបស់អ្នក”។ លោក Jeff Bezos

ប្រភព៖ jewishbusinessnews.com

៥) “បើអ្នកស្រឡាញ់នូវអ្វីដែលអ្នកកំពុងធ្វើ ហើយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចវាបាន នោះអ្វីៗនឹងស្ថិតនៅក្នុងដែនកំណត់របស់អ្នកហើយ។ ម្យ៉ាងទៀត វានឹងមានតម្លៃបំផុតសម្រាប់គ្រប់នាទីដែលអ្នកចំណាយនៅពេលយប់គិតហើយគិតទៀតអំពីអ្វីដែលអ្នកចង់បង្កើត ឬសាងវាឡើង”។ លោក Steve Wozniak

៦) “គ្រោះថ្នាក់ដ៏ធំបំផុត គឺជាគ្រោះថ្នាក់នៃការណ៍ដែលមិនបានធ្វើអ្វីសោះ។ ក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរមិនឈប់ឈរនេះ យុទ្ធសាស្ត្រតែមួយគត់ដែលធានានូវភាពបរាជ័យ គឺជាការមិនប្រថុយប្រថានអ្វីសោះនោះហើយ”។ លោក

ប្រភព៖ businessinsideruk

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728