អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ពាក្យពេចន៍​​ដ៏​មាន​ន័យ​​​ទាំង​១០ឃ្លា ​ពី​អ្នកប្រាជ្ញចិន ខុង ជឺ​ដើម្បី​បើកសោ​ទ្វារ​ឆ្ពោះ​ទៅកាន់​ជីវិត​ប្រកប​ដោយ​​គតិបណ្ឌិត

ពាក្យពេចន៍​​ដ៏​មាន​ន័យ​​​ទាំង​១០ឃ្លា ​ពី​អ្នកប្រាជ្ញចិន ខុង ជឺ​ដើម្បី​បើកសោ​ទ្វារ​ឆ្ពោះ​ទៅកាន់​ជីវិត​ប្រកប​ដោយ​​គតិបណ្ឌិត

ជីវិត​មិន​មែន​ជា​ភាព​ល្វីង​ជូរចត់​ដូច​ដែល​ពួក​យើង​គិត​នោះ​ទេ ជីវិត​គឺ​ជា​ការ​ចូល​ផ្សំ​គ្នា​រវាង​ក្ដី​សុខ​សប្បាយ​រីករាយ និង​ក្ដី​ទុក្ខ​សោក។ អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត គឺ​ជា​ការ​ផ្ដោត​ចិត្ត​គំនិត​របស់​អ្នក​ទៅ​រក​ភាព​ល្អ​ៗ​របស់​ជីវិត ផ្ដល់​តម្លៃ​ឲ្យ​វា និង​ប្រើប្រាស់​វា​ឲ្យ​អស់​ពី​សក្ដានុពល​របស់​អ្នក​ដើម្បី​បង្កើត​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង និង​មនុស្ស​នៅ​ក្នុង​សង្គម។ សុភាសិត​ខាងក្រោម​ទាំង​១០​ពី​ទស្សនវិទូ ខុង ជឺ ដែល​គតិបណ្ឌិត​របស់​គាត់​ត្រូវ​បាន​ទទួល​ការ​ផ្ដល់​តម្លៃ​យ៉ាង​វិសេសវិសាល​តាំង​ពី​សម័យ​របស់​គាត់ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន នឹង​ប្រៀប​បាន​ទៅ​នឹង​ពន្លឺ​ភ្លើង​ទៀន​ដែល​បំភ្លឺ​ជីវិត​អ្នក​ឲ្យ​ស្វែងរក​ច្រក​ចេញ​ពី​ទី​ងងឹត​នៃ​ជីវិត​របស់​អ្នក។

១) “ផ្លូវ​ដើរ​ដែល​អ្នក​ជួប​ប្រសព្វ​នៅ​ក្នុង​ជីវិត ត្រូវ​បាន​បង្កើត​ឡើង​មក​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង មិនមែន​ជា​ព្រហ្មលិខិត​នៃ​ជីវិត​នោះ​ឡើយ”។

២) “ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​យក​ជ័យជម្នះ ចិត្ត​ពុះ​កញ្ជ្រោល​ក្នុង​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ ចំណង់​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ឈាន​ទៅ​ដល់​សក្ដានុពល​របស់​អ្នក ទាំងនេះ​សុទ្ធ​តែ​ជា​កូនសោ​សម្រាប់​ចាក់​ចូល​ទៅ​កាន់​ទ្វារ​ដែល​នាំ​អ្នក​ទៅ​រក​ភាព​ល្អ​វិសេសវិសាល​របស់​ខ្លួន​សម្រាប់​ជីវិត”។

៣) “សេចក្ដី​ចម្រើន​រុងរឿង​របស់​យើង គឺ​មិនមែន​ជា​ការណ៍​ដែល​មិន​ដែល​ដួល​សោះ​ឡើយ​នោះ​ទេ តែ​ជា​ការ​ក្រោកឈរ​ឡើង​វិញ​យ៉ាង​រឹងមាំ​គ្រប់​ពេល​ដែល​អ្នក​ដួល”។

៤) “អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​ភាព​ល្អ​ស្រស់​ស្អាត​របស់​វា ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​មើល​ឃើញ​វា​នោះ​ទេ”។

៥) “ការ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដទៃ និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​មួយ​ដ៏​ល្អ​ប្រពៃ និង​សង្គម​ជាតិ​មួយ​ដ៏​ល្អ​ប្រពៃ”។

៦) “បុគ្គល​ដែល​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ ផ្ដោត​ទៅលើ​អ្វី​ដែល​ជា​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ និង​មិន​ព្យាយាម​ពង្រីក​ដុះដាល​នូវ​សេចក្ដី​មិន​ល្អ​របស់​អ្នក​ដទៃ​ឲ្យ​លេចឮ​សុះសាយ​នោះ​ឡើយ។ ចំណែក​បុគ្គល​តូច​ទាប ពួកគេ​នឹង​ធ្វើ​វា”។

៧) “ជីវិត​របស់​មនុស្ស​គឺ​សាមញ្ញ​ណាស់ ប៉ុន្តែ​ពួក​យើង​ម្នាក់ៗ​ចេះ​តែ​ទទូច​ចង់​ឲ្យ​វា​ស្មុគស្មាញ”។

៨) “បុគ្គល​ដ៏​អស្ចារ្យ​តែង​គិត​នូវ​អ្វី​ដែល​ជា​គុណធម៌ និង​អ្វី​ដែល​ជា​ភាព​ត្រឹមត្រូវ ចំណែក​ឯ​បុគ្គល​ធម្មតា​នឹង​គិត​តែ​ពី​ភាព​សុខ​ស្រួល​របស់​ខ្លួន​ប៉ុណ្ណោះ”។

៩) “បុគ្គល​ដែល​ហ៊ាន​បង្ហាញ​ពី​ចម្ងល់​របស់​ខ្លួន​ដោយ​សួរ​នូវ​សំណួរ គឺ​ជា​មនុស្ស​ល្ងង់​ក្នុង​ពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ រីឯ​បុគ្គល​ដែល​មិន​ហ៊ាន​បង្ហាញ​ពី​ចម្ងល់​របស់​ខ្លួន​ដោយ​មិន​សួរ​នូវ​សំណួរ​អ្វី​សោះ នឹង​ក្លាយ​ជា​មនុស្ស​ល្ងង់​អស់​មួយ​ជីវិត”។

១០) “អ្វី​ដែល​បុគ្គល​អស្ចារ្យ​តែង​ស្វែងរក​នៅ​ក្នុង​ខ្លួន​ពួកគេ គឺ​ជា​អ្វី​ដែល​បុគ្គល​ធម្មតា​តែង​ស្វែង​រក​នៅ​ក្នុង​ខ្លួន​អ្នក​ដទៃ”៕

ប្រភព៖ pickthebrain​​
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031