អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វី​អ្នកត្រូវផ្លាស់ប្ដូរខ្លួនឯង ដើម្បីផ្លាស់ប្ដូរស្ថានការណ៍ដែលមិនសម​បំណងនៅខាងក្រៅ ?

ហេតុអ្វី​អ្នកត្រូវផ្លាស់ប្ដូរខ្លួនឯង ដើម្បីផ្លាស់ប្ដូរស្ថានការណ៍ដែលមិនសម​បំណងនៅខាងក្រៅ ?

ភាព​រឹងមាំ​ខ្លាំងក្លា​របស់​អ្នក គឺជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ការណ៍​ដែល​អ្នក​អាច​គ្រប់គ្រង​ខ្លួនឯង ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ឆ្លើយតប​របស់​ខ្លួនឯង​ចំពោះ​ស្ថានការណ៍​ខាងក្រៅ​ទាំងឡាយ​ដែល​មិន​សម​តាម​បំណង​របស់​អ្នក មិនមែន​ជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ការណ៍​ដែល​អ្នក​អាច​គ្រប់គ្រង​អ្វី​គ្រប់​បែប​យ៉ាង​នៅ​ខាងក្រៅ​ដែល​មិន​សម​តាម​បំណង​អ្នក​នោះ​ឡើយ។

ឡៅជឺ ធ្លាប់​និយាយ​ថា៖ “ជីវិត​គឺ​សាមញ្ញ​ណាស់ ប៉ុន្តែ​មនុស្ស​ខ្លួនឯង​ទេ​តើ​ដែល​ចេះ​តែ​ចង់​ធ្វើឲ្យ​វា​ស្មុគស្មាញ​នោះ”។ ទុក្ខ​លំបាក​វេទនា​កើត​ចេញ​មក​ពី​អ្វីៗ​នៅ​ខាងក្រៅ​កើត​ឡើង​មិន​ដូច​ចិត្ត​ខាងក្នុង​របស់​អ្នក​ដែល​ប៉ង។ ពួកគេ​យល់​ថា​បើ​សិន​ជា​អ្វីៗ​កើត​ឡើង​ទៅ​តាម​សេចក្ដី​ប្រាថ្នា​របស់​ពួកគេ នោះ​ពួកគេ​នឹង​មាន​សេចក្ដី​សុខ​ហើយ។ ប៉ុន្តែ​ការ​ពិត​គឺ​បុគ្គល​ដែល​មាន​សេចក្ដី​សុខ​យ៉ាង​ពិត​ប្រាកដ មិនមែន​ជា​បុគ្គល​ដែល​មាន​អ្វីៗ​គ្រប់​បែបយ៉ាង ឬ​ក៏​ពួកគេ​មាន​សិទ្ធិ​អំណាច​អាច​គ្រប់គ្រង​ពិភពលោក​ទាំងមូល​បាន​នោះ​ទេ។ យ៉ាងណាមិញ ពួកគេ​មាន​អ្វីៗ​គ្រប់​យ៉ាង​ក៏​ព្រោះ​តែ​ពួកគេ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នេះឯង។ ការ​ផ្លាស់ប្ដូរ​គ្មាន​អ្វី​ដែល​គួរឲ្យ​ឈឺចាប់​នោះ​ទេ មាន​តែ​ការ​ចចេស​រឹងរូស​នឹង​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​អ្នក​ឈឺចាប់។

តារា​សម្ដែង លី សៀវឡុង ធ្លាប់​និយាយ​ថា៖ “ចូរ​កុំ​បន់ស្រន់​សុំ​ឲ្យ​ជីវិត​របស់​អ្នក​ងាយស្រួល​ជាង​នេះ ប៉ុន្តែ​ចូរ​បន់ស្រន់​សុំ​នូវ​កម្លាំង​ចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់​ទប់ទល់​ជាមួយ​នឹង​ការ​លំបាក​ទាំងអស់​ក្នុង​ជីវិត​របស់​អ្នក​វិញ”។ នៅ​ពេល​ដែល​អ្នក​ចេះ​តែ​ចង់​ឲ្យ​អ្វីៗ​នៅ​ខាងក្រៅ​ប្រព្រឹត្ត​ទៅ​តាម​ចិត្ត​ចង់​បាន​របស់​អ្នក នោះ​វា​ក៏​មិន​ខុស​អ្វី​ពី​ការណ៍​ដែល​អ្នក​យក​ទុក្ខ​លំបាក​មក​ដាក់​ឲ្យ​ខ្លួនឯង​នោះ​ដែរ។ វា​នឹង​បង្កើត​ជា​ស្ត្រេស សេចក្ដី​ព្រួយបារម្ភ​ឥត​ឈប់ឈរ សេចក្ដី​ភ័យខ្លាច តប់ប្រមល់ ចង្អៀតចង្អល់​ច្រើន ពោរពេញ​ដោយ​សេចក្ដី​ខឹង​ក្រោធ​និង​មួម៉ៅ ដែល​ជា​ហេតុ​នាំឲ្យ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ជីវិត​មួយ​ដែល​មាន​សេចក្ដី​សុខ​នេះ​ឯង។ បើ​ចិត្ត​ខាងក្នុង​របស់​អ្នក​មិន​ស្ងប់ នោះ​អ្នក​ក៏​នឹង​គ្មាន​ថ្ងៃ​ដែល​អាច​មាន​សេចក្ដី​ស្កប់ស្កល់​នោះ​ដែរ។

ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នក​ដែរ ដរាប​ណា​អ្នក​ចេះ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្លួនឯង​ល្អ។ ដូច​គ្នា​ដែរ ជីវិត​ដែល​ពោរពេញ​ដោយ​សេចក្ដី​ទុក្ខ​ឬ​សេចក្ដី​សុខ គឺ​អាស្រ័យ​ទៅលើ​ការ​គិត​របស់​អ្នក​ដែល​មាន​ចំពោះ​អ្វីៗ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930