អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ទឹកដី​សៀមរាប

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ទឹកដី​សៀមរាប

វគ្គសិក្សា​ «អនុវត្តន៍​សរសេរ​ផែនការ​អាជីវកម្ម​​  ដើម្បី​បង្កើត​ វិភាគ​ និង​ស្វែង​យល់​អំពី​ឱកាស​អាជីវកម្ម​ថ្មីៗ» និង​​វគ្គ​សិក្សា​ «គន្លឹះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច»​ ​នឹង​ទៅ​ដល់​ទឹក​ដី​សៀមរាប​នៅ​ថ្ងៃ​ទី២៤  ខែ​​កុម្ភៈ​ ខាង​មុខ​នេះ​ហើយ​។ ​នេះ​ជា​​វគ្គ​​សិក្សា​​ ដែល​​នឹង​ត្រូវ​​រៀប​ចំ​យ៉ាង​ពិសេស​​​​ ​​​គឺ​ពីរ​វគ្គ​សិក្សា​នេះ​ រៀប​ចំ​​​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ហើយ​ថែម​ទាំង​​មាន​បន្ថែម​ជូនបង្រៀន​តាម​​អ៊ីនធឺណិត​ ២​ម៉ោង​ថែម​ទៀត។ 

ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​សៀវភៅ​សិក្សា​ ឯកសារ​ជា​ Soft Copy, លិខិត​បញ្ជាក់​ការ​ចូលរួម (Certificate) ​សៀវភៅ​​អេឡិចត្រូនិក​ អាហារ​សម្រន់​ ​​ ​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៣០០​នាក់​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។

សម្រាប់​វគ្គ​សិក្សា​សរសេរ​ផែនការ​អាជីវកម្ម​ នឹង​​សិក្សា​បណ្ដើរ​ អនុវត្តន៍​បណ្ដើរ​តែ​ម្ដង​ ហើយ​ធាតុ​ផ្សំ​សំខាន់​ដែល​ត្រូវ​ផ្ដោត​ជា​ចាំបាច់​មាន៖ ​ ហេតុផល​អ្វី​ទើប​​​គួរ​វិវត្តន៍​ខ្លួន​ទៅ​ជា​អ្នក​រក​ស៊ី​ និង​អ្នក​វិនិយោគ (វិភាគ​ទៅ​លើ​ទ្រឹស្ដី​របស់​លោក​ Robert Kiyosaki) ធាតុ​ផ្សំ​ទាំង​ ១១​ យ៉ាង​របស់​ផែនការ​អាជីវកម្ម​ ​និង​ធាតុ​ផ្សំ​លម្អិត​និង​អនុវត្តន៍​ដោយ​ផ្ទាល់​នៃ​គ្រោង​របស់​ផែនការ​អាជីវកម្ម​មាន៖ ​
១) តិចនិក​នៃ​ការ​សរសេរ Executive Summary អម​ជា​មួយ​ឧទាហរណ៍​មួយ​ចំនួន
២) ការ​សរសេរ​អំពី​ការ​បរិយាយ និង​ពិពណ៌នា​​ខ្លឹមសារ​រួម​​​អំពី​ក្រុមហ៊ុន​(General Company Description) អម​មក​ជាមួយ​ឧទាហរណ៍ខ្លីៗមួយ​ចំនួន
៣) ការ​សរសេរ​អំពី​ការ​ពិពណ៌នា​អំពី​ផលិតផល និង​សេវាកម្ម​ (Products & Services)
៤) ការ​ធ្វើ​ផែន​ការ​ធ្វើទីផ្សារ (Marketing Plan) ដែល​នឹង​ផ្ដោត​ទៅ​លើ​ ការស្រាវ​ជ្រាវទីផ្សារ ​(Market Research), របៀប​នៃ​ការស្រាវជ្រាវទីផ្សារ​ (Market Research-How), វិភាគ​និង​វិនិច្ឆ័យ​ទៅ​លើ​លក្ខខណ្ឌ​​សេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារ​គោលដៅ (Niche Market), យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​ និង​ការ​កំណត់​ថ្លៃ​ជា​ដើម (Pricing)
៥) ផែនការ​ប្រតិបត្តិការ ​(Operational) ដែល​នឹងផ្ដោត​សំខាន់ទៅលើ​ ផលិតផលកម្ម (Production) ​ការ​ជ្រើស​រើស​​ទីតាំង (Location), ឯកសារ​​ផ្លូវ​ច្បាប់​ដែល​តម្រូវ​​មួយ​ចំនួន​ (Legal environment) បុគ្គលិក (Personnel), ការគ្រប់​គ្រង​សន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោល​ការណ៍​នៃ​ការបង់​ប្រាក់​ពី​សំណាក់​អតិថិថិជន​ (Credit policies) តិចនិក​គ្រប់គ្រង​គណនេយ្យ​អតិថិជន​ជំពាក់ (Account Receivable), តិចនិច​គ្រប់គ្រង​គណនេយ្យ​ដែល​យើង​ជំពាក់​គេ (Account Payable)
៦) ការគ្រប់គ្រង​ស្ថាប័ន​(Organization and Management)​៖ ការរៀប​ចំ​រចនា​សម្ព័ន្ធ​បុគ្គលិក និង​តួនាទី​ច្បាស់លាស់​ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល​ (Organizational Management)
៧) របាយការណ៍​ហិរញ្ញវត្ថុ​របស់​ម្ចាស់ភាគ​ (Personal Financial Statement)
៨) ផែនការ​នៃ​ការ​ចំណាយ​សំខាន់ៗ និង​ការ​ប្រមូលទុន ​(Startup Expenses & Capitalization)
៩) ផែនការ​ហិរញ្ញវត្ថុ​ (Financial Plan)
១០) ឧបសម្ពន្ធ (Appendices)
១១) ការកំណត់​ពី​គោល​បំណង​លម្អិត​ ការ​ធ្វើ​ផែនការ​អាជីវកម្ម​របស់​យើង​ (Refining the Plan)

សម្រាប់​វគ្គ​សិក្សា​​ខាង​លើ​នេះ​ ​នឹង​​រៀប​ចំ​ឡើង​នា​ពេល​ព្រឹក (ម៉ោង ៨ ដល់​ម៉ោង ១២​​ថ្ងៃ​ត្រង់) ដោយ​ឡែក​វគ្គ​សិក្សា​​​មួយ​ទៀត​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​«យុទ្ធសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចំណាយ​តិច និង​ចំណាយ​ច្រើន» នឹង​រៀប​ចំ​ឡើង​នៅ​​ពេល​រសៀល (ម៉ោង ១ ដល់​ម៉ោង ៥​ល្ងាច) តែ​ម្ដង។ ​

លោក​ យ៉ន សុភារិទ្ធ​ សហ​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​គេហទំព័រ​ BizKhmer ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល​ផ្ទាល់​បាន​លើក​ឡើង​ថា ៖«វគ្គ​សិក្សា​ពីរ​ថ្ងៃ​នេះ​ គឺ​ជា​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ដោត​លើ​ការ​អនុវត្តន៍​ជាក់ស្ដែង​ជា​ជាង​ទ្រឹស្ដី​ ហើយ​អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ​គឺ​ការ​សរសេរ​ផែនការ​អាជីវកម្ម​ដែល​ជា​ចំណុច​ពិសេស​បំផុត​មុន​ចាប់​ផ្ដើម​អាជីវកម្ម​ដើម្បី​ធានា​បាន​ថា​ យើង​មាន​ផែនទី​ច្បាស់​លាស់​សម្រាប់​ដើរ»

បន្ថែម​ពី​លើ​នេះ​ លោក​បាន​បញ្ជាក់​បន្ត​ថា​ ៖«សម្រាប់​វគ្គ​សិក្សា​​ គន្លឹះ​ផ្សព្វផ្សាយ​យើង​ផ្ដោត​ជា​ចាំបាច់​ទៅ​លើ​ ខ្លឹមសារ​នៃ​ការ​សិក្សា​អំពី​បរិបទ​នៃ​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​កម្ពុជា​ អំពី​វិធី​ផ្សព្វផ្សាយ​ដែល​ចំណាយ​លុយ​អស់​តិច និង​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​មាន​លក្ខណៈ​រឹងមាំ​ ដោយ​មាន​ការ​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​ខ្លឹមសារ​​ និង​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្ដង»។ ​​​​​

សូមបញ្ជាក់​តម្លៃ​សិក្សា​គឺ៖ ៣៥​ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះឈ្មោះ​និង​បង់​ថវិកា​មុន​ថ្ងៃ​​កម្មវិធី និង​ ៤៥ដុល្លារ​ក្នុង​មួយ​វគ្គ​ប្រសិន​បើ​ចុះ​ឈ្មោះ​ និង​បង់​ថវិកា​នៅ​ថ្ងៃ​កម្មវិធី

ទីតាំង​នៅ​ Mday Thom Cafe 

ខាង​ក្រោម​នេះ ​ជា​ប្រវត្តិរូប​សង្ខេប​របស់​លោក​ យ៉ន សុភារិទ្ធ៖

សូម​បញ្ជាក់៖ វគ្គសិក្សា​នេះ ​មាន​លក់​សំបុត្រ​សម្រាប់​ចូលរួម​ជា​មុន​ ដែល​មាន​តម្លៃ​ ៣៥​​​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​វគ្គ​សិក្សា​។ ​ព័ត៌មាន​ផ្សេងៗ​ និង​អំពី​ការ​ទិញ​សំបុត្រ​សូម​ទាក់ទង​ ​​លេខ​ទូរស័ព្ទ​ 017 49 59 60 | 0969 49 59 60 | 010 24 33 44 | ឬ​ email to events.bizkhmer@gmail.com or md.bizkhmer@gmail.com៕​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728