អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ឃ្លាលើកទឹកចិត្តទាំង១០ សម្រាប់អ្នកដែលជួបការលំបាកខ្លាំងក្នុងជីវិត

ឃ្លាលើកទឹកចិត្តទាំង១០ សម្រាប់អ្នកដែលជួបការលំបាកខ្លាំងក្នុងជីវិត

មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​រៀងៗ​ខ្លួន។ មាន​ពេល​ខ្លះ​យើង​មិន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​ពាក្យ​លើក​ទឹកចិត្ត​ដែល​អាច​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង​ឲ្យ​ប្រឹង​បន្ត​ទៅ​មុខ​ទៀត​នោះ​ឯង។ ខាងក្រោម​នេះ​គឺជា​ឃ្លា​លើក​ទឹកចិត្ត​ទាំង​១០​សម្រាប់​អ្នក៖

១) “ភាព​រឹងមាំ​និង​ការ​រីក​ចម្រើន​ទៅ​មុខ​អាច​កើតឡើង​បាន​ដោយ​ឆ្លងកាត់​ការ​ប្រឹងប្រែង​និង​ការ​ជម្នះ​នូវ​ឧបសគ្គ​ឥត​ឈប់ឈរ​តែ​ប៉ុណ្ណោះ”។ Napoleon Hill

២) “ភាព​ស្ងប់ស្ងៀម​គឺជា​ប្រភព​នៃ​សេចក្ដី​រឹងមាំ​ដ៏​ខ្លាំងក្លា”។ ឡៅ ជឺ

៣) “ភាព​រឹងមាំ​មិនមែន​ទទួល​បាន​មក​ពី​ជ័យជម្នះ​នោះ​ឡើយ។ ផ្ទុយទៅវិញ គឺជា​ការ​លំបាក​ទៅវិញ​ទេ​ដែល​នឹង​បណ្ដុះ​នូវ​ភាព​រឹងមាំ​របស់​អ្នក។នៅ​ពេល​ដែល​អ្នក​ជួប​នឹង​ការ​លំបាក​ទាំងឡាយ តែ​អ្នក​បាន​សម្រេចចិត្ត​ថា​មិន​ចុះ​ចាញ់ គឺ​ពេល​នោះ​ឯង​ដែល​វា​គឺជា​ភាព​រឹងមាំ​របស់​អ្នក”។ Arnold Schwarzenegger

៤) “មិន​ត្រូវ​ទុកចិត្ត​ទៅលើ​ភាព​ភ័យខ្លាច​របស់​អ្នក​ឡើយ ព្រោះ​វា​មិន​ដឹង​ពី​ភាព​ខ្លាំងក្លា​របស់​អ្នក​ទេ”។

៥) “អ្នក​ដែល​បាន​ដួល​ហើយ​អាច​ក្រោក​ឡើង​វិញ​បាន គឺជា​មនុស្ស​ដែល​រឹងមាំ​ខ្លាំង​ជាង​អ្នក​ដែល​មិន​ធ្លាប់​ដួល​ទាល់តែ​សោះ”។

៦) “ព្យុះ​ភ្លៀង​នឹង​ធ្វើឲ្យ​ដើមឈើ​ចាក់​ឫស​របស់​វា​កាន់តែ​ជ្រៅ​ជាង​មុន”។

៧) “នៅ​ពេល​អ្នក​មិន​អាច​គ្រប់គ្រង​អ្វី​ដែល​កំពុង​តែ​កើតឡើង​បាន អ្នក​ត្រូវ​ងាក​មក​គ្រប់គ្រង​របៀប​ដែល​អ្នក​ឆ្លើយតប​ទៅ​កាន់​អ្វី​ដែល​កំពុង​តែ​កើតឡើង​ទាំងនោះ​វិញ។ នេះ​ឯង​គឺជា​អំណាច​ខ្លាំងក្លា​របស់​អ្នក”។

៨) “អ្នក​ត្រូវ​តែ​រឹងមាំ​បំផុត នៅ​ពេល​ដែល​អ្នក​ទន់ខ្សោយ​បំផុត”។

៩) “បុគ្គល​ណា​ដែល​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​លំបាក​បាន​ទេ បុគ្គល​នោះ​នឹង​មិន​អាច​រស់នៅ​បាន​មើល​ឃើញ​ពី​រឿង​ល្អៗ​នៅ​ក្នុង​ជីវិត​របស់​គេ​នោះ​ឡើយ”។ សុភាសិត​របស់​ជនជាតិ​ជ្វីស

១០) “អ្វីៗ​ទាំងអស់​សុទ្ធតែ​ចាប់ផ្ដើម​និង​បញ្ចប់​នៅ​ក្នុង​ការ​គិត​របស់​អ្នក។ អ្វី​ដែល​អ្នក​បាន​ផ្ដល់​អំណាច​ទៅ​ឲ្យ នោះ​វា​នឹង​គ្រប់គ្រង​ទៅលើ​អ្នក”៕

ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031