អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វីវិន័យសំខាន់សម្រាប់ភាពជោគជ័យក្នុងជីវិត ?

ហេតុអ្វីវិន័យសំខាន់សម្រាប់ភាពជោគជ័យក្នុងជីវិត ?

ប្រ​ភព៖​​ pixabay.com

John Wooden បាន​និយាយ​ថា៖ “ទេពកោសល្យ​អាច​នឹង​នាំ​អ្នក​ទៅ​ដល់​កំពូល ប៉ុន្តែ​គឺជា​អត្តចរិត​របស់​អ្នក​ទៅវិញ​ទេ​ដែល​អាច​រក្សា​អ្នក​ឲ្យ​នៅ​ទីនោះ​បាន”។ មនុស្ស​ម្នាក់ៗ​ត្រូវតែ​មាន​វិន័យ ព្រោះ​វិន័យ​ប្រៀប​ដូចជា​ពន្លឺ​សម្រាប់​នាំ​ផ្លូវ​អ្នក​ទៅ​កាន់​គោលដៅ​ដែល​អ្នក​ចង់​ដើរ​ឲ្យ​ដល់​ដូច្នោះ ហើយ​វិន័យ​គួរតែ​មាន​ប្រភព​ចេញ​មក​ពី​ខាងក្នុង មិនមែន​ទាល់តែ​ឥទ្ធិពល​ពី​ខាងក្រៅ​ជំរុញ​ឬ​គាប​សង្កត់ នោះ​ទើប​អ្នក​គោរព​ទៅ​តាម​វិន័យ​នោះ​ទេ។ បើ​វិន័យ​ប្រៀប​ដូចជា​ពន្លឺ​សម្រាប់​នាំ​ផ្លូវ​មនុស្ស​ទៅ​កាន់​គោលដៅ​ដែល​ពួកគេ​ចង់​សម្រេច​ឲ្យ​ដល់​នៅ​ក្នុង​ជីវិត ដូច្នេះ​បើ​សិន​ជា​គោលការណ៍​ដែល​បុគ្គល​នោះ​កំណត់​យក​ជា​វិន័យ​សម្រាប់​ត្រួសត្រាយ​ជីវិត​នោះ​ជា​គោលការណ៍​ដែល​ខុស​ឆ្គង នោះ​វា​ក៏​នឹង​នាំ​បុគ្គល​នោះ​ទៅ​កាន់​ទិសដៅ​ខុស​ដែរ។

បុគ្គល​ម្នាក់​មាន​តម្លៃ​ស្ថិត​នៅ​ត្រង់​វិន័យ​ដែល​គេ​មាន​សម្រាប់​គ្រប់គ្រង​ខ្លួនឯង និង​ត្រួសត្រាយ​នាំ​ផ្លូវ​ជីវិត​របស់​ខ្លួន។ បុគ្គល​ជោគជ័យ​អាច​សម្រេច​ជោគជ័យ​បាន ក៏​ដោយសារតែ​ពួកគេ​គឺជា​មនុស្ស​ដែល​មាន​វិន័យ​សម្រាប់​ដឹកនាំ​ជីវិត​របស់​ពួកគេ។ ពួកគេ​មិន​ធ្វើ​ខ្លួន​ឲ្យ​ដូចជា​ខ្លែង​ដាច់​ខ្សែ ដែល​រេ​តាម​តែ​ខ្យល់​បក់បោក​មក​នោះ​ទេ។ ពួកគេ​ចេះ​គិត​ពិចារណា​ដោយ​ប្រើប្រាស់​ហេតុផល​របស់​ខ្លួន តែ​ពួកគេ​ក៏​មិន​ចចេស​យក​ត្រូវ​និង​ចេះ​ដឹង​តែ​ខ្លួនឯង​នោះ​ដែរ ពួកគេ​នឹង​កែ​តម្រូវ​បើ​សិន​ជា​ហេតុផល​ដែល​ខ្លួន​យក​មក​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​វិភាគ​រក​ខុស​ត្រូវ ល្អ​ឬ​អាក្រក់ មិន​មាន​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ស្ថានការណ៍​ណាមួយ​នោះ។

ការ​កំណត់​យក​គោលការណ៍​អ្វី​មួយ​មក​តម្កល់​ទុក​ជា​វិន័យ​សម្រាប់​ដឹកនាំ​ជីវិត ក៏​មិន​ខុស​ពី​ការ​សង់​ផ្ទះ​នោះ​ដែរ។ បើ​សិន​ជា​ផ្ទះ​នោះ​មិន​បាន​បុក​គ្រឹះ​ឲ្យ​រឹងមាំ​ទេ នោះ​នៅ​ថ្ងៃ​ណាមួយ​ដែល​មាន​ព្យុះ​ភ្លៀង​បក់​បោក​មក​ខ្លាំង ផ្ទះ​នេះ​នឹង​មិន​អាច​ទ្រាំទ្រ​ទៅ​នឹង​កម្លាំង​ព្យុះ​បក់​បោក​បាន​នោះ​ឡើយ ហើយ​ចុងក្រោយ​វា​ក៏​ដួល​រលំ​មក​ដោយ​ចៀស​មិន​ផុត​នេះឯង។ ដូច្នេះ​ហើយ អ្វី​ដែល​សំខាន់ គឺ​នៅ​ត្រង់​ថា​តើ​អ្វី​ទៅ​ដែល​អ្នក​គិត​ថា​សំខាន់​សម្រាប់​ជីវិត​អ្នក​ពិត​ប្រាកដ។ នៅ​ពេល​អ្នក​ដឹង​ថា​អ្វី​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ហើយ នោះ​អ្វីៗ​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត​អ្នក នឹង​ដើរ​តាម​ក្រោយ​អ្វី​ដែល​អ្នក​បាន​កំណត់​យក​ថា​សំខាន់​បំផុត​ហើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031