អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ជីវិតមិនមែនជាអ្វីដែលកើតឡើងមកលើអ្នកទេ តែវាជាអ្វីដែលអ្នកជ្រើសរើសឆ្លើយតបនឹងវា

ជីវិតមិនមែនជាអ្វីដែលកើតឡើងមកលើអ្នកទេ តែវាជាអ្វីដែលអ្នកជ្រើសរើសឆ្លើយតបនឹងវា

ប្រ​ភព៖​​ pixabay.com

សម្ដីដកស្រង់មួយឃ្លាពីលោក Charles R.Swindoll មានសេចក្ដីថា “ជីវិតគឺជា១០%នៃអ្វីដែលកើតឡើងចំពោះអ្នក និង៩០%ទៀតនៃអ្វីដែលអ្នកជ្រើសរើសឆ្លើយតបនឹងវា”។ ពួកយើងម្នាក់ៗសុទ្ធតែមានសិទ្ធិជ្រើសរើសក្នុងការឆ្លើយតបទៅនឹងរាល់អ្វីៗគ្រប់យ៉ាងដែលកើតមានឡើងក្នុងជីវិតយើង ហើយការជ្រើសរើសរបស់យើងសម្រាប់ឆ្លើយតបទៅនឹងថ្ងៃនីមួយៗបែបណា អ្វីដែលយើងទទួលបានវិញក្នុងថ្ងៃនីមួយៗក៏នឹងទៅជាបែបនោះដូចគ្នា។ ការឆ្លើយតបរបស់យើងគឺជាអ្នកសាងនូវភាពជោគជ័យ ឬភាពបរាជ័យសម្រាប់ជីវិតរបស់ខ្លួនឯង។

មនុស្សមួយចំនួនព្រមចុះចាញ់ ហើយទទួលយកនូវរឿងរ៉ាវ​ និងហេតុការណ៍អាក្រក់ទាំងឡាយចូលមកក្នុងជីវិត ម្ល៉ោះហើយអ្នកមិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាពួកគេមានដំណើរជីវិតមួយដែលមិនសមទៅតាមបំណងរបស់ខ្លួនដូច្នោះ។ នេះមកពីពួកគេជ្រើសរើសផ្លូវដើរនោះដោយខ្លួនឯង ជ្រើសរើសនូវការបរាជ័យ ការចុះញ៉ម បន្ទោសលើកត្តាខាងក្រៅ និងធ្វើខ្លួនជាជនរងគ្រោះនៃហេតុការណ៍ដែលកើតឡើងចំពោះខ្លួនឯង ទាំងដែលពួកគេមានសិទ្ធិជ្រើសរើសផ្លូវដើរមួយដែលនាំពួកគេសម្រេចបានទៅតាមបំណងប្រាថ្នាក្នុងជីវិតរបស់ខ្លួន។

ផ្ទុយទៅវិញ មនុស្សមួយប្រភេទផ្សេងទៀតមានដំណើរជីវិតស្របទៅតាមក្ដីប្រាថ្នារបស់ខ្លួន។ ពួកគេជម្នះលើជំងឺបៀតបៀនទាំងឡាយ ពិការភាព និងភាពអយុត្តិធម៌នានាក្នុងជីវិត ហើយការតស៊ូពុះពារដោយមិនចុះញ៉មទាំងនោះ នឹងនាំពួកគេឡើងទៅកាន់កំពូលនៃភាពជោគជ័យក្នុងឆាកជីវិតដ៏មានតម្លៃមួយនេះ។ ហេតុអ្វីទើបពួកគេធ្វើបាន ? ព្រោះពួកគេយល់យ៉ាងច្បាស់ថា ពួកគេមានសិទ្ធិជ្រើសរើសក្នុងការឆ្លើយតបទៅនឹងរាល់ហេតុការណ៍ទាំងឡាយដែលកើតមានចំពោះពួកគេ ហើយនោះគឺជាអ្វីដែលកំណត់នូវជោគវាសនារបស់ពួកគេពិតប្រាកដ។

ពិតណាស់ មនុស្សយើងម្នាក់ៗគ្មាននរណាអាចគ្រប់គ្រង ឬហាមឃាត់មិនឲ្យអ្វីមួយកើតមានចំពោះយើងនៅក្នុងជីវិតនោះទេ តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺជាការឆ្លើយតបរបស់យើងទៅនឹងហេតុការណ៍ទាំងនោះ បន្ទាប់មកអ្វីៗដែលជាកត្តាខាងក្រៅ នឹងផ្លាស់ប្ដូរទៅតាមអ្វីដែលយើងចង់បានវិញ។

លោក Benjamin Franklin​ បានរៀនធ្លាក់នៅអាយុ១០ឆ្នាំ ដោយសារឪពុកម្ដាយមិនមានលទ្ធភាពក្នុងការបង់ថ្លៃសាលា។ ប៉ុន្ដែឧបសគ្គនេះមិនបានបញ្ឈប់គាត់ក្នុងការបន្ដការសិក្សានោះឡើយ។​ លោកស្រី Oprah Winfrey ផ្ដល់កំណើតដល់កូននៅពេលនាងមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ បន្ទាប់មកនាងបានបាត់បង់កូន ហើយក៏ចាកចេញពីផ្ទះ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានបងប្អូនជីដូនមួយ ពូ ព្រមទាំងគ្រួសារមិត្តភក្ដិវាយធ្វើបាបជាច្រើនដងទៀតផង។ តែទោះជាយ៉ាងណា នាងនៅតែទទួលបានភាពជោគជ័យក្នុងជីវិតនៅពេលក្រោយមក។ ចំណែកឯលោក Thomas Edison បានបរាជ័យជាច្រើនដងរាប់មិនអស់ មុនពេលគាត់បង្កើតបានអំពូលភ្លើងសម្រាប់ឲ្យពួកយើងប្រើប្រាស់បានងាយស្រួលដូចសព្វថ្ងៃ។

Walter Anderson បានផ្ដល់នូវទស្សនៈជីវិតដ៏មានតម្លៃមួយថា៖ “ខ្ញុំមានការទទួលខុសត្រូវលើជីវិតខ្លួនឯង។ ទោះជាខ្ញុំមិនមានសមត្ថភាពទប់ស្កាត់នូវអ្វីទាំងឡាយដែលកើតមកលើជីវិត តែខ្ញុំមានការទទួលខុសត្រូវទៅលើការឆ្លើយតបរបស់ខ្ញុំទៅលើរាល់សំណាងអាក្រក់ដែលព្យាយាមធ្វើឲ្យជីវិតខ្ញុំអាប់អួរដែលកើតឡើងដោយមិនអាចចៀសបានទាំងនោះ។ ហេតុការណ៍អាក្រក់ពិតជាកើតមានឡើង ប៉ុន្ដែវិធីដែលខ្ញុំជ្រើសរើសឆ្លើយតបទៅនឹងវាវិញ ទើបជាអ្នកកំណត់នូវអត្តចរិតរបស់ខ្ញុំ និងគុណភាពនៃជីវិតរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំអាចជ្រើសរើសនៅតែមួយកន្លែងក្នុងភាព​ទោមនស្ស និងសេចក្ដីសោកសៅដែលគ្មានថ្ងៃបញ្ចប់ ដែលរារាំងមិនអោយបន្ដដំណើរជីវិតដើម្បីភាពរីកចម្រើន ឬក៏ក្រោកឈរឡើងពីការឈឺចាប់ និងឲ្យតម្លៃទៅលើអ្វីគ្រប់យ៉ាងដែលខ្ញុំមានក្នុងជីវិត”៕

ប្រភព៖ lifehack
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031