អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គោលការណ៍​ទាំង​៤​ប្រការ​សម្រាប់​បំផុស​កម្លាំង​ចិត្ត​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត

គោលការណ៍​ទាំង​៤​ប្រការ​សម្រាប់​បំផុស​កម្លាំង​ចិត្ត​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត

ប្រ​ភព៖​​ pixabay.com

ទង្វើ​របស់​អ្នក គឺ​ជា​ផលិតផល​ដែល​បាន​ពី​ការ​គិត​របស់​អ្នក ឬ​អាច​និយាយ​ម្យ៉ាងទៀត​ថា ការ​គិត​របស់​អ្នក​បង្គាប់​បញ្ជា​ទៅលើ​ទង្វើ និង​ការ​ប្រព្រឹត្ត​របស់​អ្នក។ ដូច្នេះ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ពី​វិធី​នៃ​ការ​គិត​របស់​អ្នក​ចំពោះ​ខ្លួនឯង និង​ពិភពលោក​ដែល​អ្នក​មើល​ឃើញ​ជាមុន​សិន។ ការ​ស្វែងរក​កម្លាំង​ចិត្ត​សម្រាប់​ជំរុញ​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទៅលើ​ជីវិត​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក មិនមែន​ជា​ការ​ទទួល​បាន​វា​ពី​របស់​ខាងក្រៅ​នោះ​ឡើយ។ ដូច្នេះ ដើម្បី​ស្វែងរក​កម្លាំង​ចិត្ត​សម្រាប់​ផ្លាស់ប្ដូរ​ជីវិត អ្នក​ត្រូវ​ចាប់ផ្ដើម​ជាមួយ​គោលការណ៍​ទាំង​៤​ប្រការ​នេះ​ជាមុន​សិន៖

១) ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក៖ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅកាន់​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​អ្នក។ អ្វី​ក៏​ដោយ​ដែល​កើត​មក​លើ​ជីវិត​អ្នក ទាំង​ភាព​សប្បាយ​រីករាយ ទាំង​ទុក្ខ​កង្វល់ អ្វី​ទាំងនោះ​សុទ្ធ​តែ​អាស្រ័យ​ទៅលើ​ឥរិយាបថ និង​ការ​ឆ្លើយតប​របស់​អ្នក​ទៅលើ​វា។ នៅ​ពេល​អ្នក​ជួប​ប្រសព្វ​នឹង​ហេតុការណ៍​ផ្សេងៗ​ក្នុង​ជីវិត អ្នក​មាន​សិទ្ធិ​ជ្រើសរើស​ឆ្លើយតប​ទៅ​កាន់​វា​បែប​ណា នោះ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​នឹង​ទៅ​ជា​បែប​នោះ​ទៅ​តាម​ការ​ជ្រើសរើស​របស់​អ្នក​ដែរ។

២) មាន​ការ​ទទួល​ខុសត្រូវ​ទៅលើ​រាល់​ហេតុការណ៍​ក្នុង​ជីវិត៖ នេះ​គឺ​ជា​ជីវិត​របស់​អ្នក អ្វី​គ្រប់​យ៉ាង​ដែល​កើតឡើង​មក​លើ​ជីវិត​អ្នក វា​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​តែ​ម្នាក់​គត់​ចំពោះ​វា។ អ្នក​ត្រូវ​ទទួល​យក​នូវ​រាល់​លទ្ធផល​ទាំងឡាយ​នៅ​ក្នុង​ជីវិត មិនថា​វា​កើត​មក​ពី​កំហុស​របស់​អ្នក​ក៏​ដោយ តែ​អ្វី​ដែល​សំខាន់ គឺ​អ្នក​ត្រូវ​រៀន​សូត្រ​ពី​កំហុស​នោះ យក​មេរៀន​ទាំងនោះ​មក​កែប្រែ​បច្ចុប្បន្នភាព​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន នៅ​ពេល​នោះ អ្នក​នឹង​មាន​អំណាច​គ្រប់គ្រង​ទៅលើ​ជីវិត​របស់​ខ្លួន ដែល​វា​គឺ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​របស់​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ។

៣) លុប​ចោល​នូវ​ពាក្យ​ថា​ “មិន​អាច” និង​លេស​អះអាង​ទាំងឡាយ៖ ដើម្បី​បណ្ដុះ​នូវ​កម្លាំង​ចិត្ត​សម្រាប់​ខ្លួនឯង អ្នក​ត្រូវ​មាន​ភាព​ជឿជាក់​ទៅលើ​ភាព​អស្ចារ្យ សក្ដានុពល និង​ឱកាស​របស់​ខ្លួន។ ការ​រក​លេស​អាង​មក​គាំទ្រ​ខ្លួនឯង​ពី​ការ​ចៀសវាង​ធ្វើ​អ្វី​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត គឺជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​នេះ អ្នក​នឹង​នៅ​តែ​ទទួល​បាន​អ្វី​ដដែល​ៗ​សម្រាប់​ជីវិត​ខ្លួនឯង។ ឆាក​ជីវិត​ប្រហែល​ជា​មិន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ផ្ដល់​ឱកាស​ដល់​ខ្លួនឯង​សម្រាប់​ការ​ផ្លាស់ប្ដូរ នោះ​ជោគជ័យ​នឹង​សន្សឹមៗ​រត់​មក​រក​អ្នក​ដោយ​ខ្លួនឯង​មិនខាន។

៤) ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ៖ កម្លាំង​ចិត្ត ទទួល​បាន​មក​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​គោលដៅ​អ្វី​មួយ​សម្រាប់​ជីវិត និង​ប្រឹងប្រែង​ពុះពារ​សម្រេច​វា​ឲ្យ​បាន​មិន​ថា​មាន​ឧបសគ្គ​បែប​ណា​ក៏ដោយ។ របស់​ដែល​មាន​តម្លៃ នឹង​មិន​ទទួល​បាន​មក​ដោយ​ងាយស្រួល​នោះ​ឡើយ វា​ទាមទារ​នូវ​ពេលវេលា​ក្នុង​រយៈពេល​យូរ ភាព​អត់ធ្មត់ និង​ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​អ្នក​ក្នុង​ការ​សម្រេច​វា​ឲ្យ​បាន​ជោគជ័យ។ ទោះ​ជា​បែប​នេះ​ក៏​ដោយ នា​ដំណាក់កាល​នោះ កម្លាំង​ចិត្ត​អ្នក​នឹង​ដុត​បញ្ឆេះ​ឡើង​មក​ឥត​ឈប់ឈរ ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​សម្រាប់​ការ​ផ្លាស់ប្ដូរ​នា​ពេល​អនាគត​នៅ​ក្នុង​ជីវិត៕

ប្រភព៖ pickthebrain
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031