អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិដ៏មានអត្ថន័យចំនួន ៨អំពី​ការតស៊ូនៅក្នុងជីវិតរបស់លោកស្រីអ្នក​និពន្ធ​រឿង​ភាគ​និទាន​ Harry Potter

គតិដ៏មានអត្ថន័យចំនួន ៨អំពី​ការតស៊ូនៅក្នុងជីវិតរបស់លោកស្រីអ្នក​និពន្ធ​រឿង​ភាគ​និទាន​ Harry Potter

ប្រ​ភព៖​​ www.thesirensrise.com

លោកស្រី J.K. Rowling ជា​អ្នក​និពន្ធ​របស់​អង់គ្លេស ដែល​ត្រូវ​បាន​គេ​ស្គាល់​គាត់​តាមរយៈ​ខ្សែ​រឿង​ភាគ​និទាន​ Harry Potter ដ៏​ល្បីល្បាញ ធ្លាប់​មាន​ដំណើរ​ជីវិត​ដែល​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​រាប់​មិន​អស់ ប៉ុន្តែ​នៅ​តែ​អាច​តស៊ូ​រហូត​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូប​របស់​ពិភពលោក ហើយ​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​អ្នក​និពន្ធ​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ។ មុន​ពេល​ដែល​សៀវភៅ​ភាគ​ទី ១ ​នៅ​ក្នុង​ខ្សែ​រឿង​ភាគ​និទាន​ទាំងអស់​របស់​គាត់​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ចេញ​មក លោកស្រី​ត្រូវ​ជួប​នឹង​ការ​ស្លាប់​របស់​ម្ដាយ ការ​លែងលះ​ជាមួយ​ស្វាមី និង​ភាព​ក្រីក្រ។ មក​ទល់​ពេល​នេះ គាត់​គឺជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ដែល​តែងតែ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ប្រជាជន​អង់គ្លេស​រហូត​មក​ជានិច្ច។ ខាងក្រោម​នេះ​ដែរ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៨​របស់​លោកស្រី៖

១) “ជីវិត​គឺជា​ការ​លំបាក​និង​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ ហើយ​វា​ក៏​ហួស​ពី​ដែន​កំណត់​ដែល​មនុស្ស​អាច​គ្រប់គ្រង​បាន​ទាំងអស់​នោះ​ដែរ ប៉ុន្តែ​ការ​ដាក់​ខ្លួន​យល់​ពី​ការ​ពិត​មួយ​នេះ នឹង​ធ្វើឲ្យ​អ្នក​អាច​ឆ្លង​ផុត​រំលង​ពី​ការ​លំបាក​នោះ​បាន”។

២) “អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​ថា​តើ​មនុស្ស​ម្នាក់​នោះ​កើត​មក​ជា​នរណា​នោះ​ទេ តែ​គឺ​ថា​តើ​ពួកគេ​បាន​ធំធាត់​ឡើង​ជា​មនុស្ស​បែប​ណា​ទៅវិញ​ទេ”។

៣) “ខ្ញុំ​មិន​ដែល​អៀន​ខ្មាស​ទៅ​នឹង​ការ​កើត​ទុក្ខ​បាក់​ទឹកចិត្ត​ដែល​ខ្ញុំ​ធ្លាប់​មាន​នោះ​ឡើយ។ តើ​មាន​អ្វី​ទៅ​ដែល​ត្រូវ​ឲ្យ​អៀន​ខ្មាស​នោះ ? ខ្ញុំ​បាន​ឆ្លងកាត់​ពេលវេលា​លំបាក​ជាច្រើន ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ដែរ​ដែល​ខ្ញុំ​អាច​ឆ្លងកាត់​វា​បាន”។

៤) “ពួក​យើង​មិន​ត្រូវការ​វេទមន្ត​អស្ចារ្យ​មក​ពី​ណា​ដើម្បី​អាច​ផ្លាស់ប្ដូរ​ពិភពលោក​នោះ​ឡើយ។ ពួក​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​អំណាច​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​នៅ​ខាងក្នុង​ខ្លួន​យើង​រួច​មក​ហើយ។ ពួក​យើង​សុទ្ធតែ​មាន​អំណាច​នៅ​ក្នុង​ការ​ស្រមៃ​នូវ​អ្វី​ដែល​ល្អ​ប្រសើរ”។

៥) “បើ​សិន​ជា​មាន​នរណា​ម្នាក់​សួរ​ខ្ញុំ​ពី​រូបមន្ត​សម្រាប់​នាំ​ទៅ​រក​សេចក្ដី​សុខ​ក្នុង​ជីវិត នោះ​ខ្ញុំ​នឹង​ឆ្លើយ​ថា​ទី១​ត្រូវ​ស្វែងរក​អ្វី​ដែល​ពេញចិត្ត​នឹង​ធ្វើ​បំផុត​នៅ​លើ​លោក​នេះ បន្ទាប់​មក​ទី២​អ្នក​ត្រូវ​ស្វែងរក​នរណា​ដែល​នឹង​ជួល​អ្នក​ឲ្យ​ធ្វើ​វា”។

៦) “ពិភពលោក​ពោរពេញ​ដោយ​រឿងរ៉ាវ​អស្ចារ្យ​ជាច្រើន​ដែល​អ្នក​នៅ​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ។ ហេតុនេះ​ហើយ​ចូរ​អ្នក​កុំ​ឆាប់​បោះបង់​ចោល​ឱកាស​ក្នុង​ការ​បាន​ឃើញ​វា​ឲ្យ​សោះ”។

៧) “វា​គឺជា​ជម្រើស​របស់​អ្នក​ដែល​ត្រូវ​ជ្រើស​ថា​តើ​អ្នក​គឺ​ជា​នរណា​យ៉ាង​ពិត​ប្រាកដ ដែល​មាន​លើស​ពី​សមត្ថភាព​ដែល​អ្នក​មាន”។

៨) “អ្នក​នឹង​គ្មាន​ថ្ងៃ​ដឹង​ទេ​ថា​តើ​អ្នក​គឺជា​នរណា​ពិត​ប្រាកដ ព្រម​ទាំង​ភាព​រឹងមាំ​នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ខ្លួនឯង​ផង​ដែរ លុះត្រាតែ​ទាំង​ពីរ​យ៉ាង​នេះ​ត្រូវ​បាន​ពិសោធន៍​ដោយ​ការ​តស៊ូ​ប្រឹងប្រែង​របស់​អ្នក​នៅ​ក្នុង​ការ​ឆ្លងកាត់​ការ​លំបាក​ទាំងឡាយ”៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

​ជីវិត​តស៊ូ​របស់​ ​​​មហាត្មៈ ​គន្ធី (Mahatma Gandhi)​ ​មេដឹកនាំ​គំរូ​អហិង្សា​របស់​ឥណ្ឌា ​និង ពិភពលោក​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30