អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អ្នក​យល់​ស្រប​ទេ​ថា​ មនុស្ស​យើងមិនគ្រាន់បើជាងកង្កែបនៅក្នុងអណ្ដូងប៉ុន្មានឡើយ? ហេតុអ្វី?

​អ្នក​យល់​ស្រប​ទេ​ថា​ មនុស្ស​យើងមិនគ្រាន់បើជាងកង្កែបនៅក្នុងអណ្ដូងប៉ុន្មានឡើយ? ហេតុអ្វី?

ប្រ​ភព៖​​ pixabay.com

មនុស្ស​យើង​តែងតែ​គិត​ថា​ពួក​យើង​គឺជា​សត្វ​ថា្នក់​ខ្ពស់​លើស​ពី​បណ្ដា​សត្វ​ដទៃៗ​នៅ​លើ​លោក ក៏​ព្រោះ​តែ​ពួក​យើង​មាន​វិចារណញ្ញាណ ចេះ​រិះគិត​ពិចារណា​រក​ហេតុផល​និង​វែកញែក​ថ្លឹងថ្លែង​រក​ការ​ពិត។ ប៉ុន្តែ​នៅ​ពេល​យើង​គិត​ឲ្យ​ស៊ីជម្រៅ​ទៅ មនុស្ស​យើង​ក៏​មិន​គ្រាន់បើ​ជាង​កង្កែប​នៅ​ក្នុង​អណ្ដូង​នោះ​ដែរ ហើយ​មាន​តែ​កង្កែប​គ្រាន់បើ​ជាង​មនុស្ស​វិញ​ផង​ក៏​មិន​ដឹង។ កង្កែប​មាន​សមត្ថភាព​អាច​មើល​ឃើញ​ភាគល្អិត​របស់​ពន្លឺ​បាន ខណៈ​ពេល​ដែល​ភ្នែក​របស់​មនុស្ស​មិន​អាច​មើល​ឃើញ​ដល់​ពិភព​ដ៏​តូច​បែប​នោះ​របស់​ពន្លឺ​ដែល​បំភ្លឺ​ពិភព​របស់​យើង​រហូត​មក​ផង​នោះ។ យើង​ថា​មនុស្ស​គ្រាន់បើ​ជាង​កង្កែប ព្រោះ​ភ្នែក​មនុស្ស​អាច​មើល​ឃើញ​ពណ៌​ចម្រុះ​គ្នា​ដ៏​សម្បូរ​បែប​ជាច្រើន​នៅ​ក្នុង​ធម្មជាតិ​របស់​ពន្លឺ ប៉ុន្តែ​ភាព​ស្រស់ស្អាត​ទាំងនោះ​គ្រាន់តែ​ជា​រូបភាព​បំភ័ន្ត​ភ្នែក​មនុស្ស​តែ​ប៉ុណ្ណោះ។

ពន្លឺ​ដែល​អ្នក​មើល​ឃើញ​គ្រាន់តែ​ជា​ផ្នែក​ដ៏​តូច​មួយ​របស់​រលក​អេឡិចត្រូម៉ាញេទិច​ទាំងអស់​នៅ​ក្នុង​ចក្រវាល​នេះ​តែ​ប៉ុណ្ណោះ។ មាន​រលក​អេឡិចត្រូម៉ាញេទិច​ដទៃៗ​ទៀត​ដែល​ញាណ​របស់​មនុស្ស​មិន​មាន​សមត្ថភាព​អាច​មើល​ឃើញ​ដល់ ដូចជា​រលក​កាំរស្មី​ស្វាយអ៊ុលត្រា រលក​អាំងហ្វ្រា រលក​វិទ្យុ​ជាដើម។ ទោះជាយ៉ាងណា ពន្លឺ​ដ៏​ចម្រុះ​ពណ៌​សម្បូរ​បែប​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​ជីវិត​របស់​អ្នក​នេះ គ្រាន់តែ​ជា​ផលិតផល​ដែល​កើត​ចេញ​មក​ពី​ទំនាក់ទំនង​គ្នា​រវាង​អាតូម​ដែល​បង្ក​វត្ថុ​នីមួយៗ​និង​ភាគល្អិត​របស់​ពន្លឺ ដែល​បន្ទាប់​មក​ជះ​ត្រឡប់​ចូល​មក​ភ្នែក​របស់​អ្នក ដែល​មាន​កោសិកា​ចាំ​ឆ្លើយតប​និង​បកប្រែ​ព័ត៌មាន​ជា​ពណ៌​ដែល​អ្នក​មើល​ឃើញ​ប៉ុណ្ណោះ​ឯង។

ដោយ​សារ​តែ​បែប​នេះ​ហើយ​ បាន​ជា​មាន​ការ​លើក​ឡើង​ថា​ ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស​ឥត​មាន​ដែន​កំណត់​នោះ​ឡើយ។ បណ្ដា​មនុស្ស​ដែល​អួត​ក្អេងក្អាង​ពី​ចំណេះដឹង​របស់​ខ្លួន គង់​នឹង​មាន​ថ្ងៃ​ណាមួយ​ក្លាយ​ជា​ទាសករ​នៃ​ចំណេះដឹង​ដ៏​មាន​ដែន​កំណត់​របស់​ខ្លួនឯង​នោះ​ទេ។ កុំ​មាន​ភាព​ជឿជាក់​ខ្លាំង​ពេក​ចំពោះ​រាល់​អ្វីៗ​ដែល​អ្នក​ធ្លាប់​បាន​រៀន​សូត្រ​ចេះ​កន្លង​មក ព្រោះ​ថា​ចំណេះដឹង​ដែល​គេ​អះអាង​ថា​ ជា​ការ​ពិត​អំពី​ធម្មជាតិ​របស់​ចក្រវាល​យើង​នេះ គង់​នឹង​មាន​ថ្ងៃ​ណាមួយ​នឹង​ត្រូវ​បាន​គេ​កែសម្រួល បោះ​ចោល និង​ពិសោធន៍​រក​ឃើញ​ថា​ខុស​ដោយ​អ្នក​ជំនាន់​ក្រោយ​ៗ​ទៀត​នោះ​ទេ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ដាក់​ខ្លួន​និង​បើក​ចំហ​ចិត្ត​គំនិត​របស់​អ្នក​ចាំ​ទទួល​យក​ទៅ​រិះគិត​នូវ​ទស្សន​យល់​ឃើញ​ថ្មីៗ​ជានិច្ច។ ដរាប​ណា​អ្នក​មាន​អារម្មណ៍​មួយ​ថា​អ្នក​ចេះ​ដឹង​អស់​ហើយ នោះ​អ្នក​នឹង​ធ្វើឲ្យ​ខ្លួនឯង​ក្លាយ​ជា​កង្កែប​ក្នុង​អណ្ដូង​មិនខាន​ឡើយ។

មាន​តែ​ការ​ងឿងឆ្ងល់​សួរ​សំណួរ​ច្រើន និង​រៀន​សូត្រ​រហូត​ដល់​គ្មាន​ទី​បញ្ចប់​តែ​ប៉ុណ្ណោះ ទើប​អ្នក​អាច​រំដោះ​ខ្លួនឯង​ចេញ​ពី​ភាព​ល្ងង់ខ្លៅ​បាន។ នៅ​ពេល​នោះ​អ្នក​ប្រហែល​ជា​ នឹង​អាច​ស្វែងរក​ឃើញ​ការ​ពិត​អំពី​អ្វីៗ​នៅ​ក្នុង​ចក្រវាល​នេះ​មិនខាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31