អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុផល​ដែល​​អ្នកត្រូវមើលខ្លួនឯង ជាដើមហេតុនៃបញ្ហានៅក្នុងជីវិត​

ហេតុផល​ដែល​​អ្នកត្រូវមើលខ្លួនឯង ជាដើមហេតុនៃបញ្ហានៅក្នុងជីវិត​

ពិភពលោក​ដែល​អ្នក​រស់នៅ​គឺជា​កន្លែង​ដែល​ពោរពេញ​ដោយ​សេចក្ដី​ល្អ​ឬ​សេចក្ដី​អាក្រក់ នោះ​គឺ​អាស្រ័យ​ទៅលើ​ការ​គិត​ដែល​អ្នក​មាន​ចំពោះ​វា។ ហេតុអ្វី​មនុស្ស​ដែល​ធ្លាប់​បាន​ឆ្លងកាត់​បទពិសោធន៍​លំបាក​ជូរចត់​ជាច្រើន​នៅ​ក្នុង​ជីវិត តែ​នៅ​តែ​អាច​តស៊ូ​រហូត​ជួប​នឹង​ភាព​ជោគជ័យ​និង​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​បាន ? មូលហេតុ​ដ៏​សំខាន់​មួយ​នោះ​គឺ ពួកគេ​មិន​មើល​ឃើញ​ថា​រឿងរ៉ាវ​នៅ​ខាងក្រៅ​គឺជា​បញ្ហា​ដែល​នាំ​ឲ្យ​ជីវិត​របស់​ពួកគេ​លំបាក​វេទនា​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​មើល​ឃើញ​ថា​ខ្លួនឯង​នោះ​ទេ​គឺជា​បញ្ហា។ ហេតុអ្វី ? ព្រោះ​ពួកគេ​ដឹង​ថា​ការ​គិត​របស់​ខ្លួនឯង​មាន​អំណាច​ខ្លាំងក្លា​ប៉ុណ្ណា​នៅ​ក្នុង​ការ​កំណត់​ជោគវាសនា​ជីវិត​របស់​ពួកគេ។ ហេតុនេះ​ហើយ​ពួកគេ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ជោគវាសនា​ជីវិត​របស់​ខ្លួន​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​របស់​ខ្លួនឯង​ជា​មុន​សិន។

អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ “ចូរ​កុំ​ព្យាយាម​ធ្វើ​ជា​បុគ្គល​ដែល​ជោគជ័យ តែ​ចូរ​ព្យាយាម​ធ្វើ​ជា​បុគ្គល​មួយ​រូប​ដ៏​មាន​តម្លៃ​វិញ”។ តម្លៃ​របស់​មនុស្ស​គឺ​ស្ថិត​នៅ​ត្រង់​អត្តចរិត ចំណេះដឹង​និង​គតិបណ្ឌិត​ដែល​ពួកគេ​មាន ដែល​របស់​ទាំងនេះ​សុទ្ធតែ​ជា​តម្លៃ​នៅ​ខាងក្នុង​ដែល​មិនមែន​នរណាៗ​សុទ្ធតែ​អាច​វាយតម្លៃ​ដឹង​បាន​ពី​សម្បក​ក្រៅ​នោះ​ឡើយ។ តម្លៃ​របស់​មនុស្ស​មិន​មែន​អស្ចារ្យ​នៅ​ត្រង់​របស់​ខាងក្រៅ​ដែល​បុគ្គល​នោះ​យក​មក​តុបតែង​លម្អ​ខ្លួនឯង​ឲ្យ​ល្អ​មើល​ដើម្បី​អួត​មហាជន​នោះ​ឡើយ។ សេចក្ដី​សុខ​ដែល​ទទួល​បាន​មក​ពី​ជោគជ័យ​បែប​នោះ​នឹង​មិន​ស្ថិតស្ថេរ​គង់វង្ស​ឡើយ ព្រោះ​វា​គ្រាន់តែ​ជា​សេចក្ដី​សុខ​ក្លែងក្លាយ​ដើម្បី​ឲ្យ​មនុស្ស​ឈ្លក់​វង្វេង​ទៅ​តាម​ភាព​អវិជ្ជា​ល្ងង់ខ្លៅ​និង​តណ្ហា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ឯង។

សេចក្ដី​ល្អ​នៅ​តែ​មាន ដរាប​ណា​អ្នក​នៅ​តែ​ជឿជាក់​ទៅ​លើ​វា។ បន្ទាប់​បាន​ឆ្លងកាត់​រឿងរ៉ាវ​លំបាក​វេទនា​ក្នុង​ជីវិត​ជាច្រើន​រួច​មក អ្នក​និពន្ធ​សៀវភៅ​រឿង​ភាគ​និទាន Harry Potter ដែល​មាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​គឺ​លោកស្រី J.K. Rowling បាន​និយាយ​ថា៖ “ពិភពលោក​គឺ​ពោរពេញ​ដោយ​រឿងរ៉ាវ​អស្ចារ្យ​ជាច្រើន​ដែល​អ្នក​នៅ​មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ។ ហេតុនេះ​ហើយ​អ្នក​មិន​គួរ​ឆាប់​បោះបង់​ចោល​នូវ​ឱកាស​ក្នុង​ការ​បាន​មើល​ឃើញ​វា​ឲ្យ​សោះ”។ បើ​នៅ​ស្រណុក​សុខ​ស្រួល នោះ​អ្នក​មិន​ដឹង​ថា​តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ ហើយ​អ្នក​រឹងមាំ​ខ្លាំងក្លា​ប៉ុណ្ណា​នោះ​ឡើយ ទាល់តែ​អ្នក​ជួប​នឹង​បញ្ហា​លំបាក​ត្រូវ​ដោះស្រាយ នោះ​ទើប​អ្នក​អាច​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ពិត​ប្រាកដ​បាន។ នេះ​ក៏​មិន​ខុស​ពី​ដើមឈើ​នោះ​ដែរ ដើមឈើ​ដែល​ជួប​ព្យុះ​ភ្លៀង នឹង​លូតលាស់​ចាក់​ឫស​របស់​វា​កាន់តែ​រឹងមាំ រីឯ​ដើមឈើ​ដែល​មិន​ធ្លាប់​បាន​ត្រូវ​ព្យុះ​ភ្លៀង​សោះ វា​នឹង​មិន​អាច​ទ្រាំទ្រ​ជាមួយ​នឹង​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ខ្យល់​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728