អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើជីវិតគ្រាន់តែជាការសម្រេចឲ្យបាននូវសមិទ្ធផលជោគជ័យតែម្យ៉ាងឬ?

តើជីវិតគ្រាន់តែជាការសម្រេចឲ្យបាននូវសមិទ្ធផលជោគជ័យតែម្យ៉ាងឬ?

នៅលើលោកនេះគ្មានភាពល្អឥតខ្ចោះនោះទេ។ បើអ្នកចង់បានភាពល្អឥតខ្ចោះ នោះទាល់តែអ្នកកុំធ្វើអ្វីសោះ ដូច្នេះអ្នកនឹងមិនមានកំហុសអ្វីនោះឡើយ ហើយជីវិតរបស់អ្នកក៏មិនមានស្នាមរបួសអ្វីដែលអ្នកមិនចង់ឲ្យបន្សល់ស្លាកស្នាមទុកក្នុងជីវិតរបស់អ្នកនោះដែរ។ ប៉ុន្តែអ្នកសាកស្រមៃទៅមើល៍ថា តើជីវិតបែបនេះមានន័យអ្វីដែរទេ ? ពោលតើជីវិតមួយដែលម្ចាស់នៃជីវិតនេះមិនបានរស់នៅឲ្យអស់ពីលទ្ធភាពរបស់ខ្លួន ដោយរវល់តែខ្លាចនេះខ្លាចនោះ រំពឹងចង់បានតែភាពល្អឥតខ្ចោះនោះ តើវាមានន័យដែរទេ ?

ជីវិត​មិនមែន​តែជារឿងសមិទ្ធផលជោគជ័យដែលអ្នកត្រូវសម្រេចឲ្យបាននោះទេ តែអ្វីដែលសំខាន់ជាងនេះទៅទៀត វាគឺជាដំណើរផ្សងព្រេងមួយដែលអ្នកត្រូវរៀនសូត្រពីវារហូតគ្មានទីបញ្ចប់។ អ្នកនឹងកត់សម្គាល់ថា អ្នកដែលបានសម្រេចជោគជ័យពិតប្រាកដក្នុងជីវិតរបស់ពួកគេ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោមនេះនៅក្នុងខ្លួនជានិច្ច៖

_ កំណត់នូវគោលដៅថ្មីជាបន្ដបន្ទាប់ ក្រោយពីគោលដៅមួយបានសម្រេច ហើយផ្ដោតទៅលើការបំពេញភារកិច្ចនោះ មិនមែនប្រកាសពីវានោះទេ
_ ពួកគេមើលឃើញឱកាសពីភាពបរាជ័យរបស់ខ្លួនជាការរៀនសូត្រ
_ ពួកគេមានភាពក្លាហានក្នុងការប្រថុយប្រថានទៅនឹងការឈោងចាប់តាមក្ដីសុបិន្ដរបស់ខ្លួនដោយមិនរួញរា
_ ពួកគេមានវិន័យគ្រប់គ្រងចិត្តគំនិតរបស់ខ្លួនឲ្យមានភាពវិជ្ជមានជានិច្ច ប់ើទោះជាមានការខកចិត្តនិងការបរាជ័យអ្វីក៏ដោយ
_ ពួកគេយល់ច្បាស់ពីកិច្ចការណាដែលត្រូវផ្ដល់អាទិភាពចម្បងទៅលើវា ព្រមទាំងមានចក្ខុវិស័យសម្លឹងមើលទៅឃើញភាពជោគជ័យដែលខ្លួនប្រាថ្នាចង់សម្រេចឲ្យបាននាពេលអនាគត ដែលធ្វើឲ្យពួកគេដៅនូវជំហានផ្លូវដើររបស់ខ្លួនពីកន្លែងដែលពួកគេកំពុងឈរ និងកន្លែងដែលពួកគេត្រូវទៅឲ្យដល់បានយ៉ាងត្រឹមត្រូវ។

ដូចលោកស្រី J.K. Rowling បាននិយាយឃ្លា​មួយ​ថា៖​ “វាមិនអាចទៅរួចនោះទេ​ក្នុងការរស់នៅជីវិតមួយដោយមិនមានការបរាជ័យទាល់តែសោះ លុះត្រាតែអ្នករស់នៅដោយប្រុងប្រយ័ត្នជាទីបំផុតរហូតទាល់តែអ្នកមិនបានរស់នៅបន្តិចសោះឡើយ។ បើ​ដូច្នេះមែន នោះ​អ្នកបានបរាជ័យពិតប្រាកដហើយ”៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031