អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិ ១០​ឃ្លា អំពីតម្លៃនៃការរៀនសូត្រ ជំរុញចិត្ត​ និង​បណ្ដុះការ​តស៊ូ

គតិ ១០​ឃ្លា អំពីតម្លៃនៃការរៀនសូត្រ ជំរុញចិត្ត​ និង​បណ្ដុះការ​តស៊ូ

តើ​អ្នក​មាន​ទស្សន​បែប​ណា​ចំពោះ​តម្លៃ​នៃ​ការ​រៀន​សូត្រ ? ខាងក្រោម​នេះ​គឺជា​សម្រង់សម្ដី​ចំនួន​១០​ដែល​អាច​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​ការ​យល់​ឃើញ​មួយ​ចំនួន​របស់​អ្នក​ចំពោះ​វា​បាន។

១) “ចំណេះដឹង​ត្រូវ​តែ​ទទួល​បាន​ការ​អភិវឌ្ឍ បង្កើត​ការ​សង្ស័យ និង​បង្កើន​វា​ជាប់​ជានិច្ច ពុំ​នោះ​ទេ​វា​នឹង​សាបសូន្យ​ឥតន័យ​មិនខាន”។ Peter Drucker

២) “បុគ្គល​ទាំងឡាយ​ណា​ដែល​អាន​សៀវភៅ​ច្រើន​តែ​បែរ​ជា​ប្រើប្រាស់​ខួរក្បាល​របស់​ពួកគេ​បាន​តិចតួច នោះ​នឹង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ទម្លាប់​ខ្ជិល​គិត”។ Albert Einstein

៣) “នៅ​លើ​លោក​នេះ​មាន​រឿង​តែ​២យ៉ាង​ប៉ុណ្ណោះ​ដែល​ឥត​មាន​ដែន​កំណត់ ទី​១​គឺ​ចក្រវាល ហើយ​ទី២​គឺជា​ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​នោះ​ទេ​សម្រាប់​ចំណុច​ដំបូង”។ Albert Einstein

៤) “គ្មាន​ការ​រៀន​សូត្រ​ណា​ដែល​ល្អ​ប្រសើរ​ជាង​ការ​រៀន​សូត្រ​ដែល​មាន​ប្រភព​ចេញ​មក​ពី​ខ្លួនឯង​នោះ​ឡើយ”។ Neil deGrasse Tyson

៥) “គ្មាន​នរណា​ម្នាក់​ដែល​ល្ងង់​ដោយសារ​ងឿងឆ្ងល់​នោះ​ឡើយ។ មាន​តែ​មនុស្ស​ដែល​មិន​សួរ​សំណួរ​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​មិន​ដឹង​អ្វី​សោះ​អស់​មួយ​ជីវិត​របស់​ខ្លួន”។ Neil deGrasse Tyson

៦) “ពួក​យើង​ម្នាក់ៗ​សុទ្ធតែ​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំងក្លា​ទៅលើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ប៉ុន្តែ​បែរ​ជា​មាន​មនុស្ស​តិចតួច​បំផុត​ដែល​បាន​យល់​ដឹង​ពិត​ប្រាកដ​ពី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ទាំងនោះ​ទៅវិញ”។ Carl Sagan

៧) “ចូរ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ចំណេះដឹង​ក្លែងក្លាយ ព្រោះ​វា​មាន​គ្រោះថ្នាក់​ជាង​ភាព​ល្ងង់ខ្លៅ​មិន​ចេះ​អ្វី​សោះ​ទៅ​ទៀត”។ George Bernard Shaw

៨) “ការ​មាន​សតិ​ដឹង​ខ្លួន​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង នោះ​ហើយ​គឺជា​ចំណុច​ចាប់ផ្ដើម​នូវ​គតិបណ្ឌិត”។ សូក្រាត

៩) “នៅ​ពេល​មួយ​ដែល​អ្នក​បាន​លាយ​បញ្ចូល​គ្នា​នូវ​ភាព​ងឿងឆ្ងល់​របស់​អ្នក ជំនក់​ចិត្ត​របស់​អ្នក និង​កម្លាំង​ជំរុញ​ចិត្ត​របស់​អ្នក អ្នក​នឹង​ទទួល​បាន​នូវ​របស់​មួយ​ដែល​ពិត​ជា​អស្ចារ្យ​យ៉ាង​ខ្លាំង ដែល​វា​អាច​ជា​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ហៅថា​អ្នក​ប្រាជ្ញ​នេះ​ឯង”។ Austin Russel

១០) “មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​រៀន​សូត្រ​គឺជា​អ្វី​ដែល​ពួកគេ​អាច​បញ្ចប់​ដូច្នោះ”។ Issac Asimov

ដោយ៖​ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930