អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដីចំនួន ៦ឃ្លាដែលអ្នកគួរកត់ត្រាទុកក្នុងជីវិត

សម្រង់សម្ដីចំនួន ៦ឃ្លាដែលអ្នកគួរកត់ត្រាទុកក្នុងជីវិត

ប្រ​ភព៖​​ pixabay.com

១) “ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​ក្លាយ​ជា​លី សៀវឡុង​បន្ទាប់​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ចង់​ក្លាយ​ជា​ឈិន ឡុង​ដំបូង​គេ​បង្អស់​ប៉ុណ្ណោះ”។ ឈិន ឡុង (Jackie Chan)

២) “ពិភពលោក​នេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​មេដឹកនាំ​នោះ​ទេ ពិភពលោក​នេះ​គឺជា​កម្មសិទ្ធិ​របស់​មនុស្សលោក​ទាំងអស់​គ្នា”។ សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

៣) “ការ​គិត​ដែល​មាន​វិន័យ​នឹង​នាំ​ទៅ​រក​សេចក្ដី​សុខ រីឯ​ការ​គិត​ដែល​ឥត​មាន​វិន័យ​នឹង​នាំ​ទៅ​រក​សេចក្ដី​ទុក្ខ​វេទនា”។ សម្ដេចសង្ឃ​ដាឡៃ ឡាម៉ា

៤) “បុរស​តែងតែ​គិត​ថា​ការ​រក​លុយ​ហើយ​ចាំ​ត្រួតត្រា​បញ្ជា​នៅ​ជុំវិញ​អ្នកដទៃ គឺជា​ទីកន្លែង​ដែល​អំណាច​ស្ថិត​នៅ។ ប៉ុន្តែ​ពួកគេ​មិន​គិត​ទេ​ថា​អំណាច​គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី​ទាំងឡាយ​ដែល​បាន​មើល​ថែទាំ​មនុស្ស​គ្រប់​គ្នា​កន្លង​មក​រហូត និង​បាន​ផ្ដល់​កំណើត​ដល់​កូន​របស់​ពួកគេ​ទៅវិញ​នោះ​ទេ”។ Malala Yousafzai

៥) “មាន​ហេតុផល​តែ​ម្យ៉ាង​គត់​ដែល​ធ្វើឲ្យ​ក្ដី​សុបិន​មិន​អាច​សម្រេច​ទៅ​ដល់​គោលដៅ​បាន នោះ​គឺជា​សេចក្ដី​ភ័យខ្លាច​នៅ​ក្នុង​ការ​បរាជ័យ”។ Paulo Coelho

៦) “របស់​ដ៏​សាមញ្ញ​បំផុត​ក៏​ជា​របស់​ដែល​អស្ចារ្យ​ជាង​គេ​បំផុត​ដែរ ហើយ​មាន​តែ​បុគ្គល​ប្រកប​ដោយ​បញ្ញា​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ​របស់​ទាំងនោះ​បាន”។ Paulo Coelho

ប្រភព៖ goalcast
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930