អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គន្លឹះសម្រាប់ការសម្ភាសន៍ៈ «តើចំណុចខ្លាំងរបស់អ្នកមានអ្វីខ្លះ?»

គន្លឹះសម្រាប់ការសម្ភាសន៍ៈ «តើចំណុចខ្លាំងរបស់អ្នកមានអ្វីខ្លះ?»

ចំណុចសំខាន់មួយដែលអ្នកធ្លាប់បានដឹងមកហើយនៅពេលសម្ភាសន៍ នោះគឺជាសំនួរដែលនិយោជកច្រើនតែសួរបេក្ខជននៅពេលសម្ភាសន៍ មិនថាអ្នកនឹងដាក់ពាក្យនៅក្នុងមុខតំណែងអ្វីក៏ដោយ។ ប៉ុន្តែ អ្វីដែលគួរអោយសោកស្តាយនោះគឺ បេក្ខភាពភាគច្រើនមិនបានដឹងអំពីផលប៉ះពាល់នៃចម្លើយរបស់ពួកគេទៅលើការងារនោះទេ។

ជាទូទៅ ក្នុងអំឡុងពេលសម្ភាសន៍អ្នកនឹងត្រូវបានគេសួរឲ្យរៀបរាប់អំពីចំណុចខ្លាំងដ៏ចំបងរបស់អ្នកដោយភ្ជាប់មកនូវសំនួរជាក់ស្តែងមួយទៀតនោះគឺ “តើអ្វីខ្លះដែលជាភាពខ្សោយរបស់អ្នក?”សំនួរទាំងនេះអាចនឹងចេញមកក្នុងទម្រង់បែបបទខុសៗគ្នាដូច្នេះ

ហើយការយល់ដឹងពីអ្វីដែលជាចំណុចខ្លាំង និង ចំណុចខ្សោយរបស់ខ្លួនឯងនោះគឺសំខាន់បំផុតក្នុងការអភិវឌ្ឍនិងការរីកចម្រើនសម្រាប់មនុស្សម្នាក់ៗដូចជា៖ A.ដើម្បីឲ្យមានទំនុកចិត្តលើខ្លួនឯង B.ដើម្បីយល់ដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សម្នាក់ដែលអាចដឹងទុកជាមុននូវវិធានការដើម្បីយកឈ្នះភាពខ្សោយរបស់ខ្លួន។ ពួកយើងទាំងអស់គ្នាប្រហែលជានឹងយល់ព្រមលើការពិតដែលថាភាពខ្លាំងរបស់អ្នក គឺជាចំនុចសំខាន់មួយដែលជួយជម្រុញអ្នកឲ្យឆ្ពោះទៅរកភាពជោគជ័យ និងជាអ្វីដែលអ្នកគ្រប់គ្នាតែងតែរកមើលជាពិសេសវិធីដែលធ្វើឲ្យចំនុចខ្លាំងទាំងនោះកាន់តែមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះការចំណាយពេលខ្លះៗដើម្បីវិភាគពីខ្លួនឯងដើម្បីអាចឆ្លើយសំនួរនេះបានគឺជារឿងមួយដែលសំខាន់បំផុត។

ហេតុអ្វីបានជាសំនួរនេះ គឺជាសំនួរដែលតែងតែត្រូវបានសួរនៅពេលសម្ភាសន៍?ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវតែរៀបចំចម្លើយទុកមុនសម្រាប់សំនួរនេះ?
តើក្រុមហ៊ុនតែងតែស្វែងសម្រាប់បេក្ខជនដែលល្អបំផុតក្នុងចំណោមបេក្ខភាពរាប់សិបនាក់ដែលបានដាក់ពាក្យសុំការងារនោះមែនទេ?តើក្រុមហ៊ុនអាចស្វែងរកបុគ្គលម្នាក់នោះបានដោយរបៀបណា? ជាការពិតណាស់ មុនពេលជ្រើសរើសបុគ្គលិក និយោជកជារឿយៗតែងតែព្យាយាមបែងចែកដោយឡែកពីគ្នារវាងបេក្ខជនដែលល្អបំផុតពីចំណោមបេក្ខជនទាំងអស់ដែលបានដាក់ពាក្យដោយការស្វែងយល់នូវអ្វីដែលពួកគេមាន ដើម្បីផ្តល់ឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យ។ ប្រសិនបើអ្នក ព្យាយាមចូលឲ្យជ្រៅនៃទម្រង់ សំនួរនេះនោះអ្នកនឹងបានដឹងកាន់តែច្បាស់ពីតម្រូវការក្នុងការផ្តល់នូវចម្លើយដែលល្អ និងមានប្រយោជន៍បំផុតដើម្បីទទួលបានការងារដែលអ្នកចង់បាន។ ហើយប្រសិនបើអ្នកនៅតែមិនទាន់មានភាពប្រាកដប្រជាអំពីអ្វីទៅដែលជាចំនុចខ្លាំងរបស់អ្នកនោះទេ សូមអ្នកកុំទាន់ខ្លាចរឺបោះបង់ចោល អ្នកគប្បីចំនាយពេលខ្លះៗស្វែងយល់ពីខ្លួនឯងហើយព្យាយាមស្វែងរកចម្លើយដើម្បីឆ្លើយសំនួរដែលមានដូចខាងក្រោមនេះ៖

1.តើអ្នកមានអ្វីដែលពិសេសរឺលេចធ្លោរជាងអ្នកដទៃទេ?
2.តើអ្នកធ្លាប់បានទទួលការសរសើរពីនរណាម្នាក់ទេ?
3.តើអ្វីដែលធ្វើអោយអ្នករំភើបចិត្តហើយអ្វីដែលជាតម្រូវការរបស់អ្នក?
4.តើអ្នកមានលក្ខណៈខុសប្លែកពីអ្នកដទៃយ៉ាងដូចម្តេចខ្លះ?
5.តើអ្នកមានការរៀបចំចម្លើយសម្រាប់សំនួរយ៉ាងណាដែរ?

នៅពេលដែលអ្នករៀបចំចម្លើយសម្រាប់សំនួរទាំងនេះ សូមអ្នកកុំស្ទាក់ស្ទើរក្នុងការសុំយោបល់ពីអ្នកដែលធ្លាប់មានបទពិសោធន៍រឺអ្នកជំនាញក្នុងការសម្ភាសន៍។ ដោយយោបល់ទាំងនោះ គឺអាចមកពីច្រើនប្រភពដូចជានិយាយនៅពេលសម្ភាសន៍ពីមុនៗ ការអានតាមបណ្ដាញអ៊ីនធឺណេតឬសូម្បីតែការនិយាយទៅកាន់មិត្តភក្តិរបស់អ្នក។ វិធីមួយដែលអាចជួយឲ្យអ្នកមានការរីកចម្រើននូវចំណេះដឹងនោះគឺតាមរយៈការអានតាមបណ្តាញអ៊ីនធឺណេត រឺអត្ថបទនានា ដែលទាក់ទងទៅនឹងសំនួរសម្រាប់ធ្វើការសម្ភាសន៍។ អត្ថបទដែលទាក់ទងទៅនឹងសំនួរសម្រាប់ធ្វើការសម្ភាសន៍ ផ្ដល់ឲ្យអ្នកនូវការយល់ដឹងជាច្រើនជាពិសេសពីអ្វីដែលនិយោជកចង់បានពីបេក្ខជនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គន្លឹះក្នុងការឆ្លើយសំនួរដែលគួរឱ្យទាក់ទាញ បំផុតនោះគឺអ្នកគប្បីតែងតែទុកការរៀបរាប់ពីការងារនៅក្នុងចិត្តជានិច្ច។ បន្ទាប់មក នៅពេលរៀបចំចម្លើយ អ្នកត្រូវតែធានាបានថាអ្នកនឹងអនុវត្តតាមលក្ខខណ្ឌវិនិច្ឆ័យដូចខាងក្រោម៖

1.ត្រូវប្រាកដថាភាពខ្លាំងរបស់អ្នកគឺផ្សារភ្ជាប់ទៅអ្នកគោលបំណងរបស់ក្រុមហ៊ុន។ អ្នកត្រូវតែផ្តល់នូវអ្វីដែលក្រុមហ៊ុនកំពុងតែស្វែងរក និង ត្រូវការ។
2.គោលដៅចំបងបំផុតក្នុងការឆ្លើយសំនួរនេះគឺការការពារការងាររបស់អ្នកដោយការធ្វើឱ្យចម្លើយរបស់អ្នកអាចជួយជុំរុញការពិចារណារបស់និយោជកមកលើអ្នក។ ជៀសវាងពីការផ្តល់ចម្លើយជាទូទៅពេកដូចជាការខិតខំឧស្សាហ៍ព្យាយាមក្នុងការងារភាពមុះមុតនិងភាពស្មោះត្រង់ដែលគ្មានភស្តុតាងត្រឹមត្រូវឬការបញ្ជាក់ច្បាស់លាស់ណាមួយ។វាជារឿងសំខាន់ណាស់ក្នុងការបញ្ជាក់ឱ្យបានច្បាស់ទៅលើអ្វីដែលអ្នកពូកែរឺខ្លាំងដើម្បីធ្វើអោយអ្នកក្លាយជាបេក្ខជនដែលល្អបំផុតក្នុងការទទួលបានការងារដែលអ្នកបានដាក់ពាក្យ។
3.«តើភាពខ្លាំងរបស់អ្នកធ្វើឲ្យអ្នកលេចធ្លោជាងបេក្ខជនដទៃទៀតដែរទេ?»

ដើម្បីឆ្លើយសំនួរនេះបាន
1.អ្នកត្រូវប្រាកដថាចម្លើយរបស់អ្នក គឺត្រូវទៅនឹងតម្រូវការការងារដោយជៀសវាងការលើកឡើងនូវជំនាញ រឺគុណសម្បត្តិណាដែលមិនត្រូវទៅនឹងគោលបំណងរបស់ក្រុមហ៊ុន។ ដូច្នេះអ្នកគួរតែផ្តោតសំខាន់ទៅលើចំនុចខ្លាំងណាមួយរបស់អ្នកដែលត្រូវគ្នាទៅនឹងអ្វីដែលក្រុមហ៊ុនកំពុងតែចង់បាន។ឧទាហរណ៍ៈប្រសិនបើអ្នកដាក់ពាក្យខាងផ្នែកលក់, អ្នកគួរតែស្វែងរកភាពខ្លាំងពិសេសណាមួយដែលអ្នកមានដូចជំនាញក្នុងការទំនាក់ទំនងល្អនៅក្នុងសង្គម។
2.បន្ថែមពីនេះទៅទៀតអ្នកត្រូវតែមានភាពស្មោះត្រង់និងមានឆន្ទៈខ្ពស់ភាពស្មោះត្រង់គឺជាគោលការណ៍មួយដ៏សំខាន់បំផុត។អ្នកក៏មិនត្រូវកុហកពីរឿងជំនាញណាដែលអ្នកមិនមានផងដែរ។ វាអាចនឹងងាយស្រួលក្នុងការទទួលបានការងារមួយដោយគ្រាន់តែរៀបរាប់អំពីជំនាញ ដែលអ្នកមិនមានពិតប្រាកដដើម្បីឲ្យនិយោជកមានភាពពេញចិត្តលើអ្នក។តែទោះជាយ៉ាងណាក៏ដោយអ្នកគប្បីចងចាំថានិយោជករបស់អ្នកនឹងរំពឹងថានឹងបានឃើញជំនាញនេះនៅពេលដែលអ្នកអនុវត្តភារកិច្ចដោយផ្ទាល់។បន្ថែមពីនេះទៅទៀតការកុហកពីសមត្ថភាពរបស់អ្នកនឹងមិនបានជួយអ្វីដល់អ្នកនៅពេលអនាគតនោះទេ។ ផ្ទុយទៅវិញ ការបង្ហាញពីចំនុចខ្លាំងរឺសមត្ថភាព ដ៏អស្ចារ្យរបស់អ្នកវានឹងជួយអោយអ្នកត្រូវបានគេសាទរទៅវិញទេព្រោះចំនុចខ្លាំងតែមួយគត់របស់អ្នកនោះនឹងត្រូវបានគេលើកឡើងហើយក៏ធ្វើឱ្យអ្នកមានអារម្មណ៍ល្អអំពីខ្លួនឯងផងដែរ។.
3.អ្នកត្រូវចងចាំថាគុណភាពសំខាន់ជាងបរិមាណអ្នកត្រូវជៀសវាងការលើកឡើងច្រើនហួសហេតុអំពីជំនាញនិងភាពខ្លាំងរបស់ខ្លួន។ ការធ្វើបែបនេះអាចធ្វើឱ្យអ្នកមើលទៅដូចជាមនុស្សម្នាក់ដែលជឿជាក់លើខ្លួនឯងជ្រុល និងវាយឫកទៅវិញទេ។ ជំនួសទៅវិញអ្នកគួរលើកឡើងត្រឹមតែបីចំនុចបានហើយ។ ចំណុចខ្លាំងដែលល្អបំផុតទាំង៣របស់អ្នកដែលនឹងធ្វើឱ្យអ្នកជាមនុស្សម្នាក់គម្រូនិងជាបុគ្គលិកដ៏ល្អ។ អ្នកគួរពិចារណាអំពីការផ្តល់ជាឧទាហរណ៍នៃបទពិសោធន៍កន្លងមករបស់អ្នកក្នុងគោលបំណងដើម្បីបន្ថែមគុណតម្លៃដល់ចម្លើយទាំងអស់នោះ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានជំនាញក្នុងការធ្វើការងារជាក្រុម អ្នកអាចនិយាយលើកឡើងអំពីវាដោយទាក់ទងទៅនឹងសកម្មភាពរៃអង្គាសប្រាក់ ឬក៏ជាគម្រោងមួយដែលបានទទួលភាពជោគជ័យដ៏ធំធេង៕

ដៃគូសហការ៖ everjobs.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930