អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់សម្ដី ៧ឃ្លាលើកឡើងអំពីសារសំខាន់នៃការគិតវិជ្ជមាន

សម្រង់សម្ដី ៧ឃ្លាលើកឡើងអំពីសារសំខាន់នៃការគិតវិជ្ជមាន

ប្រ​ភព៖​​ pixabay.com

១) “ជា​រៀងរាល់​ព្រឹក​នៅ​ពេល​ខ្ញុំ​បើក​ភ្នែក​មក ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា គឺ​ខ្ញុំ មិនមែន​ជា​ហេតុការណ៍​ខាងក្រៅ​នោះ​ឡើយ ដែល​មាន​អំណាច​អាច​ធ្វើឲ្យ​ខ្ញុំ​រីករាយ​ឬ​ទុក្ខសោក​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​អាច​ជ្រើសរើស​ថា​វា​គួរតែ​ជា​ណាមួយ​បាន”។ Groucho Marx

២) “បើ​អ្នក​ជឿជាក់​ថា​ជីវិត​គឺ​មាន​តម្លៃ​នៅ​ក្នុង​ការ​រស់នៅ នោះ​ជំនឿ​របស់​អ្នក​នឹង​ជួយ​បង្កើត​នូវ​ការ​ពិត​បែប​នេះ​ឡើង”។ William James

៣) “ដើម្បី​សម្ដែង​ចេញ​នូវ​សកម្មភាព​ដែល​វិជ្ជមាន​បាន ពួក​យើង​ត្រូវតែ​បណ្ដុះ​នូវ​ចក្ខុវិស័យ​ដែល​មើល​ឃើញ​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន​ចេញ​ពី​ទីនេះ​ជាមុន”។ សម្ដេច​សង្ឃ​ដាឡៃ ឡាម៉ា

៤) “ការ​គិត​វិជ្ជមាន​លើស​ពី​ត្រឹមតែ​ជា​ពាក្យ​ស្លោក​ដ៏​ពេញ​និយម​មួយ​ទៅ​ទៀត។ វា​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​យើង ហើយ​ខ្ញុំ​ក៏​ជឿជាក់​យ៉ាង​មុតមាំ​ថា​នៅ​ពេល​ណា​ដែល​ខ្ញុំ​គិត​វិជ្ជមាន វា​មិនត្រឹមតែ​ធ្វើឲ្យ​ខ្ញុំ​ល្អ​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​បាន​ល្អ​ប្រសើរ​ឡើង​ផង​ដែរ”។ Harvey Mackey

៥) “ឥរិយាបថ​គឺជា​របស់​តូចតាច​ដែល​អាច​បង្កើត​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំធេង​បាន”។ Winston Churchill

៦) “គ្មាន​បុគ្គល​ទុទ្ទិដ្ឋិនិយម​ណា​ម្នាក់​ដែល​បាន​រក​ឃើញ​អាថ៌កំបាំង​របស់​ដួងតារា ឬ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មិន​ធ្លាប់​មាន​អ្នក​ស្គាល់ ឬ​ក៏​ធ្លាប់​បាន​បើក​ទ្វារ​ឋានសួគ៌​ថ្មី​មួយ​សម្រាប់​វិញ្ញាណ​របស់​មនុស្សលោក​នោះ​ឡើយ”។ Helen Keller

៧) “បុគ្គល​សុទិដ្ឋិនិយម​យល់​ដឹង​ថា​វិថី​ជីវិត​អាច​រដិបរដុប ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​វា​នឹង​នាំ​អ្នក​ទៅ​កាន់​ទីកន្លែង​ណាមួយ​ដែរ។ ពួកគេ​រៀន​សូត្រ​ពី​ភាព​បរាជ័យ​និង​កំហុស​ឆ្គង​ទាំងឡាយ ហើយ​ក៏​មិន​ភ័យខ្លាច​នៅ​ក្នុង​ការ​បរាជ័យ​ម្ដង​ទៀត​នោះ​ដែរ”។ Harvey Mackey

ប្រភព៖ success.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31