អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀនជីវិតទាំង ៦​ ដែលអ្នកអាចរៀនសូត្រពី «សត្វតោ»

មេរៀនជីវិតទាំង ៦​ ដែលអ្នកអាចរៀនសូត្រពី «សត្វតោ»

pexels.com

យើងដឹងហើយថា សត្វតោគឺជាសត្វដ៏មានអំណាចក្នុងចំណោមសត្វដ៏ទៃទៀត ដោយវាត្រូវបានគេចាត់ទុកថាជាស្ដេចសត្វ។ បើទោះបីជាសត្វតោជាសត្វសាហាវក៏ដោយ ក៏យើងអាចរៀនសូត្រពីមេរៀនជីវិតរបស់វាដើម្បីយកមកធ្វើជាកម្លាំងចិត្តដើម្បីភាពជោគជ័យរបស់អ្នកបានផងដែរ។ ដូចនេះ BizKhmer សូមលើកយកមេរៀនជីវិតទាំង៦ របស់សត្វតោមកចែកជូនដល់មិត្តអ្នកអាន៖

១) ការកំណត់គោលដៅ
កំណត់គោលដៅជីវិតរបស់អ្នក ហើយព្យាយាមសម្រេចវាឲ្យបាន។ សត្វតោមានតួនាទីចាប់សត្វដ៏ទៃជាអាហារ និងគ្រប់គ្រងសត្វដ៏ទៃ។ ដូចគ្នានេះដែរ អ្នកត្រូវចាំថាអ្នកកើតមក គឺដើម្បីភាពជោគជ័យ មិនមែនបរាជ័យទេ។ អ្នកត្រូវចេះកំណត់គោលដៅ និងសកម្មភាពរបស់អ្នកហើយយកវាមកធ្វើជាគ្រឿងជំរុញចិត្តរបស់អ្នក។ បើទោះបីជាអ្នកពើបប្រទះនឹងរឿងល្អ ឬមិនល្អក្នុងជីវិតក៏ដោយ អ្នកត្រូវចាំថាគ្មានអ្វីដែលស្ថិតថេរនោះទេ។ ដូចនេះ អ្នកត្រូវកំណត់គោលដៅឲ្យច្បាស់ ហើយដាក់ចិត្តនិងខិតខំសម្រេចវាឲ្យបាន។

២) ភាពបរាជ័យគឺជាគ្រូ
សត្វតោជួបបរាជ័យជាច្រើនដងពេលចាប់ចំណី ប៉ុន្តែវាមិនដែលបោះបង់ចំណីនោះឡើយ តែផ្ទុយទៅវិញវាកាន់តែខិតខំប្រឹងប្រែងរហូតទាល់តែចាប់បានចំណីនោះបានសម្រាប់គ្រួសារ និងក្រុមរបស់វាស៊ី។ ស្រដៀងគ្នាដែរ អ្នកត្រូវតែហ៊ានទទួលយកភាពបរាជ័យរបស់អ្នកហើយខិតខំដុះខាត់ឲ្យប្រសើរឡើងបន្ដិចម្ដងៗ។ អ្នកត្រូវរៀនវិភាគពីភាពបរាជ័យរបស់អ្នក ហើយប្រាកដថាអ្នកនឹងមិនធ្វើវាម្ដងទៀត។ ដូចលោក ជេក ម៉ា មានប្រសាសន៍ថា៖ «ប្រសិនបើអ្នកមើលខ្លួនអ្នក អ្នកនឹងឃើញថាអ្នកមានកំហុសត្រង់នេះត្រង់នោះ។ ប៉ុន្តែអ្នកត្រូវតែមានសង្ឃឹម និងធ្វើតាមច្បាប់ធម្មជាតិ ហ៊ានទទួលយកភាពបរាជ័យនិងខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យក្នុងជីវិតរបស់អ្នក។» 

៣) ផ្ដោតលើចំណុចសំខាន់
នៅពេលដែលសត្វតោចេញចាប់ចំណី វាតែងតែរក្សាភាពស្ងប់ស្ងាត់ហើយផ្ដោតលើចំណីរបស់វាតែមួយមុខប៉ុណ្ណោះ។ ប្រសិនបើសត្វតោធ្វើសម្លេងរំខាន តើវាអាចចាប់ចំណីបានទេ? ចម្លើយគឺទេ។ ដូចនេះអ្វីដែលអ្នកនឹងរៀននោះគឺ ការនិយាយច្រើនគឺធ្វើឲ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍។ កុំប្រាប់អ្នកដ៏ទៃពីគោលដៅរបស់អ្នកនិងអ្វីដែលអ្នកកំពុងធ្វើ ដោយគ្រាន់តែធ្វើវាដោយស្ងប់ស្ងាត់និងផ្តោតតែលើគោលដៅដែលអ្នកចង់សម្រេចបានហើយ។

៤) ការជឿជាក់លើគ្នា
សត្វតោតែងតែត្រលប់មករកហ្វូងរបស់វាវិញ បើទោះបីជាវាចាប់ចំណីបានឬមិនបានក៏ដោយ។​ សត្វតោតែងតែសហការគ្នានិងជួយគ្នាទៅវិញទៅមកដើម្បីសមាជិកក្នុងក្រុម។ អ្នកត្រូវរៀនពីភាពខ្លាំងក្នុងការធ្វើការជាក្រុមរបស់សត្វតោ។ អ្នកមិនត្រូវអនុញ្ញាតិឲ្យភាពអាត្មានិយមរបស់អ្នកដើម្បីតែផលប្រយោជន៍មួយពេល ហើយធ្វើឲ្យប្រះឆាទំនាក់ទំនងនិងទំនុកចិត្តលើដៃគូរបស់អ្នកនោះទេ។ អ្នកត្រូវតែចេះធ្វើការសហការគ្នា ជួយគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហា ឬឧបសគ្គនានាដែលកំពុងរារាំងអ្នក។

៥) ភាពក្លាហាន
សត្វតោមិនដែលគំរាមកំហែងនរណាម្នាក់ដោយមិនមានហេតុផលនោះទេ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ព្យាយាមគ្រប់គ្រងទឹកដី ឬគំរាមកំហែងជីវិតរបស់វា ឬសមាជិកក្រុមរបស់វា សត្វតោនឹងមិនលើកលែងឲ្យជាដាច់ខាត។ ដូចនេះ ប្រសិនបើមាននរណាម្នាក់គំរាមកំហែង ឬបំភិតបំភ័យអ្នក អ្នកមិនត្រូវខ្លាចនោះទេ អ្នកត្រូវតែហ៊ានតបតត្រលប់ទៅវិញ។ អ្នកមិនត្រូវអនុញ្ញាតិឲ្យនរណាម្នាក់មកបញ្ឈប់អ្នក ឬរារាំងអ្នកមិនឲ្យធ្វើអ្វីដែលអ្នកចង់សម្រេចក្នុងជីវិតរបស់អ្នកនោះឡើយ។

៦) ភាពស្រស់បំព្រងក្នុងជីវិត
សត្វតោតែងតែជួបប្រទះជាមួយនឹងឧបសគ្គក្នុងជីវិតរបស់វា ប៉ុន្តែវាមិនដែលអនុញ្ញាតិឲ្យបញ្ហាទាំងនោះមកបំផ្លាញជីវិតរបស់ពួកវានោះទេ។ ពួកវាតែងតែប្រលែងលេងជាមួយនឹងសមាជិកក្រុម និងក្រុមគ្រួសាររបស់វាយ៉ាងសប្បាយរីករាយ។ ប្រៀបដូចជាជីវិតរបស់អ្នកដែរ អ្នកគួរតែរៀនធ្វើខ្លួនឲ្យសប្បាយរីករាយគ្រប់កាលៈទេសៈក្នុងជីវិតរបស់អ្នក។​ អ្នកគួរតែរៀនរំសាយភាពតប់ប្រមល់ ភាពសោកស្ដាយ ភាពអស់សង្ឃឹម និងចំណាយពេលវេលាជាមួយនឹងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកឲ្យបានច្រើន។ អ្នកត្រូវចាំថាជីវិតគឺខ្លីណាស់៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728