អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ធនាគារ​ពិភពលោក​អះអាង​ថា​ បរិយាកាស​​អាជីវកម្ម​កម្ពុជា​​មាន​ការ​ប្រសើរ​ឡើង​​គឺ​ជាប់​លេខ ១២៧​

​ធនាគារ​ពិភពលោក​អះអាង​ថា​ បរិយាកាស​​អាជីវកម្ម​កម្ពុជា​​មាន​ការ​ប្រសើរ​ឡើង​​គឺ​ជាប់​លេខ ១២៧​

​ធនាគារ​ពិភពលោក​អះអាង​ថា​ បរិយាកាស​​អាជីវកម្ម​កម្ពុជា​​មាន​ការ​ប្រសើរ​ឡើង​​គឺ​ជាប់​លេខ ១២៧​

ប្រ​ភព៖​​ knowledge.wharton.upenn.edu

​ធនាគារ​ពិភពលោក​បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ប្រទេស​កម្ពុជា​បាន​បន្ត​​កែ​លម្អ​បរិយាកាស​​អាជីវកម្ម​ (business environment) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​​​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ “Doing Business 2016”​ ដែល​ទើប​នឹង​ចេញ​ផ្សាយ​ បាន​​ឱ្យ​​ដឹង​ថា​ ​​ក្នុង​ចំណោម​​ប្រទេស​ ១៨៩​ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​ ១២៧​នៅ​ឆ្នាំ ២០១៥​ នេះ​ ខណៈ​កាល​ពី​ឆ្នាំ​​ ២០១៤​ ​​នៅ​ឈរ​​​លេខ​រៀង​ទី​១៣៣។

របាយការណ៍​ដដែល​​ក៏​បាន​​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​នៅ​ពេល​អនាគត​​​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​នឹង​មាន​ឱកាស​​​កែ​​លម្អ​បរិយាកាស​អាជីវកម្ម​បន្ថែម​ទៀត​។ និយាយ​ដោយ​ឡែក​ គឺ​​ប្រទេស​ទាំង​អស់​នេះ​គ្រាន់​តែ​លុប​ចោល​ការ​តម្រូវ​​ទុន​អប្បបរមា​ដើម្បី​​បើក​អាជីវកម្ម​ថ្មី​មួយ​ជា​ការ​ស្រេច។

សូម​បញ្ជាក់​ថា​ តាម​របាយការណ៍​ដដែល​ គឺ​​ប្រទេស​សិង្ហបុរី​នៅ​ឈរ​លេខ​មួយ​នៅ​ក្នុង​លោក​ដែល​មាន​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ​បំផុត​នៅ​ឈរ​ពី​ក្រោយ​ដោយ​​ប្រទេស​នូវែលហ្សេឡង់​ ដាណឺម៉ាក​ កូរ៉េខាងត្បូង​ និង​ចិន​ហុងកុង៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031