អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិចំនួន៥ពីអ៊ីសាក់ ញូតុន អ្នកប្រាជ្ញវិទ្យាសាស្ត្រក្នុងសតវត្សទី១៧

គតិចំនួន៥ពីអ៊ីសាក់ ញូតុន អ្នកប្រាជ្ញវិទ្យាសាស្ត្រក្នុងសតវត្សទី១៧

ប្រ​ភព៖​​ www.youtube.com

អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់​មក​ហើយ​ពី​កិត្តិសព្ទ​ដ៏​ល្បីល្បាញ​របស់​អ្នក​ប្រាជ្ញ អ៊ីសាក់ ញូតុន ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ច្បាប់​ទំនាញ​សកល ដែល​មាន​រយៈកាល​អស់​ជាង​២​សតវត្ស​មក​ទល់​បច្ចុប្បន្ន។ តើ​គាត់​មាន​គតិ​អ្វីខ្លះ​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​គាត់​បាន ?

១) “បើ​សិន​ជា​ខ្ញុំ​អាច​មើល​ឃើញ​បាន​វែង​ឆ្ងាយ នេះ​ក៏​ដោយសារតែ​ខ្ញុំ​បាន​ឈរ​នៅ​លើ​ស្មា​របស់​យក្ស​នេះ​ឯង”។

២) “អ្វី​ដែល​ពួក​យើង​ដឹង​គ្រាន់តែ​ជា​ទឹក​តែ​មួយ​ដំណក់​ប៉ុណ្ណោះ ចំណែក​ឯ​អ្វី​ដែល​ពួក​យើង​មិន​ដឹង​វិញ​ប្រៀប​បាន​នឹង​មហាសមុទ្រ​ដូច្នោះ​ឯង”។

៣) “ការ​ពិត​នឹង​តែងតែ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ភាព​សាមញ្ញ ពុំ​មែន​នៅ​ក្នុង​ពហុភាព​និង​ភាព​ស្មុគស្មាញ​យ៉ាង​ភ័ន្ត​ច្រឡំ​របស់​អ្វី​ទាំងនោះ​ឡើយ”។

៤) “ចូរ​រស់នៅ​ជីវិត​របស់​អ្នក​ឲ្យ​ដូចជា​សេចក្ដី​ឧទាន​ជាជាង​ដូចជា​សេចក្ដី​ពន្យល់​បកស្រាយ”។

៥) “បើ​សិន​ជា​ខ្ញុំ​បាន​រក​ឃើញ​របក​គំហើញ​ដែល​មាន​តម្លៃ​ទាំងឡាយ នោះ​ក៏​ដោយសារតែ​ការ​ផ្ចង់​ស្មារតី​យ៉ាង​អត់ធ្មត់​របស់​ខ្ញុំ​ជាជាង​មក​ពី​ទេពកោសល្យ​អ្វី​ផ្សេង​ពី​នេះ”។

ប្រភព៖ goalcast.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31