អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

គណនេយ្យករ​អាចមាន​​​ឱកាស​ក្លាយ​ខ្លួន​ជា​នាយក​ប្រតិបត្តិ​​ ​CEO ឬ​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​​នៅ​ពេល​អនាគត​បាន ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​​​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​ធ្វើជា​​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ និង​គណនេយ្យ​​Accounting Manager ឬ Finance Manager​ជាមុនសិន ដូច្នេះ​គណនេយ្យករ​ចាំបាច់​ត្រូវ​ស្គាល់​អំពី​តួនាទី​និង​ជំនាញ​របស់​ខ្លួន​ឥ​ឲ្យ​បាន​ច្បាស់។ នេះ​ជា​ការ​លើកឡើង​របស់ លោក សាន ឬ​ទ្ធី ប្រធាន​ក្រុមហ៊ុន BSE Accounting និង​ជា​អ្នកជំនាញ​ផ្នែក​គណនេយ្យ​។ តើ​អ្វីខ្លះ​ជា​​​តួនាទី​ស្នូល​​របស់​គណនេយ្យ​ករ​?
1.​ ​Closing Accounts ​(បិទ​បញ្ជី​​គណនេយ្យ)​
​គណនេយ្យករ​មាន​តួនាទី​ជា​អ្នក​បិទ​បញ្ជី​គណនេយ្យ ការ​បិទបញ្ជី​គណនេយ្យ​មិនមែន​គ្រាន់តែ​ជាការ​បិទ​លុយ​ផ្ទៀងផ្ទាត់​ឲ្យ​ត្រូវ​​​​ជាមួយ​ម្ចាស់​អាជីវកម្ម​នោះ​ទេ​ តួនាទី​ពិតប្រាកដ​របស់​គណនេយ្យ​ករ​គឺត្រូវធ្វើ​យ៉ាងណា​ផលិត​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ​បាន​។
2.​ ​Reporting and Interpretation (ធ្វើ​របាយការណ៍​ និង​បក​ស្រាយ) គណនេយ្យករ​ត្រូវ​ចេះ​បកស្រាយ​អំពី​របាយការណ៍ ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​បាន​ដឹង​អំពី ស្ថានការណ៍​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់ ដែល​អាច​ជួយ​គាត់​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​​សម្រេច​ចិត្ត​ ក្រៅពី​នេះ​ជា​គណនេយ្យករ​ក៏​ត្រូវ​ដឹង​ពី​ការ​ចង់បាន​របស់​អ្នក​ស្ដាប់ ​និង​ត្រូវ​ចេះ​ប្រើប្រាស់​ភាសា​សាមញ្ញ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ងាយ​យល់​។​
3.​ ​Taxation (ពន្ធ)
​នៅ​ពេល​ដែល​គេ​និយាយ​ដល់​គណនេយ្យ​នោះ​ គេ​នឹង​​និយាយ​អំពី​រឿង​ពន្ធ​​ដែរ​ហើយ ​គ្មាន​ការងារ​​គណនេយ្យ​ណា​ដែល​គ្មាន​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធ​​នោះ​ទេ ដូច្នេះ​ជា​គណនេយ្យករ​ មិនមែន​ត្រូវ​ចេះ​ត្រឹមតែ​ជំនាញ​គណនេយ្យ​នោះ​ទេ គឺ​ត្រូវ​ចេះ​អំពី​ជំនាញ​ខាង​ពន្ធ​ផង​ដែរ​។​
4.​ ​Planning and Budget​ (ធ្វើ​ផែនការ​ និង​រៀប​ចំ​ថវិកា)
ជាទូទៅ​ម្ចាស់​អាជីវកម្ម​តែង​មាន​គម្រោង​សម្រាប់​អាជីវកម្ម​របស់​គាត់ ហើយ​អ្នក​អនុវត្ត គឺជា​គណនេយ្យករ​ព្រោះ​នៅ​ពេល​ដែល​ចាប់ផ្ដើម​ធ្វើ ​គណនេយ្យករ​គឺជា​អ្នក​សម្លឹង ​មើល និង​រំពឹងទុក​អំពី​កំណើន​សេដ្ឋកិច្ច​ថា ​អាចមាន​ការកើនឡើង​ឬ​ថយចុះ ដូច្នេះ​​​គណនេយ្យករ ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្រើន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​។​
5.​ ​Accounting Software (កម្មវិធី​កុំព្យូទ័រ​សម្រាប់​គណនេយ្យ)
​សម្រាប់​ពេល​បច្ចុប្បន្ន គណនេយ្យករ​គួរ​បិទ​បញ្ជី​គណនេយ្យ​តាមរយៈ​កម្មវិធី​កុំព្យូទ័រ​ដូច​ជា​ ​Accounting software ​ដូច្នេះ​គណនេយ្យករ​ត្រូវ​ដឹង​ថា​ Accounting software គេ​សរសេរ​ផ្ដោត​ទៅលើ​អ្វីខ្លះ? ដោយ​អាច​ឆ្លៀតពេល​រៀន​ដោយ​ខ្លួនឯង ឬ​ទៅ​រក​សាលា​បណ្ដុះបណ្ដាល​ដែល​ទាក់ទង​នឹង software ​ទាំង​អស់​នោះ​។​
6.​ ​​ជំនាញ​បន្ថែម​ទៀត​​ Add on Skill (Excel + Power Point, Internet, English)
​គណនេយ្យករ​ត្រូវ​រៀន​ពី​ជំនាញ​បន្ថែម​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំនួយ​ដល់​ការងារ​ប្រចាំថ្ងៃ​របស់​លោក​អ្នក និង​ព្យាយាម​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​ត្រូវ​ទៅតាម​សម័យកាល និង​សង្គម​ជាក់ស្ដែង​៕

​អត្ថបទ​​​៖ ​ជួប ស្រីរ័ត្ន​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30