អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិ ៥ឃ្លាពីបុគ្គលដ៏អស្ចារ្យរបស់ពិភពលោក អាន​ដើម្បី​ភាព​ស្រស់​ថ្លា​នៃ​ជីវិត​

គតិ ៥ឃ្លាពីបុគ្គលដ៏អស្ចារ្យរបស់ពិភពលោក អាន​ដើម្បី​ភាព​ស្រស់​ថ្លា​នៃ​ជីវិត​

ប្រ​ភព៖​​ www.bravotv.com

១) “ការ​ផ្លាស់ប្ដូរ​នឹង​មិន​មក​ដល់​នោះ​ទេ​បើ​សិន​ជា​យើង​នៅ​តែ​រង់ចាំ​អ្នកដទៃ​ណា​ម្នាក់ ឬ​ក៏​យើង​នៅ​រង់ចាំ​ទាល់តែ​ដល់​ពេលវេលា​ណា​មួយ។ គឺ​ពួក​យើង​នេះ​ឯង​ដែល​គឺជា​អ្វី​ដែល​យើង​តែងតែ​រង់ចាំ​រហូត​មក។ គឺ​ពួក​យើង​នេះ​ឯង​ដែល​គឺជា​ការ​ផ្លាស់ប្ដូរ​ដែល​ពួក​យើង​តែងតែ​សម្លឹង​រក”។ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បារ៉ាក់ អូបាម៉ា

២) “នៅ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ភ្ញាក់ឡើង ហើយ​វា​នឹង​មិន​មាន​ពេលវេលា​ដែល​នៅ​សេសសល់​ច្រើន​ទៀត​សម្រាប់​ធ្វើ​នូវ​អ្វី​ដែល​អ្នក​តែងតែ​ចង់​ធ្វើ​រហូត​មក​នោះ​ទេ។ ដូច្នេះ​ហើយ​ចូរ​អ្នក​ធ្វើ​វា​ឥឡូវ​នេះ​ទៅ”។ Paulo Coelho

៣) “កុំ​រំពឹង​ទុក​ពី​នរណា​ម្នាក់​នូវ​ការ​ជួយ​ទំនុក​បម្រុង​ឲ្យ​សោះ។ ប្រហែល​ជា​អ្នក​មាន​ជំនួយ​ឧបត្ថម្ភ​ដែល​គួរឲ្យ​ទុកចិត្ត។ ឬ​ក៏​ប្រហែល​ជា​អ្នក​មាន​ដៃគូ​ជា​ប្ដី​ឬ​ប្រពន្ធ​ដែល​មាន​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​ស្ដុកស្ដម្ភ។ ប៉ុន្តែ​អ្នក​នឹង​គ្មាន​ថ្ងៃ​ដឹង​ទេ​ថា​នៅ​ពេល​ណា​ដែល​មួយ​នៅ​ក្នុង​ចំណោម​ទាំង​ពីរ​នេះ​នឹង​អស់​ទៅ​មុន”។ Baz Luhrmann

៤) “កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​ជាមួយ​នឹង​សេចក្ដី​ច្រណែន។ មាន​ពេល​ខ្លះ​អ្នក​បាន​នៅ​មុខ មាន​ពេល​ខ្លះ​អ្នក​ក៏​នៅ​ពី​ក្រោយ។ ការ​ប្រណាំងប្រជែង​គឺ​វែង​អន្លាយ ហើយ​ចុងក្រោយ​បំផុត​ទៅ​វា​គឺ​គ្រាន់តែ​ជាមួយ​នឹង​ខ្លួនឯង​ប៉ុណ្ណោះ​ឯង”។ Baz Luhrmann

៥) “អ្វី​ក៏​ដោយ​ដែល​ប៉ះពាល់​ទៅ​ដល់​បុគ្គល​ម្នាក់​ដោយ​ផ្ទាល់ តែង​ប៉ះពាល់​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​ទាំងអស់​ដោយ​មិន​ផ្ទាល់។ ខ្ញុំ​នឹង​មិន​អាច​ក្លាយ​មក​ជា​អ្វី​ដែល​ខ្ញុំ​បាន​ក្លាយ​មក​នេះ​ទេ លុះត្រាតែ​អ្នក​គឺជា​អ្វី​ដែល​អ្នក​បាន​ក្លាយ​មក​នេះ។ នេះ​គឺជា​ភាព​ជា​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​នៃ​សេចក្ដី​ពិត”។ Martin Lutherking

ប្រភព៖ businessinsider.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930