អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > វិទ្យស្ថាន​ CEO ជ្រើស​រើស​អ្នកពូកែជជែកដេញដោលទូទាំង​ប្រទេស សម្រាប់​សិស្ស​ថ្នាក់​ទី​១២

វិទ្យស្ថាន​ CEO ជ្រើស​រើស​អ្នកពូកែជជែកដេញដោលទូទាំង​ប្រទេស សម្រាប់​សិស្ស​ថ្នាក់​ទី​១២

វិទ្យាស្ថានស៊ីអ៊ីអូ ​ កំពុង​រៀប​ចំ​កម្មវិធី​ដ៏​ពិសេស​មួយ​​សម្រាប់​ប្អូន​សិស្សា​នុសិស្ស​ថ្នាក់​ទី​១២ នៅ​ទូទាំង​ប្រទេស​ គឺ​​ ការ​ប្រកួត​ប្រជែង​យុវជន​​អ្នក​បន្តវេន​ លើ​វិញ្ញាសារ​និយាយ​ជជែក​ដេញ​ដោល (debate) ​កម្រិត​ទូទាំង​ប្រទេស​តែ ម្ដង។ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀប​ចំ កម្មវិធី​នេះ​មាន​គោលបំណង៖
• បណ្ដុះស្មារតីយុវជនឲ្យក្លាហាន មានក្ដីស្រលាញ់ និងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីទទួលបានឱកាសចូលរួមប្រកួតប្រជែង និងទទួលបានការលើកសសើរអំពីសមត្ថភាពរបស់ខ្លួនជាសាធារណៈ។
• ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសប្រកួតប្រជែងជូនសិស្សានុសិស្ស
• ជម្រុញលើកទឹកចិត្តវិស័យឯកជនឲ្យយកចិត្តទុកចូលរួមចំណែកកសាងគុណភាពធនធានមនុស្សនៅកម្ពុជាតាមរយៈការរៀបចំ ឧបត្ថម្ភ និងគាំទ្រទៅការរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់យុវជន។
កម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេនសិស្សថ្នាក់ទី១២ទូទាំងប្រទេសលើវិញ្ញាសានិយាយជជែកដេញដោលសាធារណៈជាភាសាខ្មែរ ផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកផេកអ្នកបន្តវេនរៀងរាល់ថ្ងៃអង្គារ ពីម៉ោង១២:៣០ ដល់ ០១:៣០ និងអង់គ្លេស រៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ១២:៣០ ដល់ ០១:៣០ ដែលការប្រកួតប្រជែងនេះនឹងចាប់ផ្ដើមប្រកួតប្រជែងចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ ដោយឡែកចំពោះកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២លើវិញ្ញាសារូបវិទ្យា គណិតវិទ្យា និងអក្សរសិល្បិ៍ខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
កម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេនសម្រាប់សិស្សថ្នាក់ទី១២ គឺជាកម្មវិធីជជែកដេញដោលពិសេសដែលផ្ដល់ឱកាសឲ្យសិស្សថ្នាក់ទី១២ បានចូលរួមបញ្ចេញនូវសមត្ថភាពក្នុងការពិភាក្សាដេញដោលដោយផ្ដោតលើសេចក្ដីពិត ការបង្រួបបង្រួម ការបំពេញគ្នា ការត្រូវគ្នា និងការបង្កើតនូវវប្បធម៌សន្ទនាដោយរក្សាការសាមគ្គីភាព ការគាំទ្រទៅលើទស្សនៈដែលត្រឹមត្រូវ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកចំពោះទស្សនៈដែលមានចន្លោះខ្វះខាត។

របៀបនៃការជជែកពិភាក្សាដេញដោលនៅក្នុងកម្មវិធីខាងលើនេះគឺបេក្ខជន ៖

@ត្រូវស្ដាប់ទស្សនៈរបស់ដៃគូ ហើយបេក្ខជនអាចយល់ស្របតាមការលើកឡើងរបស់ដៃគូ។
@ត្រូវរកឱកាសបំពេញបន្ថែមចំពោះការលើកឡើងដែលមានចំណុចខ្វះខាតរបស់ដៃគូ។
@ត្រូវរកឱកាសបដិសេធចំពោះការលើកឡើងរបស់ដៃគូប្រសិនបើករកឃើញចំណុចខ្សោយ។
កម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២ លើវិញ្ញាសា គណិតវិទ្យា អក្សរសិល្ប៍ខ្មែរ និងរូបវិទ្យាបង្កើតឡើងក្នុង គោលបំណង៖
• បណ្ដុះស្មារតីយុវជនឲ្យក្លាហាន មានក្ដីស្រលាញ់ និងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីទទួលបានឱកាសចូលរួមប្រកួតប្រជែង និងទទួលបានការលើកសសើរអំពីសមត្ថភាពរបស់ខ្លួនជាសាធារណៈ។
• ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសប្រកួតប្រជែងជូនសិស្សានុសិស្ស
• ជម្រុញលើកទឹកចិត្តវិស័យឯកជនឲ្យយកចិត្តទុកចូលរួមចំណែកកសាងគុណភាពធនធានមនុស្សនៅកម្ពុជាតាមរយៈការរៀបចំ ឧបត្ថម្ភ និងគាំទ្រទៅការរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់យុវជន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930