អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិ ៥ឃ្លាដែលអាចធ្វើឲ្យអ្នកពិចារណា និង​ឆ្លុះ​បញ្ចាំង​ឡើងវិញពីខ្លួនឯង

គតិ ៥ឃ្លាដែលអាចធ្វើឲ្យអ្នកពិចារណា និង​ឆ្លុះ​បញ្ចាំង​ឡើងវិញពីខ្លួនឯង

ប្រ​ភព៖​​ pixabay.com

១) “អំណាច​គឺ​នៅ​ក្នុង​កាល​ដែល​បាន​ហែក​ការ​គិត​របស់​មនុស្ស​ឲ្យ​ទៅ​ជា​បំណែក​តូចៗ ហើយ​ផ្គុំ​បំណែក​ទាំងនោះ​ចូល​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​រូបរាង​ថ្មី​មួយ​នៅ​ក្នុង​ការ​ជ្រើសរើស​របស់​អ្នក”។ George Orwell

២) “ពួក​យើង​សុទ្ធតែ​នៅ​ម្នាក់​ឯង កើត​មក​ម្នាក់​ឯង ហើយ​ស្លាប់​ទៅវិញ​ក៏​ម្នាក់​ឯង​ដែរ។ ថ្វី​បើ​មាន​ទស្សនាវដ្ដី​ប្រលោមលោក​ស្នេហា (True Romance Magazine) នៅ​ថ្ងៃ​ណាមួយ​ពួក​យើង​នឹង​ងាក​មើល​ត្រឡប់​ក្រោយ​ទៅលើ​ជីវិត​របស់​យើង ហើយ​មើល​ឃើញ​ថា​បើ​ទោះ​ជា​មាន​ដៃគូ​រួម​ជីវិត​របស់​យើង​ក៏​ដោយ ពួក​យើង​គឺ​សុទ្ធតែ​នៅ​ម្នាក់​ឯង​រហូត​មក។ ខ្ញុំ​មិនមែន​ចង់​មានន័យ​ថា ពួក​យើង​គឺ​ឯកា​នោះ​ទេ យ៉ាងហោចណាស់​ក៏​មិនមែន​គ្រប់​ពេល​នោះ​ដែរ ប៉ុន្តែ​គឺ​ចុង​បញ្ចប់​ទៅ​គឺ​ពួក​យើង​គឺ​នៅ​ម្នាក់​ឯង​នេះ​ឯង។ នេះ​បាន​ធ្វើឲ្យ​ការ​មាន​សេចក្ដី​គោរព​ចំពោះ​ខ្លួនឯង​ជា​រឿង​ដែល​សំខាន់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មើល​មិន​ឃើញ​ថា​អ្នក​អាច​មាន​ការ​គោរព​ចំពោះ​ខ្លួន​ឯង​តាម​របៀប​ណា​បាន​ដែរ បើ​សិន​ជា​អ្នក​តែងតែ​សម្លឹង​រក​មើល​វា​នៅ​ក្នុង​បេះដូង​និង​ការ​គិត​របស់​អ្នកដទៃ​សម្រាប់​សេចក្ដី​សុខ​របស់​ខ្លួន​អ្នក”។ Hunter Thompson

៣) “ខ្ញុំ​សុខ​ចិត្ត​មាន​សំណួរ​ដែល​មិន​អាច​ផ្ដល់​ចម្លើយ​បាន ជាជាង​ចម្លើយ​ដែល​មិន​អាច​សួរ​ដេញដោល​បាន”។ Richard Feynman

៤) “បើ​សិន​ជា​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​ស្វែងរក​សច្ចធម៌​ដ៏​ពិត​ប្រាកដ​ម្នាក់ វា​ជា​ការ​ចាំបាច់​ណាស់​ដែល​យ៉ាងហោចណាស់​ម្ដង​នៅ​ក្នុង​ជីវិត​អ្នក អ្នក​មាន​ការ​សង្ស័យ​ឲ្យ​បាន​កាន់តែ​វែង​ឆ្ងាយ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ចំពោះ​រឿង​គ្រប់​យ៉ាង​ទាំងអស់”។ Rene Descartes

៥) “មាន​ពេល​ខ្លះ​មនុស្ស​មិន​ចង់​ឮ​ពី​ការ​ពិត​នោះ​ទេ ព្រោះ​ថា​ពួកគេ​មិន​ចង់​ឲ្យ​ការ​បំភ័ន្ត​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​តែ​ប៉ុណ្ណោះ”។ Friedrich Nietzsche

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930