អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិ ៧ឃ្លាដើម្បីលើកទឹកចិត្តអ្នក មិនឲ្យបោះបង់ (give up) ក្នុង​ជីវិត

គតិ ៧ឃ្លាដើម្បីលើកទឹកចិត្តអ្នក មិនឲ្យបោះបង់ (give up) ក្នុង​ជីវិត

១) “គ្មាន​អ្វីមួយ​នឹង​ទៅ​ឆ្ងាយ​នោះ​ទេ រហូត​ទាល់តែ​វា​បាន​បង្រៀន​យើង​ពី​អ្វីមួយ​ដែល​យើង​ត្រូវ​រៀន​សូត្រ”។​ Pema Chödrön

២) “មិន​ត្រូវ​បោះបង់​ចោល​នូវ​គោលដៅ​របស់​អ្នក​ដោយសារ​តែ​ពេលវេលា​ដែល​ត្រូវការ​ដើម្បី​សម្រេច​វា​ឲ្យ​បាន​ឡើយ ព្រោះ​ថា​ពេលវេលា​នឹង​កន្លង​ទៅ​ផុត​ដោយ​ខ្លួន​វា​នោះ​ទេ”។ Earl Nightingale

៣) “ចូរ​ស្វែងរក​នូវ​ភាព​អត់ធ្មត់​ជាមួយ​នឹង​ជំនក់​ចិត្ត​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​បរិមាណ​ដែល​មាន​តុល្យភាព​រវាង​គ្នា​នឹង​គ្នា។ ភាព​អត់ធ្មត់​តែ​ម្យ៉ាង​នឹង​មិន​អាច​កសាង​ប្រាង្គ​ប្រាសាទ​មួយ​បាន​នោះ​ទេ។ ចំណែក​ឯ​ជំនក់​ចិត្ត​ដ៏​ខ្លាំងក្លា​តែ​ម្យ៉ាង​ក៏​នឹង​បំផ្លាញ​ជញ្ជាំង​ប្រាសាទ​នោះ​ឲ្យ​ខ្ទេចខ្ទី​ដែរ”។ Maya Angelou

៤) “ធ្លាប់​ព្យាយាម​សាកល្បង ធ្លាប់​បរាជ័យ។ គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ ត្រូវ​ព្យាយាម​សាកល្បង​ម្ដង​ទៀត បើ​បរាជ័យ​ម្ដង​ទៀត ត្រូវ​បរាជ័យ​ឲ្យ​បាន​ប្រសើរ​ជាង​មុន”។ Samuel Beckett

៥) “ខ្ញុំ​មិន​ដែល​បរាជ័យ​នោះ​ទេ។ បើ​ខ្ញុំ​មិន​បាន​យក​ជ័យជម្នះ​នោះ​ទេ នោះ​ខ្ញុំ​ក៏​បាន​រៀន​សូត្រ​អ្វីមួយ​ដែរ”។ Nelson Mandela

៦) “កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​បំផុត​របស់​យើង​គឺ​មិនមែន​ជា​ការ​ដែល​មិន​ដែល​ដើរ​ដួល​នោះ​ទេ យ៉ាងណាមិញ​វា​គឺជា​ការ​ដែល​ក្រោក​ឡើង​វិញ​គ្រប់​ពេល​ដែល​បាន​ដួល​នោះ​ទៅវិញ​ទេ”។ ខុងជឺ

៧) “ភាព​ជោគជ័យ​កើតឡើង​ពី​ការ​ដែល​បន្ត​ដំណើរ​ពី​ការ​បរាជ័យ​មួយ​ទៅ​ការ​បរាជ័យ​មួយ​ទៀត​ដោយ​មិន​បាត់បង់​នូវ​ចំណង់​ដ៏​ខ្លាំងក្លា​របស់​ខ្លួន”។ Winston Churchill

ប្រភព៖ goalcast.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930