អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ពុទ្ធដីកា ៥ឃ្លា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ពុទ្ធដីកា ៥ឃ្លា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ប្រ​ភព៖​​ pixabay.com

គ្រប់ពាក្យទូន្មានទាំងអស់របស់ព្រះអង្គ សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបានទាំងអស់។ ដូច្នេះខាងក្រោមនេះ គ្រាន់តែជាការដកស្រង់មកចំនួន៥ឃ្លាដែលព្រះពុទ្ធទ្រង់មានពុទ្ធដីកា សម្រាប់ដាស់តឿនអ្នកដែលបានអានទាំងឡាយឲ្យភ្ញាក់ខ្លួនប៉ុណ្ណោះ។

១) “ទៀន​រាប់​ពាន់​អាច​ត្រូវ​បាន​បំភ្លឺ​ដោយ​ពន្លឺ​របស់​ភ្លើង​ទៀន​តែ​មួយ ឯ​អាយុ​ជីវិត​របស់​ពន្លឺ​ភ្លើង​នេះ​ក៏​មិន​បាន​ថយ​ចុះ​ឲ្យ​ខ្លី​ជាង​មុន​នោះ​ដែរ។ ឯ​សេចក្ដី​សុខ​មិន​អាច​ថយ​ចុះ​បាន​ដោយសារ​តែ​ការ​ចែក​រំលែក​នោះ​ឡើយ”។

២) “ដើម្បី​មាន​សុខភាព​ល្អ ដើម្បី​នាំ​មក​សេចក្ដី​សុខ​ជូន​ដល់​ក្រុម​គ្រួសារ ដើម្បី​នាំមក​សុខ​សន្តិភាព​ជូន​ដល់​មនុស្ស​ទាំងអស់ បុគ្គល​នោះ​ជា​ដំបូង​ត្រូវ​លត់ដំ​និង​គ្រប់គ្រង​ចិត្ត​របស់​ខ្លួនឯង​ឲ្យ​បាន​ជា​មុន​សិន។ បើ​គេ​អាច​គ្រប់គ្រង​ចិត្ត​របស់​ខ្លួនឯង​បាន​ហើយ នោះ​គេ​នឹង​អាច​ស្វែងរក​ផ្លូវ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ត្រាស់​ដឹង​បាន បន្ទាប់​មក​បញ្ញា​និង​គុណធម៌​ទាំងឡាយ​នឹង​រត់​មក​រក​គេ​តាម​ធម្មជាតិ​ដោយ​ឯកឯង”។

៣) “ពួក​យើង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​គិត​របស់​យើង​ខ្លួនឯង ពួក​យើង​ក្លាយ​ជា​អ្វី​ដែល​យើង​បាន​គិត។ នៅ​ពេល​ដែល​ចិត្ត​របស់​អ្នក​បាន​ស្ងប់ នោះ​សេចក្ដី​សុខ​នឹង​ដើរ​តាម​អ្នក​ប្រៀប​ដូចជា​ស្រមោល​ដែល​អន្ទោល​តាម​ប្រាណ​របស់​អ្នក​ដូច្នោះ​ដែរ”។

៤) “សេចក្ដី​សុខ​ស្ងប់​ចេញ​មក​ពី​ខាងក្នុង។ ដូច្នេះ​ចូរ​កុំ​ព្យាយាម​ស្វែងរក​វា​ពី​ខាងក្រៅ”។

៥) “វា​ប្រសើរ​ណាស់​ដែល​អ្នក​អាច​យក​ឈ្នះ​ទៅលើ​ខ្លួនឯង​បាន ជាង​កាល​ដែល​អ្នក​អាច​យក​ឈ្នះ​ទៅលើ​ការ​ចម្បាំង​១​ពាន់។ បន្ទាប់​មក​ជ័យជម្នះ​នេះ​នឹង​ក្លាយ​ជា​របស់​អ្នក។ វា​មិន​អាច​ត្រូវ​បាន​ដណ្ដើម​យក​ចេញ​ពី​អ្នក ក៏​មិន​អាច​យក​ចេញ​បាន​ដោយ​ទេវតា​ឬ​ក៏​ប្រេត​អសុរកាយ ហើយ​ក៏​មិនមែន​ឋានសួគ៌​ឬ​ឋាន​នរក​បាន​នោះ​ដែរ”។

សូមអាន៖ គតិ ៥ឃ្លាដែលអាចធ្វើឲ្យអ្នកពិចារណា និង​ឆ្លុះ​បញ្ចាំង​ឡើងវិញពីខ្លួនឯង

ប្រភព៖​ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930