អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​ធនាគារ​​អភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​​​ដ៏​ថ្មី​សន្លាង​​​នឹង​ធ្វើ​ឱ្យ​ ​អំណាច​ពិភពលោក​មាន​តុល្យភាព​

​​ធនាគារ​​អភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​​​ដ៏​ថ្មី​សន្លាង​​​នឹង​ធ្វើ​ឱ្យ​ ​អំណាច​ពិភពលោក​មាន​តុល្យភាព​

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​​​​​ក្នុងថ្ងៃ​ដាក់​សម្ពោធ​ធនាគារ​អភិវឌ្ឍន៍​​អន្តរជាតិ​ថ្មី​

ប្រ​ភព៖​​ www.japantimes.co.jp

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​​​​​ទើប​នឹង​ដាក់​សម្ពោធ​ធនាគារ​អភិវឌ្ឍន៍​​អន្តរជាតិ​ថ្មី​មួយ​​ដែល​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា​ ​ជា​គូប្រជែង​​ដ៏​​​ខ្លាំងក្លា​មួយ​របស់​ធនាគារ​ពិភពលោក​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក។ ​​​ធនាគារ​ថ្មី​នេះ​ ​នឹង​អាច​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ  ​និង​ធ្វើ​ឱ្យ​អំណាច​​ពិភពលោក​មាន​តុល្យភាព។

​​ទោះ​បី​ជា​មើល​ឃើញ​ថា​ ​ធនាគារ​នេះ​ហាក់​កំពុង​​​បន្ថយ​អំណាច​​សហរដ្ឋ​អាមេរិក​ក្ដី​ ប៉ុន្តែ​​សម្ព័ន្ធ​មិត្ត​អាមរិក​ដូច​ជា​អូស្ត្រាលី​ ​អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី ហ្វីលីពីន​ និង​កូរ៉េខាងត្បូង​ជា​ដើម​​បាន​ព្រមព្រៀង​​ចូលជា​សមាជិក​ធនាគារ​​ បន្ទាប់​​ពី​ឥទ្ធិពល​ចិន​កាន់​តែ​រីក​សាយភាយ​ឡើងៗ។

​លោក​ស៊ី​បាន​ថ្លែង​ថា​ ​តម្រូវ​ការ​​ហិរញ្ញប្បទាន​សម្រាប់​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​គឺ​​​​មាន​ទំហំ​ធំ​ធេង​នៅ​ទ្វីប​អាស៊ី​យើង​នេះ។ ធនាគារ​នេះ​មាន​គោលដៅ​​វិនិយោគ​នៅ​ក្នុង​គម្រោង​ដែល​មាន​គុណភាព​ខ្ពស់​ និង​ចំណាយ​​ទាប។

​ក្នុង​​ការ​​ប្រកាស​បើក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ លោក​ លី ឃឺជាំង​បាន​មាន​ប្រសាសន៍​ថា​ ​​​ទ្វីប​អាស៊ី​​​បន្ត​ធ្វើ​ជា​តំបន់​​​​ប្រកប​ដោយ​ថាមភាព​បំផុត​​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​សកល​​តាម​រយៈ​​​​ការ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ការ​តភ្ជាប់​គ្នា។

​​តាម​ផែនការ​ ធនាគារ​នេះ​នឹង​​ផ្ដល់​កម្ចី​ពី​ ១០​ ទៅ​ ១៥​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល​ ៥​ឬ​៦​ឆ្នាំ​ដំបូង​។ ធនាគារ​នេះ​នឹង​ចាប់​​ផ្ដើម​ប្រតិបត្តិការ​នៅ​​ត្រីមាស​ទី​២​​ឆ្នាំ​២០១៦​នេះ៕
ដោយ៖ រតនៈ​វិភូ​
ប្រភព៖​ Channel News Asia ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031