អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មាន​ផ្លែ​ស្វាយ​កែវ​រមៀត​​ច្រើន​ទេ?​ ​​ក្រុម​ហ៊ុន​ម៉ុង ឬទ្ធី​គ្រុប​ កំពុង​ប្រកាស​ទិញ​នាំ​ទៅ​អឺរ៉ុប

មាន​ផ្លែ​ស្វាយ​កែវ​រមៀត​​ច្រើន​ទេ?​ ​​ក្រុម​ហ៊ុន​ម៉ុង ឬទ្ធី​គ្រុប​ កំពុង​ប្រកាស​ទិញ​នាំ​ទៅ​អឺរ៉ុប

ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ដែល​ជា​ម្ចាស់​ចំការ​និង​អ្នក​ដែល​មាន​ប្រភេទ​ផ្លែ​ស្វាយ​កែវ​រមៀត​ច្រើន​ហើយ​មិន​ដឹង​ជា​យក​ទៅ​លក់​ទៅ​ទី​ណា​ ពេល​នេះ​ក្រុមហ៊ុន ​KFI​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប ​កំពុង​តែ​ស្វេង​រក​ទិញ​ប្រភេទ​ស្វាយ​កែវ​រមៀត​នេះ​យ៉ាង​ច្រើន​ពី​ប្រជាកសិករ​ព្រោះ​ដោយ​សារតែ​មាន​តម្រូវ​ការ​និង​ការ​គាំទ្រ​ខ្លាំង​ពី​ទីផ្សារ​ក្រៅ​ស្រុក​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​តែ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​បារាំង និង​សហគមន៍​អ៊ឺរ៉ុប។

កញ្ញា ហេង ស្រីពៅ  ប្រធាន​ផ្នែក​លក់ (Sales Supervisor) បាន​ប្រាប់​​​គេហទំព័រ​ ​BizKhmer​ ថា​ ផលិត​ផល​ផ្លែ​ស្វាយ​កែវ​រមៀត​នេះ​កំពុង​តែ​មាន​ការ​គាំទ្រ​ច្រើន​ជា​ពិសេស​គឺ​ខាង​ប្រទេស​បារាំង​ដែល​គេ​ពេញ​ចិត្ត​ខ្លាំង​នឹង​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​ស្វាយ​ប្រភេទ​នេះ កញ្ញា​បន្ត​ថា ​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ស្រុក​គឺ​នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ​ដោយ​សារ​តែ​ការ​កាម្ម៉ង់​ពី​ខាង​ក្រៅ​ច្រើន​ហើយ​ផលិតផល​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ។

កញ្ញា ហេង ស្រីពៅ បញ្ជាក់​​បន្ថែម​ទៀត​ថា ​ក្រុមហ៊ុន​ KFI​ ធ្លាប់​បាន​ប្រមូល​ទិញ​ស្វាយ​កែវ​រមៀត​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ខេត្ត​កំពត ឧត្ដមានជ័យ សៀមរាប កំពង់ធំ កំពង់ស្ពឺ និង​បច្ចុប្បន្នគឺ​ខេត្ត​តាកែវ ហើយ​ក៏​ធ្លាប់​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដូច​ជា​ចិន រូស៊្សី បារាំង សហគមន៍​អ៊ឺរ៉ុប និង​កំពុង​តែ​មាន​គម្រោង​នាំ​ផលិតផល​នេះ​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី។

កញ្ញា ហេង ស្រីពៅ បន្ត​ថា​ការ​ប្រមូល​ទិញ​ផ្លែ​ស្វាយ​កែវ​រមៀត​ពី​ប្រជាកសិករ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ​គឺ​ដោយ​សារ​តែ​ឯក​ឧត្ដម​បណ្ឌិត​ម៉ុង ឬទ្ធី​ចង់​ឲ្យ​មាន​ផលិត​ផល​របស់​ខ្មែរ​យើង​ទៅ​លក់​នៅ​លើ​ទីផ្សារ​បរទេស​និង​ដើម្បី​ជួយ​រក​ទីផ្សារ​ដល់​ប្រជាកសិករ​ខ្មែរ​ ដោយ​កន្លង​មក​ក្រុមហ៊ុន​ម៉ុងឬទ្ធីគ្រុប​ក៏​ធ្លាប់​បាន​នាំ​ចេញ​នូវ​ផ្លែ​តាងែន​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅ​ស្រុក​ផង​ដែរ​៕

អត្ថបទ៖ ស្រីរ័ត្ន​
ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ កញ្ញា ស្រីពៅ ០៩៨ ៨៨៨ ៧២៧

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031