អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦

កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦

ប្រ​ភព៖​​ www.ialla.it

១) “គ្មាន​អ្វី​មួយ​ដែល​ទន់​ស្រាល​ជាង​ឬ​មាន​ភាព​បត់បែន​ជាង​ទឹក​នោះ​ទេ ប៉ុន្តែ​ក៏​គ្មាន​អ្វី​មួយ​ដែល​អាច​រារាំង​វា​បាន​នោះ​ដែរ”។

២) “ការ​មាន​ជីវិត​និង​ការ​ស្លាប់​គឺជា​ខ្សែ​អំបោះ​តែ​មួយ គឺជា​ខ្សែ​តែមួយ​ដែល​ត្រូវ​បាន​សម្លឹង​ចេញ​ពី​ទិស​ផ្ទុយ​គ្នា​តែ​ប៉ុណ្ណោះ”។

៣) “សម្រាប់​ចិត្ត​ដែល​ស្ងប់​នឹង​ថ្កល់ សកលលោក​ទាំងមូល​នឹង​ចុះចាញ់​គេ”។

៤) “ស្គាល់​អ្នកដទៃ​គឺជា​គតិបណ្ឌិត ស្គាល់​ខ្លួនឯង​គឺជា​ការ​ត្រាស់​ដឹង”។

៥) “នៅ​ពេល​ដែល​អ្នក​មាន​សេចក្ដី​សុខ​ជាមួយ​នឹង​កាល​ដែល​គ្រាន់តែ​ក្លាយ​ជា​ខ្លួនឯង ហើយ​មិន​ប្រៀបធៀប​ឬ​ប្រកួតប្រជែង នោះ​មនុស្ស​គ្រប់​គ្នា​នឹង​គោរព​អ្នក”។

៦) “សត្រូវ​របស់​មនុស្ស​មិនមែន​ជា​បិសាច​នោះ​ទេ តែ​គឺជា​ខ្លួន​គេ​នោះ​ឯង”។

៧) “ក្នុង​ការ​ស្វែងរក​ទី​ជ្រក​អាស្រ័យ​នៅ ចូរ​រស់នៅ​ជិត​ផ្ទាល់​ទៅ​នឹង​ដី។ ក្នុង​ការ​គិត ចូរ​រក្សា​នូវ​ភាព​សាមញ្ញ។ ក្នុង​ជម្លោះ ចូរ​មាន​ភាព​យុត្តិធម៌​និង​សប្បុរស។ ក្នុង​ការ​គ្រប់គ្រង ចូរ​កុំ​ព្យាយាម​ត្រួតត្រា។ ក្នុង​ការ​បំពេញ​កិច្ច​ការងារ ចូរ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ពេញចិត្ត។ ក្នុង​ជីវិត​គ្រួសារ ចូរ​រស់នៅ​ទាំងស្រុង​ក្នុង​បច្ចុប្បន្នកាល”។

៨) “បើ​អ្នក​ចង់​ពេញលេញ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ទទេ”។

៩) “របស់​ដែល​ទន់​ស្រាល​ជាង​គេ​បំផុត​ក្នុង​លោក តែងតែ​យក​ជ័យជម្នះ​ទៅលើ​របស់​ដែល​រឹង​គ្រោតគ្រាត​ជាង​គេ​បំផុត​ក្នុង​លោក”។

១០) “ជន​ណា​ដែល​ដឹង​ថា​គ្រប់គ្រាន់​គឺជា​ការ​គ្រប់គ្រាន់​ហើយ ជន​នោះ​នឹង​មាន​តែ​ភាព​គ្រប់គ្រាន់​ជានិច្ច”។

ប្រភព៖ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031