អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ដំបូន្មានការងារដ៏មានតម្លៃពីបុគ្គលជោគជ័យក្នុងលោកចំនួន ៤រូប ដែលអ្នកមិនគួរមើលរំលង

ដំបូន្មានការងារដ៏មានតម្លៃពីបុគ្គលជោគជ័យក្នុងលោកចំនួន ៤រូប ដែលអ្នកមិនគួរមើលរំលង

ថ្ងៃនេះគេហទំព័រBizkhmer សូមណែនាំនូវដំបូន្មានសំខាន់ៗ ពីបុគ្គលជោគជ័យក្នុងលោកចំនួន៤រូប ដើម្បី​ជាមេរៀនដ៏មានប្រយោជន៍សម្រាប់ការគិត ក៏ដូចជា ការធ្វើកិច្ចការផ្សេងៗប្រកបដោយប្រសិទ្ធភាព។

Warren Buffett: ហ្វឹកហាត់នូវការបន្ទាបខ្លួននិងភាពអត់ធ្មត់ លោក Buffett ដែលជាប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនBerkshire Hathaway បានប្រាប់សិស្សថ្នាក់ទី៧ម្នាក់ថា៖ “គន្លឹះក្នុងការបង្កើតមិត្តភក្តិនិងមានសម្ព័ន្ធភាពល្អជាមួយមិត្តរួមការងារ នោះគឺជាការរៀនផ្លាស់ប្ដូរឥរិយាបថរបស់ឯងដោយយកគំរូតាមបុគ្គលដែលឯងគោរព ហើយខិតខំបណ្ដុះខ្លួនឯងនូវគុណតម្លៃទាំងឡាយដែលពួកគេមាន”។

Maya Angelou: បង្កើតនូវផ្លូវដើរមួយដោយខ្លួនឯង លោកស្រី Maya Angelou ដែលជាអ្នកនិពន្ធ អ្នកតែងកំណាព្យ អ្នករាំ តារាសម្ដែង និងជាអ្នកចម្រៀងមួយរូប បានដើរតាមដំបូន្មានដែលលោកស្រីទទួលបានពីលោកយាយខាងឪពុករបស់គាត់អស់រយៈពេល៦៥ឆ្នាំមកហើយថា “បើសិនពិភពលោកនាំអ្នកទៅផ្លូវដើរមួយដែលអ្នកមិនពេញចិត្ត ហើយបើអ្នកសម្លឹងទៅមុខ តែមិនចង់បាននូវជោគវាសនាដែលត្រូវបានផ្ដល់ឲ្យអ្នកនោះ ហើយបើអ្នកងាកត្រឡប់ក្រោយ តែអ្នកមិនចង់វិលត្រឡប់ទៅកាន់កន្លែងដែលអ្នកបានចាកចេញនោះ ដូច្នេះចូរអ្នកចាកចេញពីផ្លូវដើរមួយនោះ ហើយបង្កើតផ្លូវដើរមួយដោយខ្លួនឯងទៅ”។

J.K.Rowling: ឲ្យតម្លៃលើការបរាជ័យ លោកស្រី J.K.Rowling ត្រូវបានមនុស្សជាច្រើនស្គាល់តាមរយៈស្នាដៃនិពន្ធសៀវភៅរឿងភាគនិទានរបស់កុមារដ៏ឆ្នើមរបស់គាត់ដែលមានឈ្មោះ Harry Potter និងជាកម្រងសៀវភៅរឿងភាគដែលលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងជាស្រ្តីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោកក្រោយពីឆ្លងកាត់ឆាកជីវិតដ៏ជូរចត់និងការបដិសេធរាប់មិនអស់ក្នុងជីវិត។ អ្នកស្រីបានចាត់ទុករឿងរ៉ាវបរាជ័យពីអតីតកាលរបស់គាត់ជាកាដូដ៏មានតម្លៃដែលអ្នកស្រីបានយកឈ្នះវាយ៉ាងគួរឲ្យឈឺចាប់។

Steve Jobs: កុំគ្រាន់តែដើរតាមក្ដីសុបិន្តរបស់អ្នក តែត្រូវជាអ្វីដែលធំជាងខ្លួនអ្នក មុនពេល Steve Jobs បានលាចាកលោកទៅ គាត់បានប្រាប់អ្នកសរសេរជីវប្រវត្តិរបស់គាត់ម្នាក់ គឺលោក Walter Isaacson ថា៖ “ពួកយើងតែងតែនិយាយគ្នាអំពីការដើរតាមក្ដីសុបិន្តរបស់ខ្លួនឯង ប៉ុន្ដែពួកយើងសុទ្ធតែជាចំណែកមួយនៃប្រវត្តិសាស្ត្រ ហេតុនេះអ្នកត្រូវតែមានអ្វីប្រគល់ទៅឲ្យប្រវត្តិសាស្រ្តនេះវិញដែលអាចជួយដល់សហគមន៍របស់អ្នក ជួយដល់មនុស្សជុំវិញខ្លួនអ្នក។ ដូច្នេះនៅពេល២០ឆ្នាំ ៣០ឆ្នាំ ​ឬ៤០ឆ្នាំកន្លងទៅ មនុស្សគ្រប់គ្នានឹងនាំគ្នានិយាយថា មនុស្សម្នាក់នេះមិនមែនមានត្រឹមតែក្ដីសុបិន្ដនោះទេ គេម្នាក់នោះថែមទាំងយកចិត្តទុកដាក់ទៅលើការធ្វើរឿងអ្វីមួយដែលអ្នកដទៃអាចទទួលបានផលប្រយោជន៍ពីអ្វីដែលគេបានធ្វើថែមទៀតផង”៕

ប្រែសម្រួល៖ ស្រីពៅ 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031