អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ប្រទេស​សហភាពអឺរ៉ុបដែលផលិតសម្រាមផ្លាស្ទិកច្រើនជាងគេ

ប្រទេស​សហភាពអឺរ៉ុបដែលផលិតសម្រាមផ្លាស្ទិកច្រើនជាងគេ

ប្រ​ភព៖​​

បើយោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទិន្នានុប្បវត្តិ Science Advances បានរកឃើញថា ប្រជាជនទូទាំងពិភពលោកបានបង្កើតសម្រាមផ្លាស្ទិកប្រមាណ ៨.៣ពាន់លានតោន ក្នុងរយៈពេល ៦ទស្សវត្សកន្លងមក ដោយភាគច្រើននៃសម្រាមទាំងនោះក្លាយទៅជាកាកសំណល់។

ការសិក្សាស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងមូលនិធិ Ellen MacArthur បានធ្វើការវាយតម្លៃថា ត្រឹមឆ្នាំ ២០៥០ចំនួនសម្រាមផ្លាស្ទិកនឹងកើនឡើងច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រទៅទៀត។

បើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៥ របស់ Eurostat អ្នកចែកចាយទិន្នន័យដល់សហគម​អឺរ៉ុប ជាទូទៅប្រជាជនក្នុងសហគមអឺរ៉ុបម្នាក់បង្កើតសម្រាមផ្លាស្ទិក ៣១គីឡូក្រាមក្នុងមួយឆ្នាំ ហើយប្រទេសក្នុង​សហគម​អឺរ៉ុបដែលបង្កើតសម្រាមផ្លាស្ទិកច្រើនជាងគេគឺប្រទេស អៀរឡង់ ដែលជាទូទៅប្រជាជនម្នាក់បង្កើតសម្រាមប្រមាណ ៦១គីឡូក្រាមក្នុងមួយឆ្នាំ។ ប្រទេសបន្ទាប់គឺប្រទេសលុចហ្សំបួ ដែលមានប្រមាណ ៥២គីឡូក្រាម ខណៈប្រទេសប៊ុលការីមានចំនួនតែ ១៤គីឡូក្រាមប៉ុណ្ណោះក្នុងប្រជាជនម្នាក់៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031