អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > នៅសល់ពេលមួយខែគត់ សម្រាប់អ្នកចង់ដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

នៅសល់ពេលមួយខែគត់ សម្រាប់អ្នកចង់ដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

គិតមកទល់នឹងពេលនេះ ជិតមួយខែហើយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសទទួលពាក្យប្រកួតប្រជែងកម្មវិធី ពាន​រង្វាន់សហគ្រិនឆ្នើមឆ្នាំ២០១៨។ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៨ គឺជាកាលបរិច្ឆេទដែលកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ប្រកាសទទួលចុះឈ្មោះបេក្ខជនដែលចង់ចូលរួមប្រកួតជាមួយនឹងលក្ខណ្ឌ​មួយចំនួន ហើយការចុះឈ្មោះនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៥ ខែមិថុនាខាងមុខនេះ។

តាមរយៈគេហៈទំព័ររបស់ខ្លួន សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសទទួលចុះឈ្មោះបេក្ខជនដែលចង់ចូលរួមប្រកួតដោយភ្ជាប់នឹងលក្ខណ្ឌមួយចំនួនដូចជា៖

  • បេក្ខជនត្រូវមានអាយុចាប់ពី១៨ ដល់ ៤៥ឆ្នាំ
  • ត្រូវបង្កើតអាជីវកម្មដំបូងនៅក្នុងប្រទេសកម្ពុជានិងមានភាគហ៊ុនយ៉ាងតិច៥៤%គ្រប់គ្រងដោយជនជាតិខ្មែរ។
  • ត្រូវតែជាអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់
  • មានដំណើរការយ៉ាងតិច ២ ឆ្នាំនិងមានបុគ្គលិកយ៉ាងតិច ៥នាក់។

កម្មវិធីនេះនឹងធ្វើការប្រកួតប្រជែងទៅលើពានរង្វាន់ ៥ ប្រភេទខុសៗគ្នាគឺ៖ ពាន់រង្វាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ ពានរង្វាន់សហគ្រិនសង្គមឆ្នើម ពានរង្វាន់សហគ្រិនស្រ្ដីឆ្នើម ពានរង្វាន់សហគ្រិនវៃឆ្លាតផ្នែកបច្ចេកវិទ្យា និងពានរង្វាន់អាជីវកម្មថ្មីទើបនឹងបង្កើតថ្មី (Start Up Award)។

សូមបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាពុំទាន់បានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ការប្រកួតប្រជែងនៅឡើយទេ ប៉ុន្តែបេក្ខជនដែលបានដាក់ពាក្យចូលរួមនឹងត្រូវឡើងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ខ្លូនទៅកាន់សារធារណៈជននិងគណៈកម្មាការសម្រាប់ការប្រកួតដែលនឹងប្រព្រិត្តទៅមិនយូរប៉ុន្មាន ក្រោយពេលបិទបញ្ចប់ការចុះឈ្មោះប្រកួត៕

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ www.cyeaward.com

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031