អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិដកស្រង់ចំនួន១០ ពីមហាសេដ្ឋីទី៣របស់ពិភពលោក លោក Warren Buffett

គតិដកស្រង់ចំនួន១០ ពីមហាសេដ្ឋីទី៣របស់ពិភពលោក លោក Warren Buffett

ប្រ​ភព៖​​ www.greentechmedia.com

ក្នុង​វ័យ​៨៧​ឆ្នាំ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway គឺ​លោក Warren Buffett គឺជា​មហាសេដ្ឋី​លំដាប់​លេខ​៣​របស់​សហរដ្ឋអាមេរិក​និង​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ចំនួន​៨៧.៥​ពាន់​លាន​ដុល្លារ។ ខាងក្រោម​គឺជា​គតិ​ដកស្រង់​ចំនួន​១០ ដែល​អាច​ផ្ដល់​ជា​មេរៀន​សម្រាប់​ឲ្យ​អ្នក​បាន​រៀន​សូត្រ​ពី​ជោគជ័យ​របស់​លោក​បាន៖

១) “ជាទូទៅ​អ្នក​តែងតែ​សម្លឹង​រក​មើល​ចំណុច​៣​យ៉ាង​នៅ​ក្នុង​ខ្លួន​របស់​បុគ្គល​ម្នាក់ ភាព​ឈ្លាសវៃ កម្លាំង​ថាមពល និង​ក្រម​សីលធម៌​របស់​គេ។ ហើយ​បើ​សិន​ជា​គេ​មិន​មាន​ចំណុច​ចុង​ក្រោយ​ទេ នោះ​អ្នក​ក៏​មិន​ចាំបាច់​ទៅ​រវល់​ជាមួយ​នឹង​២​ចំណុច​ទៀត​របស់​គេ​ដែល​នៅ​សេសសល់​នោះ​ទៀត​ដែរ”។
២) “វា​ប្រសើរ​ជា​ជាង​ដែល​អ្នក​ទៅ​សេពគប់​ជាមួយ​នឹង​មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រសើរ​ជាង​អ្នក។ ជ្រើសរើស​មនុស្ស​ជិតស្និទ្ធ​ដែល​ពួកគេ​មាន​ឥរិយាបថ​ល្អ​ប្រសើរ​ជាង​អ្នក បន្ទាប់​មក​អ្នក​នឹង​រសាត់​ទៅ​តាម​ទិសដៅ​នោះ​ដែរ​មិនខាន”។
៣) “វា​ត្រូវការ​រយៈពេល​២០​ឆ្នាំ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ ហើយ​រយៈពេល​តែ​៥នាទី​ប៉ុណ្ណោះ​ដើម្បី​បំផ្លាញ​វា។ បើ​អ្នក​គិត​អំពី​រឿង​នេះ នោះ​អ្នក​នឹង​ធ្វើ​អ្វីៗ​តាម​របៀប​ខុស​ប្លែក​ពី​មុន​មិនខាន”។

សូមអាន៖ មេរៀនជីវិតដ៏មានតម្លៃទាំង ៥ របស់លោក Warren Buffett

៤) “ដោយ​គ្មាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ដ៏​ល្អ​ទេ អ្នក​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​ជឿ​អ្នក​ហើយ​ដើរ​តាម​អ្នក​ឡើយ បើ​ទោះ​ជា​អ្នក​អាច​មើល​ឃើញ​រំលង​ផុត​ពី​ភ្នំ​ហើយ​ពួកគេ​មិន​អាច​មើល​ឃើញ​ក៏​ដោយ”។
៥) “វា​មិន​ចាំបាច់​នោះ​ទេ​ក្នុង​ការ​ធ្វើ​នូវ​រឿង​ដែល​អស្ចារ្យ​មិន​ធម្មតា​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​អស្ចារ្យ​មិន​ធម្មតា​នោះ”។
៦) “ខ្ញុំ​វាស់វែង​ភាព​ជោគជ័យ​របស់​ខ្ញុំ​ដោយ​ចំនួន​មនុស្ស​ដែល​គេ​ស្រឡាញ់​រាប់អាន​ខ្ញុំ”។
៧) “ក្នុង​ចំណោម​មហាសេដ្ឋី​ពាន់​លាន​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ លុយ​គ្រាន់តែ​គាស់​រំលើង​ចេញ​នូវ​អត្តចរិត​គោល​របស់​ពួកគេ​ប៉ុណ្ណោះ។ បើ​ពួកគេ​ជា​មនុស្ស​ល្ងីល្ងើ​មុន​ពេល​មាន​លុយ នោះ​ពួកគេ​ក៏​នៅតែ​ជា​មនុស្ស​ល្ងីល្ងើ​ជាមួយ​នឹង​លុយ​១​ពាន់​លាន​ដុល្លារ​នោះ​ដែរ”។
៨) “ហានិភ័យ​កើតឡើង​មក​ពី​កាល​ដែល​មិន​ដឹង​ថា​ខ្លួនឯង​កំពុងតែ​ធ្វើ​អ្វី”។
៩) “ចូរ​ផ្ដោត​ទៅលើ​អតិថិជន​របស់​អ្នក ហើយ​ដឹកនាំ​មនុស្ស​របស់​អ្នក​ឲ្យ​ដូចជា​ជីវិត​របស់​ពួកគេ​ត្រូវ​អាស្រ័យ​លើ​ជោគជ័យ​របស់​អ្នក​ដូច្នោះ​ដែរ”។
១០) “សាលា​អាជីវកម្ម​លើក​តម្កើង​ទៅលើ​ឥរិយាបថ​ស្មុគស្មាញ​ជាង​ឥរិយាបថ​សាមញ្ញ យ៉ាងណាមិញ​ឥរិយាបថ​សាមញ្ញ​មាន​ប្រសិទ្ធភាព​ជាង”៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទ្រឹស្ដី​ ​៤​​​​​​ ​យ៉ាង​របស់​ Warren Buffett​ ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​​ជោគជ័យ និង​មាន​បាន! ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031