អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កម្រងសម្ដីទាំង ១០របស់អ្នកកំណាព្យជនជាតិអាមេរិក លោក Ralph Waldo Emerson

កម្រងសម្ដីទាំង ១០របស់អ្នកកំណាព្យជនជាតិអាមេរិក លោក Ralph Waldo Emerson

ប្រ​ភព៖​​ www.thoughtco.com

លោក Ralph Waldo Emerson គឺជា​អ្នក​ពូកែ​តែង​កំណាព្យ​ និង​ជា​អ្នក​និពន្ធ​ជនជាតិ​អាមេរិក​មួយ​រូប ដែល​បាន​រស់នៅ​អំឡុង​ឆ្នាំ​១៨០៣​ដល់​ ឆ្នាំ​១៨៨២។ គាត់​ធ្លាប់​បាន​ថ្លែង​សន្ទរកថា​ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​ជនជាតិ​ដើម​អាមេរិក និង​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ។ គាត់​ចង់​លុប​បំបាត់​ចោល​នូវ​ភាព​ជា​ទាសករ ហើយ​គាត់​ក៏​បាន​គាំទ្រ​យុទ្ធនាការ​របស់​លោក អាប្រាហាម លីនខូន សម្រាប់​ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ផង​ដែរ។ ខាងក្រោម​នេះ​គឺជា​កម្រង​សម្ដី​ទាំង​១០​របស់​លោក Emerson។

១) “អ្នក​មិន​អាច​ចាំ​ធ្វើ​អំពើ​ល្អ​បន្តិច​ទៀត​នោះ​ទេ ព្រោះ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​បន្តិច​ទៀត​នឹង​ក្លាយ​មក​ជា​ការ​ហួស​ពេល​ទៅ​ហើយ”។

២) “មនុស្ស​ហាក់​ដូចជា​មិន​ដឹង​ទេ​ថា ការ​យល់​ឃើញ​ដែល​គេ​មាន​ចំពោះ​លោក​នេះ​ក៏​ជា​ការ​ស្ដែង​ចេញ​ពី​លក្ខណៈ​អត្តចរិត​របស់​គេ​ដែរ”។

បានអានឬនៅ ? សម្ដី​មាស​​របស់​អ្នក​ប្រាជ្ញ​ចិន​​​ ខុងជឺ ទាំង​ ៥​ឃ្លា​នេះ​ នឹង​អាច​​ផ្លាស់ប្ដូរ​ជីវិត​អ្នក​​ប្រសិន​បាន​អនុវត្តតាម​

៣) “ទោះ​បី​ជា​យើង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ស្វែងរក​ភាព​ស្រស់ស្អាត​ក៏​ដោយ អ្នក​ចាំបាច់​ត្រូវតែ​ស្ពាយ​យក​ភាព​ស្រស់ស្អាត​ទៅ​ជាមួយ​ផង ពុំ​នោះ​ទេ​អ្នក​នឹង​មិន​អាច​ស្វែងរក​ឃើញ​វា​ឡើយ”។

៤) “ពួក​យើង​អាច​បង្កើន​អំណាច​ខ្លាំងក្លា​របស់​យើង​បាន​ពី​ចំណង់​ទាំងឡាយ​ដែល​យើង​បាន​តទល់​ជាមួយ”។

៥) “ស្លាក​ស្នាម​ដែល​មិន​មាន​ថ្ងៃ​ប្រែប្រួល​នៃ​គតិបណ្ឌិត គឺជា​កាល​ដែល​អាច​មើល​ឃើញ​អព្ភូតហេតុ​នៅ​ក្នុង​ភាព​សាមញ្ញ”។

៦) “ជ័យជម្នះ​ដែល​ពិត​ប្រាកដ​និង​ឋិត​នៅ​ជា​អង្វែង គឺជា​ជ័យជម្នះ​នៃ​សន្តិភាព ពុំ​មែន​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​សង្គ្រាម​នោះ​ទេ”។

៧) “ពួក​យើង​ដោយ​ធម្មជាតិ​គឺជា​អ្នក​សង្កេត ដូច្នេះ​ហើយ​គឺជា​អ្នក​សិក្សា​រៀន​សូត្រ។ នេះ​ហើយ​គឺជា​សភាព​អចិន្ត្រៃយ៍​របស់​យើង”។

៨) “កុំ​ខ្វះ​ទំនុក​ចិត្ត​ទៅលើ​ខ្លួនឯង​ខ្លាំង​ពេក ឬ​ក៏​ឆាប់​មាន​ប្រតិកម្ម​ខ្លាំង​ពេក​អំពី​សកម្មភាព​ដែល​អ្នក​បាន​ប្រព្រឹត្ត។ ពី​ព្រោះ​ថា​រាល់​ជីវិត​ទាំងអស់​សុទ្ធតែ​ជា​ការ​ពិសោធន៍”។

៩) “សម្រាប់​រាល់​អ្វី​ដែល​អ្នក​បាន​បាត់បង់ អ្នក​នឹង​ទទួល​បាន​អ្វី​ផ្សេង​មក​វិញ ហើយ​សម្រាប់​រាល់​អ្វី​ដែល​អ្នក​ទទួល​បាន​មក នោះ​អ្នក​ក៏​នឹង​បាត់បង់​អ្វី​ផ្សេង​ទៅវិញ​ដែរ”។

១០) “មូលហេតុ​ដែល​ពិភពលោក​ខ្វះ​នូវ​ភាព​រួបរួម​គ្នា​តែមួយ ហើយ​បាក់បែក​ជា​គំនរ​រប៉ាត់រប៉ាយ គឺ​ដោយសារ​តែ​មនុស្ស​ម្នាក់ៗ​បាន​បែកបាក់​ជាមួយ​នឹង​ខ្លួនឯង”។

ប្រភព៖ brainyquote.com
ប្រែសម្រួល៖ ស្រីពៅ

អត្ថបទទាក់ទង៖ ពុទ្ធដីកា ៥ឃ្លា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031