អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គតិបណ្ឌិតទាំង ១០ឃ្លាដែលអ្នកគួរចងចាំ​ទុកនៅក្នុងជីវិត

គតិបណ្ឌិតទាំង ១០ឃ្លាដែលអ្នកគួរចងចាំ​ទុកនៅក្នុងជីវិត

១) “មួយ​ថ្ងៃ​នៃ​ការ​ព្រួយ​ចិត្ត​ខ្វាយខ្វល់​គួរឲ្យ​ហត់នឿយ​ជាង​មួយ​សប្ដាហ៍​នៃ​ការ​ធ្វើការ​ទៅ​ទៀត”។ John Lubbock

២) “ចូរ​មាន​សេចក្ដី​រីករាយ។ វា​គឺជា​ផ្លូវ​មួយ​នៃ​ការ​ក្លាយ​ជា​គតិបណ្ឌិត”។ Sidonie Gabrielle Colette

៣) “ភាព​អត់ធ្មត់​គឺជា​មិត្ត​សំឡាញ់​របស់​គតិបណ្ឌិត”។ Saint Augustine

សូមអាន៖ កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦

៤) “គេ​ពុំ​មែន​ជា​ជន​ល្ងីល្ងើ​នោះ​ទេ ដែល​បាន​លះបង់​នូវ​អ្វី​ដែល​គេ​មិន​អាច​រក្សា​ទុក​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​គេ​មិន​អាច​បាត់បង់”។ Jim Elliot

៥) “ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​នាំ​ទៅ​រក​ការ​រុករក​ឃើញ ពុំ​មែន​ជា​ភាព​ល្ងង់ខ្លៅ​នោះ​ទេ តែ​គឺជា​ការ​បោក​បញ្ឆោត​នៃ​ចំណេះដឹង”។ Daniel J.Boorstin

៦) “តើ​មាន​គតិបណ្ឌិត​អ្វី​ទៅ​ដែល​អ្នក​រក​ឃើញ​ថា​ខ្ពង់ខ្ពស់​អស្ចារ្យ​ជាង​សេចក្ដី​ល្អ​ទៅ​ទៀត​នោះ” ? Jean-Jacques Rousseau

៧) “គ្រូបង្រៀន​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ពិត​ប្រាកដ មិន​អូសទាញ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​គតិបណ្ឌិត​របស់​គាត់​នោះ​ឡើយ ផ្ទុយទៅវិញ​គាត់​ដឹកនាំ​អ្នក​ឲ្យ​ទៅ​ដល់​ចំណុច​ចាប់ផ្ដើម​នៃ​ការ​គិត​របស់​អ្នក”។ Khalil Gibran

៨) “សប្បុរសធម៌​គឺជា​ការ​ផ្ដល់​ឲ្យ​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ចំណែក​ឯ​សេចក្ដី​ថ្លៃថ្នូរ​គឺជា​ការ​ទទួល​យក​តិច​ជាង​អ្វី​ដែល​អ្នក​ត្រូវការ”។ Khalil Gibran

៩) “បើ​កាល​ណា​ជន​ណា​ម្នាក់​កាន់តែ​មាន​សេចក្ដី​ស្ងប់ នោះ​ភាព​ជោគជ័យ​របស់​គេ ឥទ្ធិពល​របស់​គេ និង​អំណាច​សម្រាប់​សេចក្ដី​ល្អ​របស់​គេ​នឹង​មាន​កាន់តែ​ខ្លាំង។ សេចក្ដី​ស្ងប់​នៃ​ចិត្ត​គឺជា​គ្រឿង​អលង្ការ​ដែល​ស្រស់​ស្អាត​បំផុត​មួយ​របស់​គតិបណ្ឌិត”។ James Allen

១០) “ជ្រុង​ដ៏​គួរឲ្យ​សង្វេគ​បំផុត​របស់​ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​ត្រង់​ថា​វិទ្យាសាស្ត្រ​ប្រមូល​ទុក​ចំណេះដឹង​លឿន​រហ័ស​ជាង​សង្គមជាតិ​ប្រមូល​ទុក​គតិបណ្ឌិត​ទៅ​ទៀត”។ Issac Asimov

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្រង់គតិចំនួន ១០ដែលមានអត្ថន័យស៊ីជម្រៅគួរដល់ការពិចារណារបស់អ្នក

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031