អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់គតិ​ ១០ឃ្លាបំផុសគំនិតពញ្ញាក់ស្មារតីអ្នកឲ្យក្លាហានតស៊ូទៅមុខបន្តទៀត

សម្រង់គតិ​ ១០ឃ្លាបំផុសគំនិតពញ្ញាក់ស្មារតីអ្នកឲ្យក្លាហានតស៊ូទៅមុខបន្តទៀត

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានបញ្ហា ចិត្តរារេ ចិត្តមិនស្លុយពេលចង់ធ្វើឬសម្រេចអ្វីមួយដោយសារតែភាពភ័យខ្លាចញ៉ាំញីខ្លួនរបស់ពួកគេ។ ដូចនេះ BizKhmer សូមលើកយកសម្រង់គំនិតទាំង ១០ ដែលអាចបំផុតគំនិតពញាក់ស្មារតីអ្នកឲ្យហ៊ានតស៊ូទៅមុខទោះបីជួបបញ្ហាអ្វីក៏ដោយ ដែលដកស្រង់ពីគេហទំព័រ success៖

១) «មិនសំខាន់ថាអ្នកជានរណា ឬមកពីណានោះទេ តែសំខាន់អ្នកអាចមានសមត្ថភាពយកជ័យជំនះបានឬអត់»។ ដោយ Oprah Winfrey

២) «ខ្ញុំចូលចិត្តពន្លឺពីព្រោះវាបង្ហាញផ្លូវដល់ខ្ញុំ ប៉ុន្តែខ្ញុំធត់ធ្មត់នឹងភាពងងឹតពីព្រោះវាធ្វើឲ្យខ្ញុំមើលឃើញផ្កាយកាន់តែច្រើន»។ ដោយ Og Mandino

៣) «នៅក្នុងបញ្ហាតែងតែមានឱកាស»។ ដោយ Albert Einstein

៤) «មិនសំខាន់ថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសំខាន់អ្នកមិនឈប់ដើរ»។ ដោយ Confucius

៥) «ប្រសិនបើអ្នកដឹងថាអ្នកមានហេតុផលធ្វើអ្វីមួយហើយ អ្នកតែងតែរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចវាជាមិនខាន»។ ដោយ Friedrich Nietzsche

៦) «បើអ្នកមានជំនឿថាអ្នកអាចធ្វើបាន នោះអ្នកបានទទួលជោគជ័យ៥០%ទៅហើយ»។ ដោយ Theodore Roosevelt

៧) «អ្វីៗសុទ្ធតែអាចទៅរួច ប្រសិនបើអ្នកមានភាពក្លាហាន»។ ដោយ J.K Rowling

៨) «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។ ដោយ Buddha

៩) «សត្វបក្សីមិនច្រៀងដោយសារតែវាត្រូវគេបង្ខំ ឬដើម្បីបំពេញចិត្តអ្នកណានោះទេ តែវាច្រៀងដោយសារតែវាពេញចិត្តនឹងច្រៀង»។ ដោយ Maya Angelou

១០) «អ្នកសួរថា៖ ចុះប្រសិនបើខ្ញុំបរាជ័យ។ តែអ្នកគួរសួរប​ញ្ច្រាស​ទៅ​វិញថា៖ ចុះប្រសិនបើខ្ញុំជោគជ័យ»។ ដោយ Bob Goff

ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង​

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031