អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀនជីវិតទាំង ៧របស់ ឡៅសឺ (Lao Tzu) អ្នកប្រាជ្ញចិនបុរាណ ផ្លាស់ប្តូរជីវិតអ្នក

មេរៀនជីវិតទាំង ៧របស់ ឡៅសឺ (Lao Tzu) អ្នកប្រាជ្ញចិនបុរាណ ផ្លាស់ប្តូរជីវិតអ្នក

ឡៅសឺ ត្រូវបានគេស្គាល់ថាជាស្ថាបនិកសាសនាតៅ និងជាបិតាទស្សនៈវិទូមួយរូបដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសចិនជាច្រើនសតវត្សមកហើយ។ លោកមិនត្រឹមតែល្បីល្បាញក្នុងប្រទេសចិននោះទេ តែលោកត្រូវបានគេស្គាល់ទូទាំងសកលលោក ហើយមានមនុស្សជាច្រើនគោរព កោតសរសើរ និងយកនូវទស្សនៈរបស់លោកទៅប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ថ្ងៃនេះ BizKhmer សូមលើកយកនូវមេរៀនជីវិតទាំង ៧របស់ ឡៅជឺ ((Lao Tzu) មកចែកជូនមិត្តអ្នកអានដើម្បីស្វែងយល់ ដែលដកស្រង់ពី Trulymind៖

១) អ្នកជាអ្នកឆ្លើយសំណួរ​ជីវិតរបស់អ្នក៖
មានតែអ្នកទេស្គាល់ខ្លួនអ្នកថាអ្នកជាអ្នកណាច្បាស់ជាងគេ។ ការស្គាល់អ្នកដទៃគឺជាភាពឆ្លាតវៃ ប៉ុន្តែការស្គាល់ខ្លួនឯង គឺជាគតិបណ្ឌិតដ៏ពិតប្រាកដ។ ការគ្រប់គ្រងអ្នកដទៃគឺជាភាពខ្លាំង ប៉ុន្តែការគ្រប់គ្រងខ្លួនអ្នកគឺជាអំណាចដ៏ពិតប្រាកដ។

២) ធ្វើអ្វីដែលអ្នកចង់ឲ្យអ្នកដទៃធ្វើមកលើអ្នក៖
ប្រសិនបើអ្នកចង់មូល អ្នកត្រូវតែជាចំណិតមួយសិន។ ប្រសិនបើអ្នកចង់ត្រង់ អ្នកត្រូវតែវៀច​សិន។ ប្រសិនបើអ្នកចង់មានចំណេះដឹង អ្នកត្រូវតែខ្វះសិន។ ប្រសិនបើអ្នកចង់កើតម្ដងទៀត​ អ្នកត្រូវតែស្លាប់សិន។ ប្រសិនបើអ្នកចង់ឲ្យអ្នកដទៃផ្ដល់អ្វីមួយដល់អ្នក អ្នកត្រូវតែផ្ដល់ឲ្យគេសិន។

៣) ភាពអត្មានិយមមិនផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខនោះទេ៖
មនុស្សដែលពូកែផ្ដល់អត្ថន័យដល់ជីវិតរបស់គេ មិនដឹងថា ខ្លួនគេជានរណាពិតប្រាកដនោះទេ។ មនុស្សដែលមានអំណាចលើអ្នកដទៃ មិនអាចផ្ដល់អំណាចឲ្យខ្លួនឯងនោះទេ។ មនុស្សដែលព្យាយាមបញ្ចេញពន្លឺតែងតែក្លាយជាងងឹត។

៤) អំពើល្អតែងតែឈ្នះអំពើអាក្រក់៖
ប្រព្រឹត្តចំពោះមនុស្សល្អដោយអំពើល្អ។ ប្រព្រឹត្តចំពោះមនុស្សអាក្រក់ដោយអំពើល្អ។ ស្មោះត្រង់ចំពោះមនុស្សស្មោះត្រង់។ ស្មោះត្រង់ចំពោះមនុស្សបោកប្រាស់។ អំពើល្អដោយពាក្យសម្ដីបង្កើនទំនុកចិត្ត។ អំពើល្អដោយការគិតបង្កើតភាពអស្ចារ្យ។ អំពើល្អដោយការផ្ដល់ឲ្យបង្កើតការស្រលាញ់។

៥) អ្នកគឺជាខ្លួនអ្នក៖
ប្រសិនបើអ្នកខ្វល់ពីការយល់ស្របរបស់អ្នកដទៃ អ្នកនឹងក្លាយជាអ្នកទោសរបស់គេ។ ពេលដែលអ្នកស្រលាញ់ពេញចិត្តនឹងខ្លួនអ្នក ហើយមិនប្រៀបធៀបឬយកឈ្នះយកចាញ់អ្នកដទៃ មនុស្សគ្រប់គ្នានឹងគោរពអ្នក។

៦) ចេះដាក់ខ្លួន មានចំណេះ៖
មនុស្សដែលមានចំណេះដឹងពិតប្រាកដ គឺមនុស្សដែលដឹងខ្លួនថា គេមិនដឹង។ ទឹកហូរទៅកាន់សមុទ្ទពីព្រោះសមុទ្ទទាបជាងទឹក។

៧) ហ៊ានទទួលយកការផ្លាស់ប្ដូរ៖
ប្រសិនបើអ្នកដឹងថាអ្វីគ្រង់យ៉ាងផ្លាស់ប្ដូរ គ្មានន័យអ្វីដែលអ្នកត្រូវព្យាយាមគ្រប់គ្រងវានោះទេ។ ប្រសិនបើអ្នកមិនខ្លាចស្លាប់ទេ គ្មានអ្វីដែលអ្នកមិនអាចសម្រេចបាននោះទេ៕

ចុចអាន៖ កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728