អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Xiaomi នឹង​ចេញ​ស្មាតហ្វូន Mi 8 Anniversary ​​អបអរសាទរ​គម្រប់​ខួប ៨ឆ្នាំ​របស់​ខ្លួន​​អាច​មាន​បច្ចេកវិទ្យា 3D Face Scanning ទៀត

Xiaomi នឹង​ចេញ​ស្មាតហ្វូន Mi 8 Anniversary ​​អបអរសាទរ​គម្រប់​ខួប ៨ឆ្នាំ​របស់​ខ្លួន​​អាច​មាន​បច្ចេកវិទ្យា 3D Face Scanning ទៀត

Xiaomi ​ត្រូវ​បាន​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១០ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ឈាន​មុខ​គេ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នាពេល​បច្ចុប្បន្ន។ ហើយ​ដើម្បី​អបអរ​ខួប​អាយុកាល​នៃ​ការ​កកើត​ក្រុមហ៊ុន​រយៈពេល ៨ឆ្នាំ​មក​នេះ Xiaomi ត្រូវ​គេ​រំពឹង​ថា កំពុង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​ជំនាន់ Edition ​មួយ​នៃ Xiaomi Mi 8 Anniversary។

​ទោះជា​យ៉ាងណា ពេល​នេះ​ខាង​ក្រុមហ៊ុន មិន​បាន​ធ្វើការ​អះអាង​អ្វី​នៅ​ឡើយ ប៉ុន្តែ​ថ្មីៗ​នេះ មាន​ការ​ទម្លាយ​ដំណឹង​ខ្លះៗ​ជុំវិញ​ស្មាតហ្វូន​គម្រប​ខួប ៨ឆ្នាំ​របស់ Xiaomi នៅ​លើ​បណ្ដាញ Weibo។ ស្មាតហ្វូន​នេះ នឹង​បំពាក់​ឈីប​សមត្ថភាព​ខ្ពស់ Snapdragon 845 ​ហើយ​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ពី​ក្រោម​កញ្ចក់​អេក្រង់ ​ក៏​ដូច​ជា​មាន​មុខងារ​ស្កេន 3D face scanning ផង​ដែរ។

​រូប​មួយ​សន្លឹក​ដែល​មាន​ប្រភព​ពី​បណ្ដាញ​សង្គម​ចិន​ខាង​លើ គឺ​ជា​ប្រអប់​ទូរស័ព្ទ​មួយ ដែល​មាន​ឆ្លាក់​លេខ ៨ ពណ៌​ធំ​មួយ​នៅ​លើ​ប្រអប់​ដែល​មាន​ពណ៌​ប្រផេះ។ គេ​សន្និដ្ឋាន​ថា តាមពិត​ឆ្នាំ​នេះ គួរតែ Xiaomi ​បញ្ចេញ Mi 7 ​នោះ​ទេ តែ​ដោយសារ​ដល់​ខួប ៨ឆ្នាំ​ម្លោះ​ហើយ​ទើប​រំលង​ការ​ប្រើ​ឈ្មោះ 7 មក​ជា 8 តែម្ដង។ Xiaomi Mi 8 Anniversary នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​នឹង​ដាក់​ឱ្យ​បញ្ជា​ទិញ​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​ដដែល៕

សូម​អាន៖ Xiaomi ចេញ​លក់​ផលិតផល​ថ្មីៗ​ជាច្រើន​​នៅ​ថ្ងៃ​២០ ស្អែក​នេះ​ដូច​ជា៖ Power Bank, Bluetooth Speaker ​និង Wi-Fi Repeater

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930