អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

ព្រះពុទ្ធសម្មាសម្ពុធគឺជាបុគ្គលត្រាសដឹងដែលដឹងនូវអ្វីៗទាំងអស់។ ព្រះអង្គមានទ្រឹស្ដី និងឱវាទជាច្រើនសម្រាប់ពុទ្ធសនិកជនដើម្បីយកទៅប្រតិបត្តិ។ ព្រះអង្គតែងតែទូន្មានប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ មានសេចក្ដីថ្លៃថ្នូរ ចេះគិតពិចារណារកខុសរកត្រូវ។ ខាងក្រោមនេះគឺជាពុទ្ធឱវាទទាំង ១០ឃ្លារបស់ព្រះសម្មាសម្ពុធដើម្បីជាការគិតពិចារណា៖

១) «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»។

២) «សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ»។

៣) «វត្ថុបីយ៉ាងដែលមិនអាចលាក់បាំងបាន៖ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត»។

៤) «សុខភាពគឺជាកាដូដ៏អស្ចារ្យ ការពេញចិត្តគឺជាទ្រព្យដ៏មហាសាល សេចក្ដីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត»។

៥) «គ្មានភ្លើងណាឆេះស្មើភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើភាពលោភលន់របស់មនុស្សឡើយ»។

៦) «គ្មានអ្វីស្ថិតថេរទេលើលោកនេះ អ្វីៗត្រូវតែផ្លាស់ប្ដូរ»។

៧) «ឆ្កែល្អមិនសំដៅលើឆ្កែដែលពូកែព្រុសនោះទេ ដូចនេះមនុស្សល្អក៏មិនមែនសំដៅលើមនុស្សពូកែសម្ដីដែរ»។

៨) «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់»។

៩) «អណ្ដាតប្រៀបដូចជាកាំបិតដ៏មុតស្រួច វាអាចសម្លាប់មនុស្សដោយគ្មានឈាមមួយ​តំណក់»។

១០) «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។

ចុចអាន៖ ពុទ្ធដីកា ៥ឃ្លា​ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031