អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កំពូលទស្សនៈទាំង ១០ឃ្លារបស់អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កំពូលអ្នកប្រាជ្ញសម័យទំនើប

កំពូលទស្សនៈទាំង ១០ឃ្លារបស់អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កំពូលអ្នកប្រាជ្ញសម័យទំនើប

លោកអាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កើតក្នុងឆ្នាំ ១៨៧៩ ក្នុងប្រទេសអាឡឺម៉ង។ លោកអាល់ប៊ឺត អាញ់ស្ដាញ់ ត្រូវបានគេស្គាល់ថាជាបិតាអ្នកប្រាជ្ញវិទ្យាសាស្រ្តសម័យទំនើបដ៏ល្បីល្បាញមួយរូបក្នុងសវត្សទី ២១។ លោកមិនត្រឹមជាអ្នកវិទ្យាសាស្រ្តដែលរកឃើញនូវទ្រឹស្ដីសំខាន់ៗនោះទេ តែទស្សនៈរបស់លោកជាច្រើនត្រូវបានគេយកទៅប្រើប្រាស់យ៉ាងច្រើនផងដែរ។ ដូចនេះ BizKhmer សូមលើកយកកម្រងទស្សនៈទាំង ១០ឃ្លារបស់ អាល់ប៊ឺត អាញ់ស្ដាញ់ កំពូលអ្នកប្រាជ្ញសម័យទំនើប មកចែកជូនមិត្តអ្នកអានក្នុងថ្ងៃនេះ៖

១) «ពេលដែលអ្នកឈប់រៀន អ្នកកំពុងតែឈានដល់ការស្លាប់បន្ដិចម្ដងៗ»។

២) «ខ្ញុំមិនឆ្លាតនោះទេ តែខ្ញុំគ្រាន់តែអាចស៊ូជាមួយនឹងបញ្ហាបានយូរជាងអ្នកប៉ុណ្ណោះ»។

៣) «មនុស្សអន់សងសឹក មនុស្សខ្លាំងលើកលេង មនុស្សឆ្លាតមិនអើពើ»។

៤) «ការអប់រំមិនមែនជាការរៀនអំពីការពិតនោះទេ តែជាការហ្វឹកហាត់ខួរក្បាលឲ្យចេះគិត»។

៥) «មានតុ កៅអី ផ្លែឈើមួយចាន និងវីយូឡុងហើយ តើមានអ្វីទៀតដែលមនុស្សត្រូវការដើម្បីបំពេញតណ្ហារបស់គេ?»។

៦) «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង ប្រសិនបើចង់ទៅមុខ អ្នកត្រូវតែប្រឹងធាក់បន្តទៀត»។

៧) «ភាពខុសគ្នារវាងមនុស្សឆ្កួត និងមនុស្សឆ្លាត គឺថាមនុស្សឆ្លាតមានដែនកំណត់»។

៨) «ដាក់ក្បាលអ្នកក្នុងចង្ក្រានមួយនាទីប្រៀបដូចមួយម៉ោងអ៊ីចឹង។ អង្គុយជិតស្រីស្អាតមួយម៉ោង ប្រៀបដូចមួយនាទី»។

៩) «សំនួរមួយដែលខ្ញុំពិបាកឆ្លើយជាងគេ៖ តើខ្ញុំឆ្កួត ឬអ្នកដ៏ទៃឆ្កួត?»

១០) «ប្រសិនបើ «ក» គឺជាភាពជោគជ័យក្នុងជិវិតអ្នក អ៊ីចឹង«ក»ស្មើនឹង «ខ» បូក «គ» បូក «ឃ»។ «ខ» គឺការខិតខំប្រឹងប្រែងធ្វើការងារ «គ» គឺភាពរីករាយ «ឃ» គឺបិតមាត់របស់អ្នកឲ្យជិត»៕

ចុចអាន៖ គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930