អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Vivo បន្ត​បុក​ទីផ្សារទូរស័ព្ទ​ក្បាល​ឆក ជាមួយ​ម៉ូដែល​​ថ្មី​ Vivo Z1 ​អេក្រង់ ៦,៣អ៊ីញ​​ កាមេរ៉ា​ភ្លោះ​ តម្លៃ​ជាង $២០០

Vivo បន្ត​បុក​ទីផ្សារទូរស័ព្ទ​ក្បាល​ឆក ជាមួយ​ម៉ូដែល​​ថ្មី​ Vivo Z1 ​អេក្រង់ ៦,៣អ៊ីញ​​ កាមេរ៉ា​ភ្លោះ​ តម្លៃ​ជាង $២០០

​ក្រុមហ៊ុន Vivo ថ្មីៗ​នេះ​បាន​បង្ហាញ​ទូរស័ព្ទ​ថ្មី​សន្លាង​មួយ​ម៉ូដែល​ទៀត និង​បាន​បញ្ចេញ​ទៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ភ្លាមៗ​ដែរ ដែល​មាន​ឈ្មោះ Vivo Z1។ Z1 ​ជា​ស្មាតហ្វូន​មួយ​ទៀត​របស់ Vivo ដែល​មាន notch ​ហើយ​វា​បាន​ខ្ចី​លក្ខណៈ សម្បត្តិ​ពី Vivo V9 និង Vivo X21។

ស្មាតហ្វូន​អេក្រង់​លាត​ស្អាត​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​អេក្រង់ ៦,២៦អ៊ីញ​កម្រិត resolution 2280x1080px ​ជាមួយ​សមាមាត្រ 19:9 LCD ​ហើយ​បំពាក់​ឈីប Snapdragon 660, RAM 4GB កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 13MP+2MP និង​ខាង​មុខ​ទំហំ​ដល់ 24MP។

Z1 មាន​រន្ធ​ដាក់​ស៊ីម​ប្រភេទ hybrid ​ដែល​អាច​ឱ្យ​អ្នក​ប្រើ​ស៊ីម​២ ឬ​អាច​ដាក់ microSD ​ត្រូវ​លះ​បង់​ស៊ីម​១ ។ វា​មាន​កម្លាំង​ថ្ម 3260mAh ​និង​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខ្នង​ទូរស័ព្ទ។ Vivo Z1 ​ដំណើរការ​ដោយ​ផ្ទៃ​សូហ្វ៊ែរ Funtouch OS 4.0 ​ផ្អែក​លើ Android 8.1។ គេហទំព័រ JD ​បាន​បើក​ឱ្យ​កុម្ម៉ង់​ទិញ​ហើយ ជាមួយ​ជម្រើស​ពណ៌​៣ គឺ​ខ្មៅ ខៀវ និង​ក្រហម ក្នុង​តម្លៃ ១៧៩៩យន់ ​ឬ​ប្រហែល ២៨០ដុល្លារ ​ហើយ​នឹង​ចាប់ផ្ដើម​ចែកចាយ​លក់​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ខាង​មុខ៕

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031