អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Note 9 ជិត​ចេញ​ជាមួយ spec ​ស្មើ​​កុំព្យូទ័រ​ទៅ​ហើយ ដោយ​មាន RAM 8GB និង​អង្គ​ចងចាំ 512GB ?

Note 9 ជិត​ចេញ​ជាមួយ spec ​ស្មើ​​កុំព្យូទ័រ​ទៅ​ហើយ ដោយ​មាន RAM 8GB និង​អង្គ​ចងចាំ 512GB ?

ក្រុមហ៊ុន Samsung អាច​នឹង​ផលិត​ចេញ Galaxy Note 9 ​ដែល​មាន RAM ​ដល់ 8GB ​ហើយ​ពិសេស​នោះ​ អាច​មាន​អង្គ​ចងចាំ​រហូត​ដល់ 512GB។ នេះ​បើ​តាម​​ការ​បង្ហោះ​​សារ​មួយ លាយឡំ​ជាមួយ​អ្នក​បញ្ចេញ​មតិ ដែល​បាន​បញ្ចេញ​តារាង benchmark ​បង្ហាញ​ឱ្យ​ឃើញ​នូវ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​លើ Note 9។

គណនី Twitter ដែល​មាន​ឈ្មោះ Ice Universe ​បាន​សរសេរ​ថា “If you are lucky, you will see 8GB RAM and 512GB ROM Galaxy Note9”។ ក្រោយ​មក​ក៏​មាន​អ្នក​បញ្ចេញ​មតិ Ibrahim Jaber បាន​បង្ហាញ​តារាង Benchmark ​អំពី​ទូរស័ព្ទ​លេខ​កូដ Samsung SM-N960N ដែល​គេ​សន្និដ្ឋាន​ជា Galaxy Note 9 តែម្ដង។

អ្នក​អាច​ឃើញ​ព័ត៌មាន​អំពី​ប្រព័ន្ធ និង​ម៉ាស៊ីន​របស់​វា​ដូច​ជា ប្រព័ន្ធ​សូហ្វ៊ែរ Android 8.1 ​ម៉ូដែល Samsung SM-N960N, Motherboard ជា universal9810, Memory 5600MB (ឬ 512GB)។ ចំណែក​ព័ត៌មាន​ពី​អង្គ​ប្រតិបត្តិ​ មាន​ឈ្មោះ​ឈីប ARMv8 ប្រភេទ 8-core ​ល្បឿន 1.79GHz៕

សូម​អាន៖ ដំណឹង​ថ្មី​ពី​ស្មាតហ្វូន​បត់​បាន Foldable Smartphone ​របស់ Samsung នឹង​មាន​លេខ​កូដ “Winner” អាច​ឃើញ​ពន្លឺ​ថ្ងៃ​ឆាប់ៗ

​ដោយ៖ រឺទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930