អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បែកធ្លាយ​រូប​គំរូ​ដើម iPhone X អេក្រង់​ LCD ​៦,១អ៊ីញ​​មាន​ពណ៌​ថ្មីដើម្បី​ស្រួល​ចំណាំ​ជា iPhone ​ធូរថ្លៃ​​ជាង​គេ​ចំណោម​៣ម៉ូដែល​

បែកធ្លាយ​រូប​គំរូ​ដើម iPhone X អេក្រង់​ LCD ​៦,១អ៊ីញ​​មាន​ពណ៌​ថ្មីដើម្បី​ស្រួល​ចំណាំ​ជា iPhone ​ធូរថ្លៃ​​ជាង​គេ​ចំណោម​៣ម៉ូដែល​

ព័ត៌មាន​ហាក់​ច្បាស់​ទៅ​លើ​ម៉ូដែល iPhone X ​ថ្មី​ប្រើ​អេក្រង់ LCD ​ដែល​នឹង​ចេញ​ក្នុង​ឆ្នាំ​២០១៨ នេះ។ iPhone X នេះ​នឹង​មាន​ទំហំ ៦,១អ៊ីញ ហើយ​ត្រៀម​នឹង​បង្ហាញ​ខ្លួន​ដំណាលគ្នា​នឹង​ពីរ​ម៉ូដែល​ទៀត​ដែល​ប្រើ OLED display ​ទំហំ ៥,៨អ៊ីញ និង ៦,៥អ៊ីញ។ ចំណែក​រូប​ប៉ុន្មាន​សន្លឹក ដែល​ទើប​អណ្ដែត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវ​គេ​សង្ស័យ​ថា ជា​គំរូ​ដើម (prototype) ​នៃ iPhone X។

រូប​ប៉ុន្មាន​សន្លឹក​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា ជា​គំរូ iPhone ថ្មី​ដែល​ឃើញ​មាន​ខ្នង​ទូរស័ព្ទ​ក្រាល​ដោយ​កញ្ចក់ និង​មាន​ជម្រើស​ពណ៌​ថ្មី​ចំនួន២ ទៀត​គឺ ពណ៌​បៃតង និង​ពណ៌​ស្វាយ។ ពណ៌​ទាំង​នេះ អាច​ត្រូវ​យក​មក​លាប​នៅ​លើ​ iPhone X ​អេក្រង់ LCD ​៦,១អ៊ីញ​ដែល Apple គ្រោង​នឹង​ចេញ​ចុង​ឆ្នាំ២០១៨ នេះ។

iPhone X ​អេក្រង់ LCD ​ថ្មី​នឹង​មាន​លក់​ក្នុង​តម្លៃ​ធូរ​ជាង​គេ​ក្នុង​ចំណោម​ទាំង​បី​ម៉ូដែល។ វា​អាច​ជា​កំណត់​ចំណាំ​ឱ្យ​ប្លែក​ខុស​គ្នា សម្រាប់ iPhone ​ប្រើ​អេក្រង់ LCD ​តម្លៃ​ធូរ​ថ្លៃ​ ជាមួយ​ការ​លាប​​ពណ៌​ប្លែក​បែប​នេះ ម្យ៉ាង​ដោយសារ​រចនាបថ​ឌីហ្សាញ​របស់​វា​ទាំង​៣ ស្រដៀង​គ្នា​ពេក។

iPhone X អេក្រង់ LCD នឹង​មាន​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ៥៥០ដុល្លារ ទៅ ៦៥០ដុល្លារ ​ចំណែក​ម៉ូដែល OLED ​នឹង​មាន​តម្លៃ​ពី ៨៩៩ដុល្លារ ទៅ ៩៩៩ដុល្លារ។ គេ​រំពឹង​ថា iPhone X ​ថ្មី​ទាំង៣ របស់ Apple នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​អំឡុង​ខែ​កញ្ញា ឬ​តុលា​ខាង​មុខ៕

សូម​អាន៖ អ្នក​វិភាគថា ​IPhone X Plus នឹង​មាន​លក់​ក្នុង​តម្លៃ $999 ​ចំណែក IPhone X ​ថ្មី​ឆ្នាំ​នេះ​លក់​ត្រឹម $899

​ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930